ភាពខុសគ្នា ៧ ចំណុចរវាងមនុស្សប្រុស និងមនុស្សស្រី

ជាធម្មជាតិ មនុស្សគ្រប់គ្នាទាំងបុរស និងនារីតែងតែមានចំណុចខ្លះដូចគ្នា ហើយចំណុចខ្លះមិនដូចគ្នាឡើយ។ ជាក់ស្ដែង រវាងមនុស្សប្រុស និងមនុស្សស្រីមានចំណុចស្រដៀងគ្នាដល់ទៅ ៩៩.៧% ឯណោះ នេះបើយោងតាមគេហទំព័រ The Tech Interactive ។ ចំណែកឯ ចំណុចដែលមិនដូចគ្នាមានត្រឹមតែ ០.៣% ប៉ុណ្ណោះហើយមិនសូវមានអ្នកចាប់អារម្មណ៍ឡើយ។ ដូច្នេះតើចំណុចមិនដូចគ្នាទាំងនោះមានអ្វីខ្លះ? ដោយយោងតាមគេហទំព័រ Bright side ចំណុចទាំងនោះមានដូចជា៖

១. មនុស្សស្រីចូលបន្ទប់ទឹកយូរជាងមនុស្សប្រុស

ជាទូទៅនារីឧស្សាហ៍ចេញចូលបន្ទប់ទឹកច្រើនដងជាងមនុស្សប្រុស។ មិនតែប៉ុណ្ណោះ ភាគច្រើនពួកគេក៏ចំណាយពេលក្នុងបន្ទប់ទឹកយូរជាងមនុស្សបុរសដែរ។ យោងតាមការសិក្សាបានបង្ហាញថាកត្តាដែលធ្វើឱ្យពួកគេចូលបន្ទប់ទឹកយូរដោយសារភាពខុសគ្នាមួយចំនួននៃរាងកាយ ការញ៉ាំអាហារ និងបញ្ហាពោះវៀនជាដើម។ ជាមួយគ្នានេះដែរ កត្តាសម្លៀកបំពាក់ និងការមករដូវក៏ជាចំណែកធ្វើឱ្យពួកគេប្រើពេលយូរក្នុងបន្ទប់ទឹកដែរ។

២. មនុស្សប្រុសមានធ្មេញធំជាងមនុស្សស្រី

ភាពខុសគ្នាមួយទៀតដែលអាចសម្គាល់បានគឺភាគច្រើនទំហំធ្មេញរបស់មនុស្សប្រុសធំជាងធ្មេញរបស់មនុស្សស្រី។ ជាក់ស្ដែង អ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាទៅលើមនុស្សចំនួន ៥០០ នាក់អំពីទំហំនៃធ្មេញទាំងខាងលើ និងខាងក្រោម។ ជាលទ្ធផល​​បានបង្ហាញថាធ្មេញគឺពិតជាអាចសម្គាល់ភេទមនុស្សបានពិតមែន បើទោះបីជាមានតែធ្មេញថ្គាមដែលនៅសេសសល់ក្រោយមនុស្សស្លាប់ក៏ដោយ។

៣. ម្រាមដៃចង្អុល និងម្រាមដៃនាងរបស់មនុស្សស្រីមានប្រវែងជិតស្មើរគ្នា

យើងក៏អាចយកដៃយើងទៅប្រៀបធៀបជាមួយមិត្តភក្ដិប្រុស ឬមិត្តភក្ដិស្រីបានដើម្បីមើលប្រវែងម្រាមដៃដែរ។ ពេលនោះយើងនឹងឃើញថាម្រាមដៃចង្អុល និងម្រាមដៃនាងរបស់មនុស្សស្រីមានប្រវែងស្ទើរតែស្មើគ្នាទៅហើយ។ យោងតាមសម្ដីអ្នកវិទ្យាសាស្រ្តបាននិយាយថាមុនពេលមនុស្សយើងកើត អរម៉ូនអឹស្រ្តូសែន និងអរម៉ូសតេស្ដូរ៉ូនគឺជាគ្រប់គ្រងហ្សែនដែលកំណត់ប្រវែងម្រាមដៃ។

៤. មនុស្សប្រុសមានរោមភ្នែកវែងជាង

ដោយសារមនុស្សប្រុសមានកម្រិតអរម៉ូនតេស្តូរ៉ូនច្រើនជាងមនុស្សស្រីទើបធ្វើឱ្យការលូតលាស់រោម និងសក់នៅលើរាងកាយពួកគេមានសភាពល្អប្រសើរ និងក្រាស់ជាងផងដែរ។ លើសពីនេះ ដោយសារមនុស្សស្រីតែងតែប្រើប្រាស់នូវម៉ាស្ការ៉ាញឹកញាប់ទើបបណ្ដាលឱ្យរោមភ្នែកមានសុខភាពខ្សោយ និងឆាប់ផុយ។

៥. មនុស្សប្រុសឆាប់លង់ស្នេហ៍ជាងមនុស្សស្រី

ជាធម្មតា ២៥% នៃមនុស្សប្រុសងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នៅក្នុងការណាត់ជួបលើកទី ១ និងការណាត់ជួបលើកទី ៤ ជាមួយដៃគូ ខណៈពេលដែលមនុស្សស្រីមានត្រឹមតែ ១៥% ប៉ុណ្ណោះ។ យោងតាមគេហទំព័រ maclynn បានបង្ហាញថាបុរសអាចនឹងរង់ចាំ ៨៨ ថ្ងៃក្នុងការសារភាពស្នេហ៍ទៅកាន់មនុស្សជាទីស្រឡាញ់ ស្របពេលដែលមនុស្សស្រីរង់ចាំដល់ទៅ ១៣២ ថ្ងៃឯណោះ។

៦. មនុស្សស្រីឧស្សាហ័យល់សប្ដិអាក្រក់

យោងតាមការផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាមួយពីគេហទំព័រ Science Daily បានបង្ហាញថាជាទូទៅមនុស្សស្រីឧស្សាហ៍មានសុបិនអាក្រក់ញឹកជាងមនុស្សប្រុស។ ដោយសារមនុស្សស្រីមានអត្រាខ្ពស់ក្នុងការកើតជំងឺបាក់ទឹកចិត្ត ទទួលបានភាពតានតឹង និងជំងឺថប់បារម្ភ ដូច្នេះហើយទើបធ្វើឱ្យពួកគេងាយចង់ចាំបញ្ហាជាច្រើនដែលបង្កជាសម្ពាធរហូតដល់កើតជាសុបិនអាក្រក់ផងដែរ។

៧. មនុស្សប្រុសមិនសូវទៅឆែកសុខភាពទេ

យើងអាចសង្កេតឃើញថាសព្វថ្ងៃមនុស្សប្រុសភាគច្រើនចូលចិត្កធ្វើលំហាត់ប្រាណ ឬការធ្វើសកម្មភាពអ្វីមួយដែលជួយបញ្ចេញញើសច្រើនជាងមនុសស្រី។ ស្ទើរតែ ៤០% នៃមនុស្សប្រុសមិនងាយមានបញ្ហាផ្នែកសុខភាពឡើយ ដូច្នេះទើបពួកគេមិនសូវបានតែពិនិត្យសុខភាពញឹកញាប់ដូចមនុស្សស្រីឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម