“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់ ឬស្មើនឹង ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយថ្ងៃ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីចុងខែ តុលា កន្លងទៅ តួអង្គតុក្កតា AI នេះ មានឈ្មោះជារួមថា Xiaohai ដែលជាទូទៅគឺជាតួអង្គដែលមានរូបរាងជាក្មេងប្រុសវ័យជំទង់ ស្ថិតក្នុងឯកសណ្ឋានសិស្សសាលា ឬអាវយឺតស និយាយរៀបរាប់ពីជីវិតក្រីក្រកម្សត់របស់ខ្លួន។ នៅក្នុងវីដេអូខ្លះ Xiaohai ថែមទាំងហៅទស្សនិកជនរបស់ខ្លួនថា “មីង” ឬ “ម៉ាក់” ទៀតផង។

ក្រោយពីរៀបរាប់ពីការខ្វះខាត ឬថាត្រូវគេធ្វើបាបហើយ Xiaohai នឹងអង្វរឱ្យទស្សនិកជនជួយទិញផលិតផលពីខ្លួន ដូចជា របស់របរប្រើប្រាស់ទូទៅ ឬសូម្បីតែអាហារបំប៉ន ដើម្បីឱ្យគេអាចទទួលបានកម្រៃជើងសារ។ យ៉ាងណាមិញ ទំនិញទាំងនេះជារឿយៗមានតម្លៃខ្ពស់ជាងធម្មតា។ តួយ៉ាង ប្រេងឆាដែល Xiaohai លក់ក្នុងតម្លៃ ៩៩ យ៉ន់ ឬប្រមាណ ១៥ ដុល្លារអាមេរិក តាមពិតមានតម្លៃត្រឹមតែ ៦០ យ៉ន់ប៉ុណ្ណោះ។

ជាមួយនឹងកម្រៃជើងសារខ្ពស់រហូតដល់ ៥៥ ភាគរយ អ្នកដែលបង្កើតវីដេអូអាចរកប្រាក់ចំណេញបានយ៉ាងច្រើន។ ជាក់ស្តែង អ្នកធ្វើការនៅក្នុងវិស័យនេះម្នាក់ បានប្រាប់សារព័ត៌មាន The Beijing News ថា អ្នកបង្កើតវីដេអូដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផលិតវីដេអូ Xiaohai អាចរកប្រាក់ចំណូលបានពី ២ ០០០ ទៅ ៣ ០០០ យ៉ន់ ឬស្មើនឹង ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយថ្ងៃ។

វីដេអូប្រភេទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមចិនដែលមានវ័យកណ្តាល និងវ័យចំណាស់ ដោយវីដេអូដែលស្ថិតក្រោមប្រធានបទ Xiaohai ទទួលបានការទស្សនាច្រើនជាង ៦០០ លានដង។

ទន្ទឹមគ្នានេះដែរ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិបង្ហាញក្តីស្រឡាញ់ និងការអាណិតអាសូរដូចម្តាយបង្កើត។ តួយ៉ាង អ្នកប្រើប្រាស់ម្នាក់បានសរសេរថា៖ “កូនប្រុសសម្លាញ់ ម្តាយបានកុម្ម៉ង់ទិញទំនិញ ៤ មុខហើយ។ ស្រឡាញ់កូនជារៀងរហូត”។

កាន់តែអាក្រក់ជាងនេះទៅទៀត កាលពីខែឧសភា កន្លអទោ ប៉ូលិសនៅក្រុង Urumqi បានឃាត់ខ្លួនស្ត្រីវ័យ ៧៩ ឆ្នាំម្នាក់ដែលបានធ្វើដំណើរតែម្នាក់ឯងតាមរយៈរថភ្លើង ដោយអះអាងថា Xiaohai បានអញ្ជើញគាត់ឱ្យទៅជួប។ ក្រោយឃាត់ខ្លួនបាន ប៉ូលិសបានពន្យល់ស្ត្រីរូបនោះថា Xiaohai គ្រាន់តែជាតួអង្គនិម្មិតប៉ុណ្ណោះ ហើយក៏បានទាក់ទងប្រគល់គាត់ជូនក្រុមគ្រួសារវិញ។

អ្នកជំនាញខាងច្បាប់បានព្រមានថា ការបង្កើតរឿងប្រតិដ្ឋដើម្បីជំរុញការលក់ទំនិញតាមអនឡាញនេះ អាចរាប់ចូលជាអំពើឆបោក។

ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យ Ma Liang នៃសាកលវិទ្យាល័យប៉េកាំង ក៏បានចង្អុលបង្ហាញពីវិបត្តិសង្គមដែលធ្វើឱ្យមនុស្សវ័យចំណាស់ធ្លាក់ចូលក្នុងអន្ទាក់នេះ ប្រាប់សារព័ត៌មាន China Newsweek ថា៖ “មនុស្សចាស់ជាច្រើនប្រឈមមុខនឹងភាពឯកោយ៉ាងខ្លាំងក្នុងជីវិតពិត។ ហេតុដូច្នេះហើយ ទើបពួកគេងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញចន្លោះប្រហោងផ្លូវចិត្តរបស់ពួកគាត់”។

បច្ចុប្បន្ន វីដេអូភាគច្រើនដែលពាក់ព័ន្ធនឹង Xiaohai ត្រូវបានលុបចេញពីបណ្តាញសង្គមក្នុងប្រទេសចិនដីគោក។ ខណៈកូនៗមួយចំនួនបានបង្កើតវីដេអូរបស់ Xiaohai ស្ថិតនៅក្នុងឈុតអ្នកទោស ឬជាអ្នកមានដែលអួតអាងពីការបោកប្រាស់កន្លងមក ដើម្បីព្រមានដល់ឪពុកម្តាយរបស់ខ្លួន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ