សិស្សទី១២ ដែលជាប់ និងធ្លាក់បាក់ឌុប អាចដាក់ពាក្យប្រឡងអាហារូបករណ៍ ១០០% សម្រាប់កម្រិតសញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level) លើជំនាញឯកទេសចំនួនទាំង ៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាន។

តាមរយៈសេចក្ដីជូនដំណឹងលើផេកផ្លូវការ NPIC បានឱ្យដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ១០០% សម្រាប់កម្រិតសញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level) លើជំនាញឯកទេសចំនួន ៣ រួមមាន ៖ ជំនាញបច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ចំនួន ១៥០ (សិក្សាពេញម៉ោង) , ជំនាញសរសេរកម្មវិធី (Programming) ចំនួន ១២០ នាក់ និងជំនាញបណ្ដាញព័ត៌មានវិទ្យា ចំនួន ១២០ នាក់ ។
សម្រាប់លក្ខខណ្ឌនៃការប្រឡងជ្រើសរើស ជាសិស្សបានប្រឡងជាប់ ឬធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ជាប់ឬធ្លាក់ថ្នាក់ទី១២) ឬ សញ្ញាប័ត្រដែលមានតម្លៃសមមូល និងជាសិស្សប្រឡងជាប់សញ្ញាប័ត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូល។
កាលបរិច្ឆេទនៃការទទួលពាក្យប្រឡងជ្រើសរើសចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦។ ទីតាំងទទួលពាក្យគឺស្ថិតនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)៕
























































Account
Security
Favourite Content