ការសិក្សា៖ កូន​ស្រី​មាន​ឥទ្ធិពល​ទៅ​លើ​អាយុ​របស់​ឪពុក

ក្មេង​ជា​ប្រភព​នៃ​ភាព​រីករាយ​ ហើយ​ក្រៅ​តែ​ពី​នាំ​យក​ភាព​រីករាយ​ចូល​ទៅ​ក្នុង​ផ្ទះ​ ក្នុង​នោះ​កូន​ស្រី​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អាយុកាល​ក្នុង​ការ​រស់​នៅ​របស់​ឪពុក​ថែម​ទៀត​ផង​។ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា​ឪពុក​ដែល​មាន​កូន​ស្រី​ទំនង​រស់​បាន​យូរ​ជាង​បុរស​ដែល​មិន​មាន​កូន​ស្រី​។

ដោយ​សារ​តែ​ចម្ងល់​នៃ​ឥទ្ធិពល​របស់​កូន​ទៅ​លើ​សុខភាព​ឪពុក​​​ក្រោយ​ពេល​ចាប់​កំណើត សាកលវិទ្យាល័យ Jagiellonian ​បាន​​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ឡើង។ ការ​សិក្សា​មួយ​នេះ​បាន​ប្រមូល​ទិដ្ឋន័យ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​មនុស្ស​ជាង​ ៤ពាន់​នាក់​ ក្នុង​នោះ​ម្ដាយ​ចំនួន ២១៤៧នាក់ និង​ឪពុក ២១៦៣នាក់។

​តួលេខ​ត្រូវ​បាន​ចាត់​ជា​ ២ផ្នែក​ផ្សេង​គ្នា​រវាង​អ្នក​មាន​កូន​ស្រី​ និង​កូន​ប្រុស​។ ក្រោយ​ការ​វិភាគ​គេ​បាន​រក​ឃើញ​ថា​កូន​ប្រុស​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​​អាយុ​កាល​របស់​ឪពុក​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​​គេ​បាន​រក​ឃើញ​ថា​ចំនួន​កូន​ស្រី​​ដែល​ឪពុក​មាន​ ជាប់​ទាក់​ទង​ទៅ​ដល់​អាយុ​របស់​ឪពុក។

ការ​សិក្សា​​បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ការ​មាន​កូន​ស្រី​កាន់​តែ​ច្រើន​ បុរស​ជា​ឪពុក​ទំនង​រស់​កាន់​តែ​យូរ​។ ក្នុង​កូន​ស្រី​ម្នាក់​ជួយ​ឲ្យ​អាយុ​របស់​ឪពុក​វែង​ជាង​មុន​រយៈ​ពេល​ ៧៤សប្តាហ៍​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ស្រាវ​ជ្រាវ។ វា​គឺ​ជា​ទិន្នន័យ​ដ៏​ប្រពៃ​សម្រាប់​ឪពុក​គ្រប់​រូប​ ប៉ុន្តែ​សម្រាប់​ឥទ្ធិពល​របស់​កូន​ៗ​ទៅ​លើ​អាយុ​កាល​របស់​ស្ត្រី​ជា​ម្ដាយ​វិញ​មិន​មាន​ភាព​ប្រសើរ​បែប​នេះ​ឡើយ។

​​យោង​តាម​ការ​សិក្សា​ដែល​​បាន​ចុះ​ផ្សាយ​ក្នុង​​ទស្សនាវដ្ដី American Journal of Human Biology បាន​លើក​ឡើង​ថា​ ទាំង​កូន​ស្រី​ និង​ប្រុស​ មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​សុខភាព​របស់​ម្ដាយ និង​កាត់​បន្ថយ​អាយុ​កាល​របស់​ម្ដាយ​។ តួ​យ៉ាង​ ស្ត្រី​ដែល​នៅ​លីវ​ ឬ​យូរ​យក​គ្រួសារ​ទំនង​មាន​សុភមង្គល​ជាង​ស្ត្រី​ដែល​ឆាប់​រៀបការ ឬ​យក​គ្រួសារ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី