មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន បាននិងកំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok រហូតដល់គម្រោង Superintelligence របស់ Meta ព្រមទាំងកាន់តួនាទីសំខាន់ៗនៅក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដូចជា OpenAI, Meta, Google និង xAI។

យោងតាមរបាយការណ៍ MacroPolo Global AI Talent Tracker ដោយវិទ្យាស្ថាន Paulson Institute និងត្រូវបានដកស្រង់ដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា អ្នកស្រាវជ្រាវមានប្រភពមកពីប្រទេសចិន មានចំនួន ៣៨% នៃអ្នកស្រាវជ្រាវ AI កម្រិតកំពូលនៅអាមេរិកក្នុងឆ្នាំ ២០២២ ដែលខ្ពស់ជាងអ្នកស្រាវជ្រាវកើតនៅអាមេរិក (៣៧%)។ ឥទ្ធិពលរបស់ពួកគេច្បាស់លាស់ខ្លាំងនៅ Meta Superintelligence Labs ដែលអ្នកស្រាវជ្រាវ ៧ រូប ក្នុងចំណោម ១១ រូបដំបូង គឺកើតនៅប្រទេសចិន។ ក្នុងចំណោមនោះ មាន ៥ រូបដែលលេចធ្លោជាតួអង្គសំខាន់បំផុត។

Shengjia Zhao

មានអាយុ ២៩ ឆ្នាំ Zhao បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua និងទទួលបានបណ្ឌិតពី Stanford មុនចូលរួមជាមួយ OpenAI ក្នុងឆ្នាំ ២០២២។ លោកជាសហអ្នកនិពន្ធនៃឯកសារស្រាវជ្រាវដើមរបស់ ChatGPT, GPT-4, ប្រព័ន្ធ o1 និងការស្រាវជ្រាវទិន្នន័យសំយោគ (Synthetic data)។

Meta បានទាក់ទាញ Zhao ក្នុងឆ្នាំ ២០២៥ ឱ្យចូលរួមបង្កើតក្រុម AI ឆ្លាតវៃ Superintelligence។ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ លោកត្រូវតែងតាំងជាប្រធានអ្នកវិទ្យាសាស្ត្រនៃ Meta Superintelligence Labs។ Mark Zuckerberg បានកោតសរសើរ Zhao ថាជាអ្នកត្រួសត្រាយផ្លូវនូវរបកគំហើញជាច្រើន រួមទាំងគំរូ Scaling ថ្មី។ Zhao ធ្វើការដោយផ្ទាល់ជាមួយ Zuckerberg និង Alexandr Wang ប្រធានផ្នែក AI របស់ Meta។

Yuhuai Wu

មានអាយុ ៣១ ឆ្នាំ Wu កើតនៅ Hangzhou និងបានផ្លាស់ទៅកាណាដាកាលនៅវិទ្យាល័យ។ លោកបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ New Brunswick និងបណ្ឌិតពីសាកលវិទ្យាល័យ Toronto កក្រោមការណែនាំរបស់លោក Jimmy Ba។

ការស្រាវជ្រាវរបស់ Wu ផ្តោតលើ «ការបង្កើតម៉ាស៊ីនដែលចេះគិតប្រកបដោយហេតុផល»។ បន្ទាប់ពីធ្វើការនៅ OpenAI និង DeepMind លោកបានចូល Google ក្នុងឆ្នាំ ២០២១។ ពីរឆ្នាំក្រោយមក លោកបានក្លាយជាស្ថាបនិក ១ ក្នុងចំណោម ១២ រូបនៃ xAI របស់ Elon Musk ដោយបានអភិវឌ្ឍផ្នែកគណិតវិទ្យាសម្រាប់ Chatbot Grok។ លោកបានចាកចេញពី xAI ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ ទៅចូលរួមក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Startup មួយដែលផ្ដោតលើការប្រឆាំងភាពចាស់។ Wu សរសេរលើ X ថា៖ «វាជាយុគសម័យដែលក្រុមតូចមួយបំពាក់ដោយ AI អាចផ្លាស់ទីភ្នំ និងកំណត់អ្វីដែលអាចធ្វើទៅបាន»។

Jiahui Yu

មានអាយុ ៣១ ឆ្នាំ Yu បញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងបន្តបណ្ឌិតនៅសាកលវិទ្យាល័យ Illinois Urbana-Champaign។ ការស្រាវជ្រាវដំបូងរបស់លោកផ្តោតលើ Computer vision ដោយបានបង្កើតបច្ចេកវិទ្យា DeepFill នៅ Adobe។

នៅ Google លោកបានរួមគ្នាដឹកនាំផ្នែក Multimodal សម្រាប់ Gemini។ លោកបានផ្លាស់ទៅ OpenAI ក្នុងឆ្នាំ ២០២៣ ដឹកនាំក្រុម Perception និងបានរួមចំណែកលើ GPT-4o, o3 និង o4-mini។ Meta បានទាក់ទាញ Yu ក្នុងឆ្នាំ ២០២៥ ឱ្យទៅ Meta Superintelligence Labs។ ក្រោយមកលោកបានចាកចេញ ហើយបច្ចុប្បន្នកំពុងបង្កើតក្រុមហ៊ុនថ្មីផ្ទាល់ខ្លួន។

Lilian Weng

Weng កើតនៅខេត្ត Shaanxi បានឈ្នះប្រកួតគណិតវិទ្យាថ្នាក់ជាតិឆ្នាំ ២០០៤ រួចចូលរៀននៅសាកលវិទ្យាល័យ Peking។ នាងទទួលបានសញ្ញាបត្របណ្ឌិតពី Indiana University Bloomington និងធ្លាប់ធ្វើការនៅ Dropbox និង Affirm មុនចូល OpenAI ក្នុងឆ្នាំ ២០១៨។

ក្នុងរយៈពេលជិត ៧ ឆ្នាំនៅ OpenAI នាងបានធ្វើការលើរ៉ូបូត បង្កើតក្រុម Applied AI និងដឹកនាំ Safety Systems រហូតក្លាយជាអនុប្រធានផ្នែកស្រាវជ្រាវ និងសុវត្ថិភាព។ នាងបានចាកចេញក្នុងឆ្នាំ ២០២៤ ទៅរួមបង្កើត Thinking Machines Lab ជាមួយ Mira Murati ប៉ុន្តែបានលាឈប់ក្នុងខែកក្កដា ឆ្នាំ ២០២៦ ដោយសារបញ្ហាសុខភាព និងសម្ពាធការងារ។ ក្រោយមក OpenAI បានប្រកាសថា Weng នឹងត្រឡប់មកដឹកនាំក្រុមការពន្លឿនការស្រាវជ្រាវផ្ទៃក្នុងវិញ។

Carina Hong

មានអាយុ ២៤ ឆ្នាំ Hong ធំធាត់នៅ Guangzhou បានរៀនគណិតវិទ្យានិងរូបវិទ្យានៅ MIT រួចបន្តផ្នែកវិទ្យាសាស្ត្រសរសៃប្រសាទនៅ Oxford និងបន្ត​ថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យានៅ Stanford មុនចេញមកបង្កើត Axiom Math ដែលជាក្រុមហ៊ុន Startup អាមេរិកផ្ដោតលើការបង្កើត «អ្នកគណិតវិទ្យា AI» ដែលអាចបញ្ជាក់ទ្រឹស្តីបទគណិតវិទ្យាយ៉ាងម៉ត់ចត់។

Axiom កៀរគរប្រាក់វិនិយោគក្នុងជុំដំបូងបាន ៦៤ លានដុល្លារ និងទាក់ទាញអ្នកស្រាវជ្រាវល្បីៗ រួមទាំងអ្នកគណិតវិទ្យា Ken Ono។ នៅខែមីនា ឆ្នាំ ២០២៦ Axiom ប្រមូលបាន ២០០ លានដុល្លារបន្ថែមទៀត​ដែលរុញតម្លៃក្រុមហ៊ុនឱ្យកើនដល់ ១.៦ ពាន់លានដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *