សេវាកម្ម “ដៀលដាស់សតិឱ្យភ្លេចសង្សារចាស់” កំពុងពេញនិយមក្នុងចំណោមយុវជន​ Gen Z នៅចិន

យុវជនចិនដែលឈ្លក់វង្វេងនឹងស្នេហា នាំគ្នាទិញសេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” ពីបុគ្គលមានឥទ្ធិពល  ឬInfluencers ដែលតាំងខ្លួនជាអ្នកជំនាញ ខណៈមានតម្លៃខ្ពស់ដល់ ២៩០ដុល្លារអាមេរិក។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។

រំឭកដល់ការផ្សាយផ្ទាល់របស់បុគ្គលមានឥទ្ធិពលល្បីឈ្មោះក្នុងប្រទេសចិន Taozai មាននារីម្នាក់បានចូលមករៀបរាប់ពីទុក្ខសោកក្នុងចិត្តរបស់ខ្លួន ដោយនារីមានប្រវត្តិជាអ្នករៀនសូត្រខ្ពង់ខ្ពស់ មកពីគ្រួសារអ្នកមានរូបនេះ​ បាននិយាយថា ខ្លួនបានធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសម្នាក់ដែលមានអាយុច្រើនជាងនាង ១០ ឆ្នាំ ជាអ្នកក្រីក្រ តែបុរសនោះមិនបានស្រឡាញ់នាងវិញទេ។

ផ្ទុយពីការលួងលោម បុគ្គលមានឥទ្ធិពលដែលមានតាមដានជិត ២លាននាក់រូបនេះ បានតបទៅវិញដោយសម្ដីម៉ាត់ៗថា៖ “អ្នកមិនត្រឹមតែឈ្លក់វង្វេងនឹងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែក្នុងចិត្តអ្នកថែមទាំងរើសអើងអ្នករៀនទាប និងអ្នកក្រទៀតផង។ អ្នករើសអើងអ្នកដទៃ ហើយអ្នកដទៃក៏មិនស្រឡាញ់អ្នកវិញដែរ។ នេះគឺជាកម្មផល អ្នកសមនឹងទទួលបានវាហើយ”។

សម្រាប់មនុស្សមួយចំនួន អាចមើលទង្វើនេះថាជា “ការបំបាក់មុខជាសាធារណៈ” ប៉ុន្តែសម្រាប់យុវជនជាច្រើននៅក្នុងប្រទេសចិនដែលចាត់ទុកខ្លួនឯងថាជាអ្នក “ឈ្លក់វង្វេងនឹងស្នេហា” បែរជាមើលឃើញទង្វើនេះថាជា “ការរំសាយអារម្មណ៍” ទៅវិញ។

និន្នាការនេះកំពុងតែទទួលបានការពេញនិយមលើបណ្ដាញសង្គមចិន ដោយមានមនុស្សរាប់ពាន់នាក់សម្រុកទៅមើលការផ្សាយផ្ទាល់ និងស្វែងរកទិញសេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” នេះ។

ជាក់ស្ដែង បុគ្គលមានឥទ្ធិពល Taozai បានលក់សេវាកម្មនេះ ជាកញ្ចប់សមាជិកប្រចាំឆ្នាំក្នុងតម្លៃ​ ១ ៨០០ យ័ន ប្រមាណ ២៦០ ដុល្លារ ដើម្បីទទួលបានសិទ្ធិពិសេសដូចជា ការមិនបាច់រង់ចាំលេខរៀងពេលចូលមើលការផ្សាយផ្ទាល់របស់លោក និងការប្រឹក្សាយោបល់បែបផ្ទាល់ខ្លួនក្នុងប្រអប់សារជាដើម។  

សារព័ត៌មាន South China Morning Post បានចុះផ្សាយបន្ថែមថា នៅលើវេទិកា E-commerce ជាច្រើន សេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” នេះ បានលក់ដាច់រហូតដល់ជាង ៣ ០០០ ដងក្នុងមួយខែ ដោយកញ្ចប់សេវាកម្មជេរតាមទូរស័ព្ទរយៈពេល ៣០នាទី មានតម្លៃត្រឹមតែ ៦០ យ័ន ឬប្រហែល ៩ ដុល្លារប៉ុណ្ណោះ។

ស្របពេលដែលការពិគ្រោះយោបល់ជាមួយអ្នកចិត្តសាស្ត្រនៅទីក្រុងធំៗមានតម្លៃចន្លោះពី ៧០ ទៅ ២៩០ ដុល្លារក្នុងមួយម៉ោង អតិថិជនម្នាក់បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនថា៖ ការជេរស្តីនេះ គឺជាការដាស់ខ្ញុំឱ្យភ្ញាក់។ ៣០ នាទីនោះជួយឱ្យខ្ញុំបំភ្លេចសង្សារចាស់បាន។ វាថោកជាងការទៅជួបអ្នកជំនាញផ្នែកចិត្តសាស្ត្រឆ្ងាយណាស់”។

យ៉ាងណាមិញ លោក Zhang Yong អ្នកប្រឹក្សាផ្នែកចិត្តវិទ្យា និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Wuhan បានពន្យល់ពីរឿងនេះតាមបែបវិទ្យាសាស្រ្តថា៖ “នៅពេលមនុស្សធ្លាក់ក្នុងអារម្មណ៍អវិជ្ជមាន ដំណើរការក្នុងគិតរបស់ខួរក្បាលអាចដំណើរការមិនរលូន។ ក្នុងករណីនេះ ការដែលមានអ្នកផ្សេងស្ដីបន្ទោសខ្លាំងៗ ទំនងអាចជួយឱ្យបុគ្គលនេះភ្ញាក់ខ្លួនជាងមុន”។

គួរឱ្យដឹងថា សេវាកម្មនេះ គឺជាផ្នែកមួយនៃ “សេដ្ឋកិច្ចផ្លូវអារម្មណ៍” ឬ “Emotional Economy” ដែលកាលពីឆ្នាំ ២០២៤ កន្លងទៅ សេដ្ឋកិច្ចនេះមានតម្លៃ ២.៣ ទ្រីលានយ័ន ក្នុងប្រទេសចិន ខណៈរំពឹងថានឹងកើនដល់ ៤.៥ ទ្រីលានយ័ន ក្នុងឆ្នាំ ២០២៩។

សេដ្ឋកិច្ចប្រភេទនេះរកចំណូលបានពី មនុស្សដែលមានស្ថានភាពផ្លូវចិត្តតានតឹង ដែលសម្រេចចិត្តទិញរបស់ដែលធ្វើឱ្យខ្លួនសប្បាយចិត្ត ដោយមិនគិតពីតម្លៃ និងមុខងារនៃផលិតផល។ តាមរយៈនេះ កាលពីឆ្នាំ ២០២៤ តុក្កតា Labubu ជួយឱ្យក្រុមហ៊ុន Pop Mart រកចំណូលបានដល់ ១.៨ ប៊ីលានដុល្លារ។

ស្របពេលដែលសេដ្ឋកិច្ចផ្លូវអារម្មណ៍ទំនងជាមានទំនោររីកចម្រើនទៅមុខ សាស្ត្រាចារ្យ Zhang Yong យល់ថា៖ “ការអប់រំផ្នែកអារម្មណ៍គួរតែក្លាយជាបញ្ហាស្នូលរយៈពេលវែងសម្រាប់សង្គម ពោលគឺធ្វើយ៉ាងណាឱ្យមនុស្សអាចគ្រប់គ្រង និងយល់ដឹងពីអារម្មណ៍របស់ពួកគេឱ្យកាន់តែមានសុខភាពល្អ និងក្នុងផ្លូវវិជ្ជមាន”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *