Apple ជះលុយមហាសាលទិញអត្ថបទពីស្ថាប័នព័ត៌មានធំៗសម្រាប់ AI ខ្លួនប្រើប្រាស់

ក្រុមហ៊ុន Apple ថ្មីៗនេះបានចរចាធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងអ្នកបោះពុម្ពផ្សាយ និងស្ថាប័នព័ត៌មានល្បីៗ ដូចជា NBC និង IAC ដែលជាក្រុមហ៊ុនគ្រប់គ្រងសារព័ត៌មាន People, The Spruce, Entertainment Weekly, The Daily Beast, Better Homes and Gardens និង Condé Nast ដែលជាអ្នកបោះពុម្ពផ្សាយទស្សនាវដ្ដី Vogue និង The New Yorker ជាដើម។

កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាមានតម្លៃយ៉ាងហោចណាស់ ៥០ លានដុល្លារដែលផ្តល់សិទ្ធិឱ្យ Apple អាចចូលទៅកាន់បណ្ណាល័យអត្ថបទព័ត៌មានដែលមានគុណភាព ហើយអាច​ប្រមូល​អត្ថបទ​ព័ត៌មាន​ទាំងនោះយកទៅ​ប្រើប្រាស់​ដើម្បី​បណ្តុះបណ្តាល​ AI ​របស់​ខ្លួន​។

ក្រុមហ៊ុន Apple បានបញ្ជាក់​ថា​ខ្លួនគិតគូរយ៉ាងខ្លាំងក្នុង​រក្សា​នូវឯកជនភាព ដូច្នេះហើយទើបពួកគេមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ព័ត៌មានដែលប្រមូលបានពីអ៊ីនធឺណិតក្នុងរយៈពេលកន្លងមក និងចាប់ផ្ដើមធ្វើកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅពេលនេះ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ក្រុមហ៊ុនមានចេតនាល្អ ហើយមានឆន្ទៈក្នុងការចំណាយដើម្បីទទួលបានធនធាន និងដើម្បីការពារបញ្ហានៃការប្រមូលទិន្នន័យឱ្យ AI ប្រើប្រាស់ដោយគ្មានការយល់ព្រមពីអ្នកផលិត ឬអ្នករក្សាសិទ្ធិ។

ដោយឡែក អ្នកជំនាញក្នុងវិស័យសារព័ត៌មានបានបញ្ចេញមតិចម្រុះចំពោះកិច្ចព្រមព្រៀងនេះ ដោយមតិខ្លះបានសរសើរ Apple សម្រាប់ការស្នើសុំប្រើប្រាស់មាតិការបស់ខ្លួនជាផ្លូវការ ជាជាងការចម្លងលើអ៊ីនធឺណិតដោយគ្មានការអនុញ្ញាត និងមើលឃើញឱកាសនៅក្នុងបច្ចេកវិទ្យានាពេលអនាគត។ ទោះជាយ៉ាងណា មតិមួយចំនួនទៀតមានការព្រួយបារម្ភថា Apple នៅខ្វះភាពច្បាស់លាស់ក្នុងការប្រើប្រាស់ AI នៅឡើយជាពិសេសសម្រាប់មាតិកាព័ត៌មាន។

ការធ្វើសេចក្ដីព្រមព្រៀងលើកនេះបានបង្ហាញឱ្យឃើញពីការគ្រប់គ្រងបញ្ហារក្សាសិទ្ធិ និងសុវត្ថិភាពទិន្នន័យ ដែលស្របតាមឆន្ទៈផ្តោតលើឯកជនភាពរបស់ក្រុមហ៊ុន Apple ហើយក៏មានទិសដៅស្របគ្នាជាមួយក្រុមហ៊ុន OpenAI ដែលបានចាប់ផ្តើមទំនាក់ទំនងជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗដើម្បីប្រើប្រាស់ខ្លឹមសារព័ត៌មានសម្រាប់គំរូ AI របស់ខ្លួនដូចគ្នាដែរ។

ការវិវត្តខ្លាំងរបស់ Apple នៅក្នុងវិស័យ AI បានចាប់ផ្តើមនៅក្នុងខែកក្កដា បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសថាខ្លួនកំពុងបង្កើត Large Language Model (LLM) ជាប្រព័ន្ធ AI ដែលជាបេះដូងនៃ chatbots ដូចជា ChatGPT និង Bard ដោយប្រព័ន្ធនេះមានឈ្មោះថា “Ajax” ឬបណ្ដាវិស្វករហៅថា AppleGPT រួមជាមួយនឹងគម្រោងក្នុងការបញ្ចូល AI ថ្មីៗទៅក្នុងកម្មវិធី Apple សម្រាប់ iOS18 ដោយគ្រប់គ្នាប្រហែលជាអាចឃើញមុខមាត់ថ្មីរបស់ Apple News បន្ទាប់ពីនេះក៏ថាបាន។ ថាតើ Apple អាចតាមទាន់ដៃគូប្រកួតប្រជែងដែលដើរលើវិស័យ AI មុនដូចជា Microsoft, OpenAI, Google​ ឬ Meta ដែរឬក៏អត់ គឺមានតែរង់ចាំមើលជាបន្តទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក