ក្រុង​ប៊ែរឡាំង​ អនុញ្ញាត​ឲ្យ​ស្ត្រី​ហែលទឹកនៅ​តាម​អាង​ទឹក​សាធារណៈ ​​មិន​ពាក់​អាវ​ក៏បាន​

កាល​ពី​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ក្រុង​ប៊ែរឡាំង​បាន​ចេញ​សេចក្ដី​ប្រកាស​យ៉ាង​ច្បាស់​ៗ​ថា​ ស្ត្រី​គ្រប់​រូប​មាន​សិទ្ធិ និង​អាច​ហែល​ទឹក​កម្សាន្ត​ដោយ​មិន​ពាក់​អាវ​បាន​នៅ​តាម​អាង​ទឹក​សាធារណៈ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ។

មែន​ទែន​ទៅ​ ការហែលទឹកដោះអាវរបស់​ស្ត្រីនៅក្នុងអាងសាធារណៈ ក្នុង​រាជធានីប៊ែរឡាំង​ នៃប្រទេស​អាល្លឺម៉ង់​មិនដែល​ត្រូវ​បាន​ហាម​ឃាត់ឡើយ។ ក៏ប៉ុន្តែអាជ្ញាធរ​ក្រុងបានចេញមុខបញ្ជាក់បែបនេះ ក្រោយស្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹង ដោយចោទប្រកាន់ពីការរើសអើង បន្ទាប់ពីអាងទឹកមួយបានរារាំងនាង​ហែលទឹកដោយមិនបិទបាំងទ្រូង ដែលនាងថាជាការរឹតត្បិត មិនត្រូវបានអនុវត្តចំពោះបុរស។

រដ្ឋាបាលទីក្រុងប៊ែរឡាំងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង និងអាងទឹកសាធារណៈរបស់ខ្លួនត្រូវតែធានាឲ្យបានថា បុរស និងស្ត្រីត្រូវបានសិទ្ធិដោយស្មើភាពគ្នាអំពីការហែលទឹកដោយមិនពាក់អាវ។

ថ្លែងប្រាប់សារព័ត៌មាន CNN លោក Keon West ដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាសង្គមនៅ Goldsmiths សាកលវិទ្យាល័យនៃទីក្រុងឡុងដ៏​បានឲ្យដឹងថា «មនុស្សភាគច្រើនដឹងហើយថា ជនជាតិអាល្លឺម៉ង់ មានភាពធូរស្រាល ចំពោះរឿងអាក្រាតកាយច្រើនជាងជនជាតិអង់គ្លេស ឬជនជាតិអាមេរិក»

លោកបន្តឲ្យដឹងទៀតថា «ផ្ទុយទៅវិញ ការអាក្រាតកាយត្រូវបានទទួលយកតាមវិធីមួយផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង»។ ប្រភពដដែលបានពន្យល់ថា នេះ​គឺ​ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មនុស្ស​ដែល​អាក្រាត​កាយ​នៅ​ទី​សាធារណៈ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថាបង្ក​ជា​គ្រោះ​ថ្នាក់ ​ឬខុសពីស្តង់ដារសង្គមរបស់ពួកគេនោះទេ។ ពួកគេមានទំនោរអនុញ្ញាតឱ្យមនុស្សធ្វើវា ប្រសិនបើពួកគេយល់ថាវាមានផាសុកភាព។

គួរបញ្ជាក់ថា អាល្លឺម៉ង់មានទំនោរបើកទូលាយសម្រាប់ការអាក្រាតកាយតាំងពីចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ក្រោយរកឃើញថាវាជួយដល់សុខភាព។ បន្តមកដល់ឆ្នាំ ១៩២០ អាល្លឺម៉ង់ថែមទាំងបានបង្កើតឆ្នេរអាក្រាតកាយដំបូងរបស់ខ្លួននៅលើកោះ Sylt ទៀត។

ប្រហែលមួយទស្សវត្សរ៍ក្រោយមកទៀត អាល្លឺម៉ង់ក៏ថែមទាំងបានបង្កើតសាលាអាក្រាតកាយទីក្រុងប៊ែកឡាំង ដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណផ្លូវភេទចំហ និងថែមទាំងបានរៀបចំសមាជអាក្រាតកាយអន្តរជាតិជាលើកដំបូង។

ចលនាអាក្រាតកាយនេះត្រូវបានហាមឃាត់ដំបូង ដោយរបបណាស៊ីក្រោមការគៀបសីលធម៌។ តែទោះជាយ៉ាងណា ក្រោយរបបណាស៊ីបញ្ចប់ទៅវាបន្តទទួលបានប្រជាប្រិយភាពឡើងវិញ ហើយចលនាដដែលនេះផ្តើមមានប្រជាប្រិយភាពខ្លាំងឡើងៗ ក្រោម​ការគ្រប់គ្រងរបស់រដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម