កន្លងផុតជិត ២០ ឆ្នាំ! លីវ តឺហ៊ួរ ទើបដាច់ចិត្តប្រាប់ពីមូលហេតុមិនទៅបុណ្យសពមិត្តជិតស្និទ្ធរបស់ខ្លួន

ថ្វីបើកន្លងផុតទៅជិត ២០ ឆ្នាំ ប៉ុន្ដែការស្លាប់របស់តារាសម្ដែង និងតារាចម្រៀងល្បីហុងកុង Leslie Cheung នៅតែដកជាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ និងក្រុមគ្រួសារមិត្តជិតស្និទ្ធរបស់ខ្លួន។ រំលឹកទៅកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០០៣ តារាសម្ដែងប្រុស Leslie Cheung បានសម្រេចចិត្តធ្វើអត្ដឃាតខ្លួនដោយលោតពីលើអាគារកម្ពស់ ២៤ ជាន់ ព្រោះមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។

នាពេលនោះអ្វីដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម និងខឹង​យ៉ាងខ្លាំងគឺតារាសម្ដែងប្រុស Andy Lau ឬគ្រប់គ្នាស្គាល់ថាជា លីវ តឺហ៊ួ បែរជាមិនទៅចូលរួមបុណ្យសពរបស់តារាប្រុស Leslie Cheung។ មែនទែនទៅ អ្នកទាំងពីរជាមិត្តភក្ដិជិតស្និទ្ធគ្នាខ្លាំង ថែមទាំងធ្លាប់សម្ដែងរឿងរួមគ្នាទៀតផង។

តារាប្រុស Andy Lau ធ្លាប់បានលើកឡើងថា មូលហេតុដែលលោកមិនចូលរួមពិធីបុណ្យសពរបស់ Leslie Cheung ព្រោះតែគ្មាននរណាប្រាប់លោកឡើយពីរឿងដែល Leslie ស្លាប់ថែមទាំងពេលនោះលោកកំពុងមានជាប់ថតរឿងទើបមិនបានទៅចូលរួម។ ប៉ុន្ដែការបកស្រាយរបស់លោកកាន់តែធ្វើឱ្យអ្នកគាំទ្រ និងមហាជនមានការខឹងសម្បារកាន់តែខ្លាំងព្រមទាំងរិះគន់ថាលោកជាមនុស្សគ្មានចិត្តចេះតែដោះសារឱ្យរួចពីមាត់ ខណៈលោក Andy Lau មិនបានតបតអ្វីនោះឡើយ។

កន្លងអស់ទៅជិត ២០ ឆ្នាំ ទើបតារាប្រុសវ័យ ៦០ ឆ្នាំរូបនេះព្រមនិយាយពីការពិត និងមូលហេតុដែលលោកមិនបានទៅចូលរួមពិធីបុណ្យសពមិត្តជិតស្និទ្ធរបស់ខ្លួន។ លោកបានប្រាប់ថា លោកជាមនុស្សចុងក្រោយដែល Leslie បានទូរស័ព្ទរកមុនលោតសម្លាប់ខ្លួន តែដោយសារលោកជាប់រវល់ទើបមិនបានលើកទូរស័ព្ទនោះហើយលោកពិតជាស្ដាយក្រោយខ្លាំង។ លោកស្ដាយក្រោយហេតុអ្វីមិនបានលើកទូរស័ព្ទរបស់ Leslie។

លោកបន្ដថា លោកទទួលយកមិនបានទេដែលមិត្តជិតស្និទ្ធិរបស់ខ្លួនស្លាប់ទេ លោកមិនចូលរួមពិធីបុណ្យសពរបស់គេព្រោះសម្រាប់ខ្ញុំ Leslie នៅតែមានជីវិត។ លោកចង់ឱ្យមិត្តម្នាក់នេះរស់នៅជារៀងរហូតក្នុងចិត្តរបស់លោក។

ជាចុងក្រោយលោក Andy Lau បានលើកឡើងថា Leslie មិនត្រឹមតែជាមិត្តល្អរបស់លោកទេ​ ថែមទាំងជាគ្រូដ៏ល្អម្នាក់របស់លោកទៀតផង។ លោកបានរៀនសូត្រពី Leslie ច្រើនណាស់។

គួររំលឹកផងដែរ Leslie Cheung និង Andy Lau ស្គាល់គ្នាតាំងពីឆ្នាំ​ ១៩៩៦ មកម្ល៉េះ និងបានរាប់អានគ្នាយ៉ាងស្និទ្ធស្នាល។ តែគួរឱ្យស្ដាយដោយសារបញ្ហាផ្ទាល់ខ្លួនច្រើនពេក និងមានជំងឺបាក់ទឹកចិត្តផងនោះ Leslie Cheung ក៏សម្រេចបញ្ចប់ជីវិតរបស់ខ្លួននៅអាយុ ៤៧ ឆ្នាំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី