កញ្ញា Angelina Chanthy Dougherty នារីដែលមកទាំងព្រម ចំណេះ ជំនាញ សម្រស់ និងជាអ្នករាំរបាំបុរាណខ្មែរដ៏ពូកែម្នាក់ បើទោះជាធំធាត់ និងរស់នៅអាមេរិក ក៏កូនខ្មែរកាត់អ៊ីតាលីរូបនេះ មិនបានបោះបង់អត្តសញ្ញាណជាតិសាសន៍ខ្លួនឡើយ។

Angelia Dougherty ថ្មីៗនេះត្រូវបានតែងតាំងជាបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ ២០២៦ ហើយកាលពីរាត្រីថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ត្រូវបានបំពាក់មកុដ និងឆៀងជាផ្លូវការ។ បើទោះជាមុនទទួលបានតំណែងជាបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ ២០២៦ Angelina Dougherty ទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្ររួចបាត់ទៅហើយ។
កាលដែលជ្រើសរើស កូនខ្មែរកាត់អ៊ីតាលីរូបនេះក៏ព្រោះតែកញ្ញា មិនត្រឹមមានរូបសម្បត្តិប៉ុណ្ណោះទេ ចំណេះដឹង និងទេពកោសល្យមានទាំងព្រម។ Angelia Dougherty មិនមែនចេះតែរាំរបាំបុរាណខ្មែរឡើយ នាងក៏ជាអ្នករាំហ៊ីបហប។

នារាត្រីបំពាក់មកុដ Angelia ពិតជាបង្ហាញឲ្យឃើញច្បាស់នូវសម្រស់ ដែលស័ក្ដិសមជាអ្នកតំណាងកម្ពុជាលើវេទិកាសម្រស់។ សម្រាប់កម្ពុជា ដែលមាន Angelina Chanthy Dougherty ជាអ្នកតំណាងដំបូងជាបវរកញ្ញាកូនកាត់ ចូលរួមប្រកួតកម្មវិធី Miss Earth។
បវរកញ្ញាវ័យ ២០ ឆ្នាំ រូបនេះមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអ៊ីតាលី តែបានរស់នៅធំធាត់ និងសិក្សានៅអាមេរិក ហើយនាងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកទំនាក់ទំនង និងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដោយមានមុខវិជ្ជាជំនាញរងផ្នែកច្បាប់ និងសង្គម នៅសាកលវិទ្យាល័យ Thomas Jefferson។ មិនតែប៉ុណ្ណោះ នាងក៏ជាម្ចាស់មកុដ Pacific Miss Asian American 2023 ទៀតផង។


ការតស៊ូមតិរបស់នាងលើ “LOVE IN ACTION” ផ្តោតសំខាន់លើការផ្តល់អំណាចដល់យុវជន សម្រាប់អនាគតប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ គម្រោងនេះជំរុញឲ្យមានការអប់រំផ្នែកបរិស្ថាន និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ។
នាងសង្ឃឹមថានឹងអាចជំរុញទឹកចិត្តដល់ថ្នាក់ដឹកនាំវ័យក្មេង ឲ្យទទួលយកការបង្កើតថ្មីប្រកបដោយនិរន្តរភាព លើកកម្ពស់ការការពារបរិស្ថាន និងធានាថាវឌ្ឍនភាពបច្ចេកវិទ្យានឹងផ្តល់ផលប្រយោជន៍ដល់ទាំងមនុស្សជាតិ និងភពផែនដី។



សម្រាប់ Angelina វឌ្ឍនភាពពិតប្រាកដ គឺសំដៅលើការបង្កើតថ្មី ដែលបម្រើដល់មនុស្សជាតិ ស្របពេលជាមួយគ្នានឹងការការពារធម្មជាតិ និងធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោលឡើយ។

នារីខ្មែរដែលធំធាត់ឡើងជាមួយវប្បធម៌ចម្រុះរូបនេះ តែងបង្ហាញពីភាពជឿជាក់លើខ្លួនឯង តែក៏មានចរិយាសម្បត្តិប្រពៃ ថ្លៃថ្លា និងមានសមត្ថភាពលេចធ្លោមិនធម្មតាដែរ។ មិនត្រឹមតែជាអ្នករបាំឡើយ នាងក៏ជាគ្រូបង្ហាត់របាំបុរាណខ្មែរមួយរូបផងដែរ និងមានក្លឹបឈ្មោះថា Apsara Angels Dance Inc បង្ហាត់បង្រៀនកូនខ្មែរ ដែលនៅអាមេរិក ដែលចង់ចេះរាំរបាំបុរាណខ្មែរ។
គួរបញ្ជាក់ថា កញ្ញា Angelina Chanthy Dougherty នឹងត្រៀមខ្លួនតំណាងកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការប្រកួត Miss Earth 2026 នៅប្រទេសហ្វីលីពីន នាដើមខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ ដោយនាំយកសម្រស់ ភាពថ្លៃថ្នូរ វប្បធម៌ និងស្មារតីនៃប្រជាជាតិខ្មែរទៅកាន់ពិភពលោក៕























រូបភាព៖ Pich Pich, Angelina Dougherty និង lee_seanghuy































Account
Security
Favourite Content