មិនសាកប្រយ័ត្នស្ដាយក្រោយ! ម៉ាសបិទមុខធម្មជាតិពីផ្លែឈើងាយស្រួលធ្វើ លទ្ធផលវិញកប់ៗ

មនុស្សកើតមកមានមុខតែមួយ ដូច្នេះហើយ ប្រិយមិត្ត ត្រូវតែចេះថែទាំឲ្យបានល្អ កុំទុកទាល់តែស្បែកមុខចាស់ជាងអាយុ ឡើងជ្រីវជ្រួញទើបស្ដាយក្រោយ។ ក្រៅពីថែរក្សាតាមរយៈប្រើប្រាស់ផលិតផលការពារ ផឹកទឹកឲ្យបានគ្រប់គ្រាន់ ទំនេរៗ ក៏គួរតែឲ្យមុខបានទទួលនូវជាតិសំណើមល្អៗ ពីធម្មជាតិ នោះគឺម៉ាសបិទមុខផ្លែឈើ។ ថ្ងៃនេះ អេតមីន ក៏មានម៉ាសបិទមុខពីផ្លែឈើធម្មជាតិ ៤ មុខ​ចង់ណែនាំ ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះស្បែកមុខ៖

១ ម៉ាសផ្លែល្ហុង ធ្វើឲ្យស្បែកភ្លឺថ្លា

គ្រឿងផ្សំ៖ ល្ហុង ម្សៅរមៀត និងទឹកឃ្មុំ

ជាដំបូងយកផ្លែល្ហុងមួយចំហៀងទៅកិនក្នុងម៉ាស៊ីនទឹកក្រឡុកឲ្យម៉ត់។​ បន្ទាប់មក យកល្ហុងដែលកិនរួចចាក់ដាក់កូនចានមួយ ដាក់ម្សៅរមាតចូលកន្លះស្លាបព្រាកាហ្វេ ហើយយកទឺកឃ្មុំ ១​ ស្លាបព្រាបាយ ចាក់ចូលគ្នាលាយឲ្យសព្វ។ ក្រោយពីកូរចូលគ្នារួចរាល់យកមកលាបលើមុខ ជាពិសេសត្រង់ចំណុចដែលខ្មៅស្រអាប់ ទុកចោល ១៥ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ ជាចុងក្រោយ គ្រាន់តែលាបឡេការពារពេលយប់ដែលអ្នកធ្លាប់លាបរៀងរាល់យប់ជាការស្រេច តែបើអ្នកមិនប្រើលេការពារមិនបាច់លាបអ្វីនោះទេ គ្រាន់តែលាងមុខឲ្យស្អាតបានហើយ។

២ ម៉ាសផ្លែប័រ សម្រាប់ស្បែកស្ងួត

គ្រឿងផ្សំ៖ ផ្លែប័រ ប្រេងដូង និងទឹកឃ្មុំ

មែនទែនទៅ ម៉ាសនេះគឺប្រើល្អនៅពេលរដូវរងា ឬត្រជាក់ ព្រោះជាធម្មតាឲ្យតែពេលចាប់ផ្ដើមមានខ្យល់ធ្លាក់មុខរបស់អ្នកនឹងស្ងួត​ ពេលខ្លះថែមទាំងរបកស្បែកទៀតផង។ ម៉ាសនេះនឹងជួយឲ្យស្បែកមុខអ្នកទន់ និងមានសំណើមជាងមុន។ តោះឥលូវមកដឹងពីវិធីធ្វើងាយៗ ដំបូង យកផ្លែប័រដែលទុំ គឺយកមួយចំហៀងបានហើយ មកជ្រុំឲ្យម៉ត់សឹមដាក់ប្រេងដូង និងទឹកឃ្មុំ មួយស្លាបព្រាបាយ។ បន្ទាប់មកលាយល្បាយទាំងអស់នោះឲ្យចូលគ្នា រួចយកមកលាបឲ្យសព្វលើស្បែកមុខ ទុកចោល ១៥ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។

៣ ម៉ាសផ្លែចេក ជម្រុះកោសិកាចាស់ៗ

គ្រឿងផ្សំ៖ ចេក ស្ដ្រប៊ឺរី ទឹកឃ្មុំ

ដំបូងយកចេក ១ ផ្លែ និងផ្លែ ស្ដ្រប៊ឺរី ១ ទៅ ២ គ្រាប់ ទៅកិនឲ្យម៉ត់ ហើយដាក់បន្ថែមនូវទឹកឃ្មុំ កន្លះស្លាបព្រាបាយ។ បន្ទាប់មកយកវាមកលាបលើមុខ ទុកចោល ២០ នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ អត្ថប្រយោជន៍របស់ម៉ាសនេះ មានដូចជា វីតាមីន C នៅក្នុងផ្លែ ស្ដ្រប៊ឺរី នឹងជួយឲ្យស្បែកភ្លឺថ្លា ខណៈផ្លែចេក នឹងជួយបំបាត់ស្នាម និងជម្រុះកោសិកាចាស់ៗ ចោល ធ្វើឲ្យស្បែកមុខអ្នកស្អាតជាងមុន។

៤ ម៉ាសស្វាយទុំ ធ្វើស្បែកមុខក្មេងជាងវ័យ

គ្រឿងផ្សំ៖ ផ្លែស្វាយទុំ និងយ៉ាអួរ (រសជាតិដើម)

យកស្វាយដែលកាត់ជាដុំតូចៗ មួយកូនចានយកទៅដាក់កិនឲ្យម៉ត់ ហើយចាក់លាយជាមួយយ៉ាអួររសជាតិដើមមួយកំប៉ុង។ ក្រោយពីលាយសព្វចូលគ្នា យកវាមកលាបលើមុខ ទុកឲ្យបាន ២០ នាទី ចាំលាងសម្អាតចេញ។ ម៉ាសនេះ មិនត្រឹមតែធ្វើឲ្យមុខស ភ្លឺរលោងនោះទេ​ ថែមទាំងធ្វើឲ្យមុខក្មេងជាងវ័យទៀត។

បើចង់ឲ្យស្បែកមុខរបស់ ប្រិយមិត្ត​ ស្រស់ស្អាត កុំភ្លេចធ្វើបិទមុខទាំងអស់គ្នា!


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

បេក្ខនារី ១៦ រូប​ដែល​ធំ​ធាត់​នៅ​ប្រទេស​បារាំង​បាន​នាំ​គ្នា​ដាក់​ពាក្យ​ចូល​ប្រកួត​កញ្ញា​ឯក​កម្ពុជា ប្រចាំ​ប្រទេស​បារាំង។ ជា​លទ្ធផល កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី ដែល​មាន​ទាំង​សម្រស់ ចំណេះ​ដឹង និង​ភាព​ជា​ខ្មែរ នោះ​គឺ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី