ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើកជាផ្លូវការនាវេលាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ក្នុងនាមជាម្ចាស់កម្ពុជាបានត្រៀមជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ឆ្នាំ២០២៦ ឱ្យក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏គួរចងចាំសម្រាប់ប្រជាជាតិកម្ពុជានិងជាសាកល។ ជាមួយគ្នា កម្ពុជាក៏មិនភ្លេចក្នុងការដាក់បង្ហាញនូវផលិតផលខ្មែរ ដោយបានបញ្ចូលទាំងវប្បធម៌ ប្រពៃណី សិល្បៈបុរាណជាច្រើនទម្រង់ទាំងការបង្ហាញនៅលើឆាកផ្លូវការកណ្ដាលកម្មវិធី និងតាមទីតាំងនៃស្តង់និមួយៗ។ ដោយឡែក ភស្តុតាងប្រវត្តិសាស្ត្រដែលរួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់- តាក្របី សម្រាប់ដាក់ជូនប្រតិភូអន្តរជាតិបានទស្សនានិងស្វែងយល់ឱ្យបានកាន់តែច្បាស់ផងដែរ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។ ព្រឹត្តិការណ៍នេះជាការតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី។
ព្រឹត្តិការណ៍នេះដែរមានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕


























































Account
Security
Favourite Content