មិនសាកប្រយ័ត្នស្ដាយក្រោយ! ម៉ាសបិទមុខធម្មជាតិពីផ្លែឈើងាយស្រួលធ្វើ លទ្ធផលវិញកប់ៗ

មនុស្សកើតមកមានមុខតែមួយ ដូច្នេះហើយ ប្រិយមិត្ត ត្រូវតែចេះថែទាំឲ្យបានល្អ កុំទុកទាល់តែស្បែកមុខចាស់ជាងអាយុ ឡើងជ្រីវជ្រួញទើបស្ដាយក្រោយ។ ក្រៅពីថែរក្សាតាមរយៈប្រើប្រាស់ផលិតផលការពារ ផឹកទឹកឲ្យបានគ្រប់គ្រាន់ ទំនេរៗ ក៏គួរតែឲ្យមុខបានទទួលនូវជាតិសំណើមល្អៗ ពីធម្មជាតិ នោះគឺម៉ាសបិទមុខផ្លែឈើ។ ថ្ងៃនេះ អេតមីន ក៏មានម៉ាសបិទមុខពីផ្លែឈើធម្មជាតិ ៤ មុខ​ចង់ណែនាំ ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះស្បែកមុខ៖

១ ម៉ាសផ្លែល្ហុង ធ្វើឲ្យស្បែកភ្លឺថ្លា

គ្រឿងផ្សំ៖ ល្ហុង ម្សៅរមៀត និងទឹកឃ្មុំ

ជាដំបូងយកផ្លែល្ហុងមួយចំហៀងទៅកិនក្នុងម៉ាស៊ីនទឹកក្រឡុកឲ្យម៉ត់។​ បន្ទាប់មក យកល្ហុងដែលកិនរួចចាក់ដាក់កូនចានមួយ ដាក់ម្សៅរមាតចូលកន្លះស្លាបព្រាកាហ្វេ ហើយយកទឺកឃ្មុំ ១​ ស្លាបព្រាបាយ ចាក់ចូលគ្នាលាយឲ្យសព្វ។ ក្រោយពីកូរចូលគ្នារួចរាល់យកមកលាបលើមុខ ជាពិសេសត្រង់ចំណុចដែលខ្មៅស្រអាប់ ទុកចោល ១៥ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ ជាចុងក្រោយ គ្រាន់តែលាបឡេការពារពេលយប់ដែលអ្នកធ្លាប់លាបរៀងរាល់យប់ជាការស្រេច តែបើអ្នកមិនប្រើលេការពារមិនបាច់លាបអ្វីនោះទេ គ្រាន់តែលាងមុខឲ្យស្អាតបានហើយ។

២ ម៉ាសផ្លែប័រ សម្រាប់ស្បែកស្ងួត

គ្រឿងផ្សំ៖ ផ្លែប័រ ប្រេងដូង និងទឹកឃ្មុំ

មែនទែនទៅ ម៉ាសនេះគឺប្រើល្អនៅពេលរដូវរងា ឬត្រជាក់ ព្រោះជាធម្មតាឲ្យតែពេលចាប់ផ្ដើមមានខ្យល់ធ្លាក់មុខរបស់អ្នកនឹងស្ងួត​ ពេលខ្លះថែមទាំងរបកស្បែកទៀតផង។ ម៉ាសនេះនឹងជួយឲ្យស្បែកមុខអ្នកទន់ និងមានសំណើមជាងមុន។ តោះឥលូវមកដឹងពីវិធីធ្វើងាយៗ ដំបូង យកផ្លែប័រដែលទុំ គឺយកមួយចំហៀងបានហើយ មកជ្រុំឲ្យម៉ត់សឹមដាក់ប្រេងដូង និងទឹកឃ្មុំ មួយស្លាបព្រាបាយ។ បន្ទាប់មកលាយល្បាយទាំងអស់នោះឲ្យចូលគ្នា រួចយកមកលាបឲ្យសព្វលើស្បែកមុខ ទុកចោល ១៥ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។

៣ ម៉ាសផ្លែចេក ជម្រុះកោសិកាចាស់ៗ

គ្រឿងផ្សំ៖ ចេក ស្ដ្រប៊ឺរី ទឹកឃ្មុំ

ដំបូងយកចេក ១ ផ្លែ និងផ្លែ ស្ដ្រប៊ឺរី ១ ទៅ ២ គ្រាប់ ទៅកិនឲ្យម៉ត់ ហើយដាក់បន្ថែមនូវទឹកឃ្មុំ កន្លះស្លាបព្រាបាយ។ បន្ទាប់មកយកវាមកលាបលើមុខ ទុកចោល ២០ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ អត្ថប្រយោជន៍របស់ម៉ាសនេះ មានដូចជា វីតាមីន C នៅក្នុងផ្លែ ស្ដ្រប៊ឺរី នឹងជួយឲ្យស្បែកភ្លឺថ្លា ខណៈផ្លែចេក នឹងជួយបំបាត់ស្នាម និងជម្រុះកោសិកាចាស់ៗ ចោល ធ្វើឲ្យស្បែកមុខអ្នកស្អាតជាងមុន។

៤ ម៉ាសស្វាយទុំ ធ្វើស្បែកមុខក្មេងជាងវ័យ

គ្រឿងផ្សំ៖ ផ្លែស្វាយទុំ និងយ៉ាអួរ (រសជាតិដើម)

យកស្វាយដែលកាត់ជាដុំតូចៗ មួយកូនចានយកទៅដាក់កិនឲ្យម៉ត់ ហើយចាក់លាយជាមួយយ៉ាអួររសជាតិដើមមួយកំប៉ុង។ ក្រោយពីលាយសព្វចូលគ្នា យកវាមកលាបលើមុខ ទុកឲ្យបាន ២០ នាទី ចាំលាងសម្អាតចេញ។ ម៉ាសនេះ មិនត្រឹមតែធ្វើឲ្យមុខស ភ្លឺរលោងនោះទេ​ ថែមទាំងធ្វើឲ្យមុខក្មេងជាងវ័យទៀត។

បើចង់ឲ្យស្បែកមុខរបស់ ប្រិយមិត្ត​ ស្រស់ស្អាត កុំភ្លេចធ្វើបិទមុខទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម