អត្ថន័យ​នៃ​សុបិន​ ៥ ប្រភេទ​ដែល​ឧស្សាហ៍​កើត​ឡើង

នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ ប្រជាជន​ភាគ​ច្រើន​មាន​ជំនឿ​ទៅ​លើ​សុបិន​ដោយ​ជឿ​ថា​សុបិន​មិន​ត្រឹម​តែ​ប្រាប់​យើង​ពី​អារម្មណ៍របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ តែ​គ្រប់​សុបិន​ដែល​កើត​ឡើង​ជា​ប្រផ្នូល​ ឬ​ជា​តម្រុយ​នៃ​ហេតុការណ៍​អនាគត​ណា​មួយ​​ឲ្យ​យើង​ចេះ​ត្រៀម​ខ្លួន​។ បើ​ទោះ​បី​អ្នក​វិទ្យាសាស្ត្រ​ ឬ​អ្នក​ជំនាញ​រក​មិន​ទាន់​ឃើញ​ថា​គោលបំណង​ពិតសុបិន​​ តែ​ពួក​គេ​​ជឿ​ថា​រាល់​សុបិន​តែង​ភ្ជាប់​មក​ជា​មួយ​អត្ថន័យ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​របស់​អ្នក​ក្នុង​ជីវិត​ពិត។ សុបិន​​អាថ៌កំបាំង រញ៉េរញ៉ៃ ចម្លែក ឬ​អស្ចារ្យ តែ​សុបិន​ក៏​មាន​ប្រភេទ​មួយ​ចំនួន​ដែល​ឧស្សាហ៍​កើត​ឡើង​លើ​មនុស្ស​គ្រប់​គ្នា។ ហើយ​ខាង​ក្រោម​ជា​ការ​បក​ស្រាយ​ពី​​អត្ថន័យ​នៃ​សុបិន​ដែល​តែង​កើត​ឡើង​ទាំង​នោះ​។

១ សុបិន​ថា​អ្វី​មួយ​តាម​ប្រមាញ់ ឬ​រត់​គេច​ពី​នរណា​ម្នាក់

ការ​សុបិន​បែប​នេះ​មាន​ន័យ​​ថា​អ្នក​កំពុង​គេច​ពី​នរណា​ម្នាក់ ឬ​ចៀសវាង​ពី​បញ្ហា​ប្រឈម​ណា​មួយ​ក្នុង​ជីវិត​។ អត្ថន័យ​ដែល​កាន់​តែ​ច្បាស់​គឺ​អាស្រ័យ​លើ​អ្វី​ដែល​ប្រមាញ់​អ្នក​នោះ ប្រសិន​បើ​អ្នក​សុបិន​ថា​សត្វ​ប្រមាញ់​មាន​ន័យ​ថា​ អ្នក​កំពុង​លាក់​កំហឹង ចំណង់ ឬ​អារម្មណ៍​ផ្សេង​ទៀត។ បើ​ត្រូវ​ប្រមាញ់​ដោយ​មនុស្ស​ផ្ទុយ​ភេទ​មាន​ន័យ​ថា​អ្នក​​ខ្លាច​ស្នេហា​ ឬ​ឈឺ​ចាប់​ពី​ទំនាក់ទំនង​មុន។ ហើយ​បើ​ត្រូវ​ប្រមាញ់​ដោយ​អ្វី​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ន័យ​អំពី​អារម្មណ៍​ឈឺ​ចាប់​តាំង​ពី​កុមារភាព។

២ សុបិន​ឃើញ​ការ​ស្លាប់

រាល់​សុបិន​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​ស្លាប់​មាន​ន័យ​ថា​អ្វី​មួយ​ក្នុង​ជីវិត​របស់​អ្នក​បម្រុង​នឹង​ផ្លាស់ប្ដូរ​ ឬ​បញ្ជាប់​នេះ​បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​វិភាគ​សុបិន​លោក​ស្រី Lauri Loewenberg។ Loewenberg ជឿ​ថា​បើ​សុបិន​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ស្លាប់​វា​ជាប់​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ភ័យ​ខ្លាច​នៃ​ការ​ផ្លាស់ប្ដូរ។

៣ សុបិន​ថា​ខ្លួន​ឯង​បាក់ធ្មេញ

សុបិន​បាក់​ធ្មេញ​មាន​អត្ថន័យ​ច្រើន​គួរសម។ វា​មាន​ន័យ​ដូចជា អ្នក​បារម្ភ​អំពី​ភាព​ទាក់ទាញ ឬ​រូបរាង​របស់​ខ្លួន។ វា​អាច​ពាក់ព័ន្ធ​នឹង​ការ​បារម្ភ​អំពី​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ខ្លួន ឬ​បារម្ភ​ថា​ខ្លួន​បាន​និយាយ​អ្វី​មួយ​ខុស​ឆ្គង​ក្នុង​ជីវិត​ពិត។

៤ សុបិន​ធ្លាក់​ពី​លើ​អ្វី​មួយ

សុបិន​ធ្លាក់​ពី​លើ​ទី​ខ្ពស់​ជា​សុបិន​ដែល​ឧស្សាហ៍​កើត​ឡើង​បំផុត​។ បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​លើក​ឡើង​ថា​ការ​សុបិន​ធ្លាក់​ពី​លើ​ទី​ខ្ពស់​មាន​ន័យ​ថា​អ្វី​មួយ​ក្នុង​ជីវិត​របស់​អ្នក​ដំណើរការ​មិន​ល្អ។ វា​ក៏​អាច​ជា​សញ្ញាណ​នៃ​អារម្មណ៍​ភ័យ​ខ្លាច​មួយ​ក្នុង​ជីវិត​ពិត​ដូចជា បរាជ័យ​ក្នុង​ការងារ ឬ​ស្នេហា​ជា​ដើម។

៥ សុបិន​ឃើញ​ខ្លួន​ឯង​ប្រញាប់ប្រញាល់

Loewenberg  បាន​និយាយ​ថា​សុបិន​ទាំង​នេះ​តែង​កើត​ឡើង​លើ​មនុស្ស​ដែល​មាន​ការងារ​តម្រូវ​ឲ្យ​ពួក​គេ​ប្រញាប់ប្រញាល់ តែ​បើ​ក្នុង​ជីវិត​ពិត​អ្នក​មិន​មាន​ការងារ ឬ​ធ្វើ​អ្វី​ដែល​ប្រញាប់ប្រញាល់​ ហើយ​សុបិន​បែប​នោះ​ អ្នក​គួរ​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ទាំង​នេះ។ តើ​អ្នក​សង្ឃឹម​ថា​នឹង​សម្រេច​គោលដៅ​ខ្លួន​តាម​ការ​កំណត់​ណា​មួយ​ឬ​ទេ? តើ​មិត្តភ័ក្ដិ​របស់​អ្នក​រៀបការ​មាន​កូន​អស់​ ហើយ​អ្នក​នៅ​លីវ​មែន​ទេ? សុបិន​បែប​នេះ​បញ្ជាក់​ពី​សម្ពាធ​សង្គម​ទៅ​លើ​អ្នក​ ឬ​អ្នក​ដាក់​សម្ពាធ​ទៅ​លើ​ខ្លួន​ឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ



Leave a Reply

Your email address will not be published.Required fields are marked *