ទិដ្ឋភាពដ៏ស្រស់ត្រកាល ថតពីលើអាកាសផ្ដិតយកសម្រស់ខ្លោងទ្វារទន្លេអុំ ច្រកចូលទៅកាន់ប្រាសាទអង្គធំពិតជាស្រស់ត្រកាលក្រៃលែង អមដោយរុក្ខជាតិ តូចធំ បៃតងខ្ចី។ ជាពិសេសនោះគឺពិតជាសរសើរទៅដល់ស្នាដៃបុព្វបុរសខ្មែរក្នុងសម័យអង្គរពិតជាអស្ចារ្យខ្លាំងណាស់ ដែលអាចគូរប្លង់ និងស្ថាបនា កសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទដ៏អស្ចារ្យ គង់វង្ស រឹងមាំ រាប់រយឆ្នាំ បន្សល់ទុកឱ្យកូនខ្មែរគ្រប់រូប។
មកមើលទិដ្ឋភាពដូចខាងក្រោមថតដោយ ជា វណ្ណៈ ៖



ខ្លោងទ្វារទន្លេរអុំ (ខ្លោងទ្វារខាងត្បូង) ជាច្រកទ្វារមួយដែលស្ថិតនៅទិសខាងត្បូងនៃប្រាសាទអង្គរធំ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២។
ខ្លោងទ្វារនេះ ត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ វណ្ណៈនាម៉ឺនសព្វមុខមន្រ្តី រហូតដល់ប្រជារាស្រ្តសាមញ្ញចេញចូលបានគ្រប់ពេលវេលា ពីព្រលឹមថ្ងៃរះទល់ព្រលប់ថ្ងៃលិចក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរផងដែរ។

គូទឹកនៅទីនោះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអុំទូកដើម្បីរំលឹកអំពីការធ្វើចម្បាំងឈ្នះមកលើកងទ័ពជើងទឹករបស់កងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។ ហេតុនេះហើយទើបគេដាក់ឈ្មោះខ្លោងទ្វារនេះថា ខ្លោងទ្វារទន្លេអុំ៕



























Account
Security
Favourite Content