នៅព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ម្ចាស់កម្មវិធី Podcast ដ៏ពេញនិយម និងជាកីឡាករជូជីតស៊ូខ្សែក្រវាត់ខ្មៅ លោក Lex Fridman បានបង្ហោះឱ្យដឹងថា Elon Musk កំពុងហ្វឹកហាត់ជាមួយនឹងខ្លួនដើម្បីត្រៀមការប្រយុទ្ធដ៏ធំរបស់គាត់ជាមួយ Mark Zuckerberg។
លោក Lex Fridman បាននិយាយថា៖ «ខ្ញុំបានធ្វើការហ្វឹកហាត់ជាមួយ @elonmusk ប្រមាណ ២-៣ម៉ោងកាលពីម្សិលមិញ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរឹងមាំ កម្លាំង ជើង និងក្បាច់របស់គាត់ វាពិសេសណាស់»។

Lex Fridman បានបន្តថា វាពិតជាជំរុញទឹកចិត្តណាស់ដែល ឃើញ Elon និង Mark ហាត់ក្បាច់គុន ប៉ុន្តែខ្ញុំគិតថាពិភពលោកនឹងប្រសើរជាងនេះ ប្រសិនបើពួកគេគ្រាន់តែហ្វឹកហាត់ក្បាច់គុនប៉ុន្តែមិនប្រយុទ្ធក្នុងទ្រុង។
មែនទែន ពាក្យសម្តីអាចជា twisted ឬល្បិចរបស់អ្នកប្រយុទ្ធនោះទេ។ TMZ Sport ថា Lex ចង់ឃើញ Elon និង Mark ប្រយុទ្ធ… ដូចតែអ្នកដទៃដែរទេ។
ក្នុងការបង្ហោះនេះដែរ Elon Musk ក៏បានចូលទៅ Comment ថា «សប្បាយខ្លាំងណាស់» ផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន Dana White ជាប្រធានស្ថាប័ន វាយដាក់ទ្រង់ UFC បានទាក់ទងទៅសួរភាគគីទាំងសងខាង ហើយចម្លើយនោះគឺលោក Dana White ថាវាជាការពិត។ ឥឡូវនេះ Elon ថែមទាំងបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ការប្រកួតនោះអាចនឹងក្លាយជាការពិតប៉ុនណា៕

























Account
Security
Favourite Content