តារាសម្ដែងស្រីល្បី Song Hyekyo ឬ ហាន់ ជីអ៊ុន ត្រៀមបង្ហាញមុខក្នុងរឿងភាគថ្មីរបស់ Netflix គឺ “The Glory”។ រឿងនេះជាប្រភេទបែប សងសឹក វាយប្រហារគ្នា និងបង្កប់នូវល្បិចពិសពុលដែលតម្រូវឱ្យតូអង្គនីមួយៗ ត្រូវដាក់អារម្មណ៍ខ្លាំងដើម្បីចូលតួឱ្យបានល្អ។

នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២២ ក្រុមការងាររឿងភាគ “The Glory” បានរៀបចំកម្មវិធីសម្ពោធរឿងថ្មីដើម្បីត្រៀមចាក់បញ្ចាំងជាផ្លូវការឆាប់ៗ នេះ។ ក្នុងឱកាសនោះ តារាសម្ដែងម្នាក់ៗ បានរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនក្រោយសម្ដែងរឿង “The Glory”។
ជាមួយគ្នាដែរ តារាល្បី Song Hyekyo បានលើកឡើងពីឈុតឆាកមួយក្នុងរឿងដែលធ្វើឱ្យនាងបំភ្លេចមិនបានគឺឈុតដែលរូបនាងសម្ដែងជាមួយតារាស្រី Im JiYeon ដោយឈុតនោះ តម្រូវឱ្យអ្នកទាំងពីរទះកំផ្លៀងគ្នាទៅវិញទៅមក ហើយឈុតនោះទះពិតៗតែម្ដង។

Song Hyekyo បានលើកឡើងថា៖ បើទោះជានាងប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំក៏ដោយ ប៉ុន្ដែនាងមិនសូវជួបឈុតឆាកបែបនេះទេ ហើយវាជាលើកទីមួយដែលនាងត្រូវគេទះចំៗ ដូច្នេះ។ បន្ទាប់ពីរូបនាងត្រូវទះមុខខ្លាំងពេក នាងភ្លឹកស្មារតីរហូតភ្លេចថាត្រូវសម្ដែង ឬនិយាយអ្វីបន្ដពីនោះ។
អ្វីដែលសំខាន់នោះ ទាំងនាង និង តារាស្រី Im JiYeon សុទ្ធតែភាំងស្មារតីដូចគ្នាបន្ទាប់ពីថតឈុតទះកំផ្លៀង ហើយមុខរបស់អ្នកទាំងពីរឡើងហើមក្រហមរហូតដល់ត្រូវស្អំទឹកកករយៈពេលយូរទើបអាចសម្ដែងវិញ។ មែនទែនទៅ ការសម្ដែងរឿងលើកនេះពិតជាមិនស្រួលឡើយ។

គួរបញ្ជាក់ដែរថា រឿង “The Glory” នឹងត្រៀមចាក់ផ្សាយជាផ្លូវការនៅលើ Netflix នាថ្ងៃ ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕

























































Account
Security
Favourite Content