អ្នក Make Up លំដាប់ហូលីវូដ បញ្ចេញស្នាដៃថ្មីទាក់ទាញមិនធ្លាប់ឃើញ

អ្នក Make Up ឲ្យតារាភាពយន្ត​លំដាប់​ហូលីវូដ ដែល​មាន​ឈ្មោះ​ពិត​ថា ឌូ ពុធម៉ូលីតា ឬ​គ្រប់គ្នា​ស្គាល់​ថា ​Apple Fongថ្មី​ៗ​នេះ ទើប​តែ​បញ្ចេញ​ស្នាដៃ​ថ្មី​ប្លែក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ រូបថត​សត្វ​ខ្លា និង​យក្ខិនី ប្រមាណ​ជាង ១០ សន្លឹក​របស់ Apple Fong មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងក្លា​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ស្នាដៃ​ដ៏​ប្លែក​អស្ចារ្យ​នេះ ត្រូវ​គេ​ដឹង​ថា ជា​ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់ Apple Fong ដើម្បី​ទិញ​សម្ភារៈ និង​បាន​អញ្ជើញ​សិល្បករ​ខ្មែរ ៣ រូប ចូល​រួម​ផាត់​មុខ និង​តុបតែង​រួមមាន កញ្ញា វណ្ណៈ បូរមី លោក បុរស​សង្ហា ឡៅ បញ្ញា តារា​បង្ហាញ​ម៉ូដ និង​ជា​គ្រូ​បង្ហាត់​កីឡា និង​លោក រិត ស៊ីភុន កាន់​តែ​សង្ហា​ប្លែក​មួយ​បែប​ផ្សេង​ទៀត គឺ​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​វិស្វករ។

ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​កាលពី​ពេល​ថ្មី​ៗ Apple Fong ថា ការ​ដែល​នាង​ចំណាយ​ថវិកា និង​ពេល​វេលា ដើម្បី​តុបតែង​ខ្លួន​ឱ្យ​សិល្បករ​​ក្នុង​ឈុត​ប្រពៃណី​នេះ គឺ​មិនមាន​ចង់​យក​ស្នាដៃ​ខ្លួន​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​អ្វី​ឡើយ តែ​នាង​គ្រាន់​ចង់​ទុក​ជា​ស្នាដៃ​នេះ​ជា​អនុស្សាវរីយ៍ និង​ជា​អ្វី​ដែល​ខ្លួន​ស្រឡាញ់​តែ​ប៉ុណ្ណោះ។ អ្នកនាង​រំពឹង​ថា ស្នាដៃ​ថ្មី​មួយ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​ក្នុង និង​ក្រៅ​ប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង