ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើកទទួលអ្នកទស្សនារហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៦ នេះ។

ព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌មួយនេះ គឺជាការប្រមូលផ្តុំនូវស្នាដៃសិល្បៈចម្រុះបែប រួមមាន គំនូរ សិល្បៈថតរូប និងទម្រង់សិល្បៈច្នៃប្រតិដ្ឋផ្សេងទៀត របស់សិល្បករទាំងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងស្រាប់ និងសិល្បករជំនាន់ថ្មី។
តាមរយៈការតាំងពិព័រណ៍ សិល្បករកម្ពុជាបានប្រើប្រាស់សិល្បៈសហសម័យ ដើម្បីរៀបរាប់រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រពៃណី ភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្ដូរសង្គមខ្មែរ ទៅកាន់ភ្ញៀវអន្តរជាតិដែលមកកម្ពុជាចន្លោះពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងគោលបំណងបង្ហាញប្រទេសកម្ពុជាក្នុងទិដ្ឋភាពដែលទូលំទូលាយ លើសពីប្រាសាទបុរាណ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន គិរីផូស។
ដើមឡើយ ពិព័រណ៍ភ្នំពេញសហសម័យ គ្រោងនឹងបញ្ចប់តាំងតែពីថ្ងៃទី ១៦ ខែវិច្ឆិកា តែដោយការគាំទ្រនៅតែបន្តមាន ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងបន្តបើកទទួលអ្នកចូលរួមដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី ២ ខែធ្នូ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ទីតាំងចាស់) ខាងក្រោយសារមន្ទីរជាតិ៕






























































Account
Security
Favourite Content