ទទួលបានមកុដភ្លាម Miss Grand Cambodia 2021 ពោលអរគុណបុគ្គលសំខាន់ចំនួន៥ 

ថ្មីៗនេះ បន្ទាប់ពីស្ថាប័ន Miss Grand Cambodia បានប្រកាសឱ្យដឹងដំណឹងដ៏រំភើបក្រៃលែង គឺការប្រគល់កមុដ Miss Grand Cambodia 2021 ដែលមានតម្លៃ៣ម៉ឺនដុល្លារអាមេរិកឱ្យទៅជាកម្មសិទ្ធិដាច់របស់ កញ្ញា ប៉ូ គឹមថេងសុធីតា Miss Grand Cambodia 2021 ចាប់ពីថ្ងៃទី៦ខែឧសភានេះតទៅ ក្រោមហេតុផលច្បាស់ៗថា «ការលះបង់របស់គាត់បាននាំជោគជ័យមកកាន់ប្រទេសកម្ពុជា ហេតុអ្វីយើងមិនហ៊ានប្រគល់មកុដមាសនេះជូនគាត់ គាត់គួរតែទទួលបានមកុដមាសដ៏ល្អឯកមួយនេះ រក្សាទុកជា វត្ថុដ៏អស្ចារ្យដែលបង្ហាញពីភាពជោគជ័យនៃជីវិតរបស់គាត់ យើងពិតជាមានមោទនភាពបំផុត ដែលមានបវរកញ្ញាដ៏អស្ចារ្យម្នាក់នេះ»។ 

យោងតាមការប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុក Miss Grand Cambodia ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជានឹងបង្ហាញ មកុដថ្មីសម្រាប់ឆ្នាំ 2022 ដែលមានតម្លៃ $250,000 ( ម្ភៃប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្នុងពេលឆាប់ៗនេះ។

ក្រោយក្លាយជាម្ចាស់កម្មសិទ្ធកមុដ Miss Grand Cambodia 2021 សុធីតា TOP 10 នៃការប្រកួត MISS GRAND INTERNATIONAL 2021 បានពោលអរគុណទៅដល់បុគ្គលសំខាន់ៗចំនួន៥ ដែលធ្វើឱ្យនាងមានថ្ងៃនេះ។

បុគ្គលសំខាន់ទាំង៥នោះរួមមាន៖ ទី១ លោក អុិន សុភិន សម្រាប់ការផ្តល់តំលៃ។ ទី២ អរគុណក្រុមការងារមហាហង្សដែលតែងតែលំបាកជាមួយគ្នា។ ទី៣ អរគុណប៉ាម៉ាក់ដែលតែងតែធ្វើជាថ្នាំកំលាំងរបស់កូន។ ទី៤ អរគុណបងៗដែលតែងតែជួយពីក្រោយខ្នងពីការជោគជ័យមួយនេះ ទាំងសំលៀកបំពាក់ ការធ្វើខ្លួន ដំបូន្មាន ចំនេះដឹងគ្រប់យ៉ាង។ ទី៥ អរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់គ្នា។

Miss Grand Cambodia 2021 បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការនាងថា៖​ «ទឹកភ្នែករយលានដំណក់ដែលស្រក់ចុះមកដោយក្តីរំភើបជាថ្មីម្តងទៀត ដោយសារតែទទួលបានដំណឹងពីស្ថាប័ន Miss Grand Cambodia ដែលនិងផ្តល់ម្កុដមាសដ៏ប្រណិតនេះសំរាប់នាងខ្ញុំដាច់ អោយនិយាយបែបណាទើបត្រូវនិងទំហំចិត្តមួយនេះ អោយអរគុណបែបណាទើបសមនិងអ្វីដែលពួកគាត់ផ្តល់អោយ មិនមានអ្វីនិយាយក្រៅពីពាក្យអរគុណ អរគុណជាធំធេងដ៏លោកពូ អុិន សុភិន សំរាប់ការផ្តល់តំលៃ អរគុណក្រុមកាងារមហាហង្សដែលតែងតែលំបាកជាមួយគ្នា អរគុណប៉ាម៉ាក់ដែលតែងតែធ្វើជាថ្នាំកំលាំងរបស់កូន អរគុណបងៗដែលតែងតែជួយពីក្រោយខ្នងពីការជោគជ័យមួយនេះ ទាំងសំលៀកបំពាក់ ការធ្វើខ្លួន ដំបូន្មាន ចំនេះដឹងគ្រប់យ៉ាង ជាចុងក្រោយបំផុតនោះអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់គ្នា បើមិនមានអ្នកទាំងអស់គ្នាសុធីតាក៏មិនមានថ្ងៃនេះដែរពាក្យអរគុណដ៏ធំធេងមួយនេះ ខ្ញុំ សុធីតា សុំធ្វើការអរគុណពីចំងាយជូនទៅដល់មនុស្សគ្រប់គ្នាដែលមានចំនែកនៅក្នុងការជួយដល់នាងខ្ញុំទាំងអស់គ្នា ខ្ញុំស្រលាញ់ពុក ម៉ែ បងប្អូន ទាំងអស់»

មិនត្រឹមកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាដែលរំភើបចំពោះរឿងនេះទេ ប៉ុន្តែហ្វេនៗរបស់នាងក៏បាននាំគ្នាចូលរួមអបអរសាទរនាងយ៉ាងព្រោងព្រាតផងដែរ។ សុធីតា ពិតជាធ្វើបានយ៉ាងល្អនៃរយៈពេល១ឆ្នាំនៃការបំពេញតួនាទីជា Miss Grand Cambodia 2021។ រូបនាងផ្ទាល់ត្រូវគេមើលឃើញថាកាន់តែស្រស់ស្អាតខ្លាំងឡើងក្នុងរយៈពេលនៃការគ្រងតំណែងនេះ ពិសេសការតុបតែងខ្លួននិងម៉ូតសម្លៀកបំពាក់នាងក៏មើលទៅមានលំដាប់ និងស្រស់ស្អាតប្លែកភ្នែកតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ