ម្នាក់ៗភ្ញាក់ផ្អើលខ្លាំង ក្រោយយាយ យ៉យ ចូលប្រកួត Cambodian Idol

កម្មវិធី​ប្រកួត​លំដាប់​ពិភព​លោក​ Cambodian Idol រដូវ​កាលទី៤ បាន​កំពុង​ប្រព្រឹត្ត​ទៅ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ថែម​ទៀត​ផង ដោយ​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​មាន​បេក្ខភាព​ខ្លាំង​ៗ​ពោរពេញ​ដោយ​សមត្ថភាព​ជាច្រើន បាន​នាំ​គ្នា​សម្រុក​មក​ដាក់​ពាក្យ ដើម្បី​ដណ្ដើម​យក​ពាន​ជយលាភី។

កាន់​តែ​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក Cambodian Idol រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្ដាហ៍​ទី​២ ស្រាប់តែ​លេច​វត្ត​មាន​យាយ យ៉យ ដែល​ជា​សិល្ប​ការិនី​អាយ៉ៃ​ជើង​ចាស់ ​បាន​ចូល​រួម​ប្រកួត​ផ្នែក​ចម្រៀង​ផង​ដែរ ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ដោយសារ​តែ​ជា​សិល្ប​ការិនី​អាយ៉ៃ​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​យាយ យ៉យ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ ផ្ទុះ​សំណើច​ក្អាកក្អាយ​នា​ពេល​កំពុង​ប្រកួត​នោះ។

«ថ្ងៃ​លិច​អូន​ស្រណោះ» ជា​បទ​ចម្រៀង​ដែល​សិល្ប​ការិនី​អាយ៉ៃ​រូប​នេះ​បាន​ជ្រើសរើស​ចូល​ទៅ​ប្រកួតប្រជែង។ ថ្វី​ដ្បិត​មាន​វ័យ​ចំ​ណាស់​ក៏​ពិតមែន ប៉ុន្តែ​ដៃ​គូ​ព្រឹទ្ធាចារ្យ​អាយ៉ៃ ព្រហ្មម៉ាញ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បាន​បង្ហើរ​សំនៀង​យ៉ាង​ក្រអួន​នៅ​ចំពោះ​មុខ​គណៈកម្មការ ធ្វើ​ឱ្យ​គណៈកម្មការ​ស្រឡាំងកាំង ព្រោះ​ពុំ​ធ្លាប់​ឮ​សិល្ប​ការិនី​ជើង​ចាស់​រូប​នេះ​ច្រៀង​ឡើយ​ពី​មុន​មក ធ្លាប់​តែ​ដឹង​ថា​ជា​អ្នក​ច្រៀង​អាយ៉ៃ​ដ៏​ប៉ិនប្រសប់។

មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ សូម្បី​មហាជន​ដែល​ស្គាល់​យាយ យ៉យ ក៏​មាន​ការ​ភ្ញាក់ផ្អើល​​ជាមួយ​ទឹក​ដម​សំនៀង​របស់ យាយ យ៉យ ផង​ដែរ ដោយ​បាន​ពោល​សរសើរ​យ៉ាង​ព្រោងព្រាត នៅ​ពី​ក្រោម​ឃ្លីប​ខ្លី​ដែល នាយ​ព្រែក ដែល​ជា​កូន​ប្រុស​បាន​កាត់ រួម​យក​ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ព្រម​ជាមួយ​ការ​អបអរ​អ្នក​ម្តាយ​ដែល​ទទួល​បាន​«Yes» ពី​គណៈកម្មការ​ទាំង ៤ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់។

មហាជន​បាន​នាំ​គ្នា Comment ថា៖ «អ្នក​មីង​ច្រៀង​ពីរោះ»  «ពីរោះ​ណាស់​អ្នក​ម្ដាយ» «សំខាន់​ម៉ែ​យ៉យ​ច្រៀង​ពីរោះ​ខ្លាំង» «អ្នក​ម៉ែ​ច្រៀង​ពីរោះ​ណាស់ ហើយ​បង​ណុប បាយារិទ្ធ ចេះ​ច្រៀង​អាយ៉ៃ​ទៀត​ឡូយ​ណាស់» «ពិរោះ​ណាស់​អូន យយ សង្ឃឹម​ថា​បាន​ពាន​ទៅ​ចុះ»។ ព្រម​ទាំង​ការ​ពោល​កោតសរសើរ​ជាច្រើន​ត​ទៀត៕

បន្ថែមពីលើនោះ មហាជនមួយចំនួនក៏បានពោលសរសើរដល់តារាចម្រៀង ណុប បញ្ញារិទ្ធ ផងដែរ ដែលលោកមានទេពកោសល្យអាចច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយ យាយយ៉យ បានយ៉ាងពិរោះរណ្តំ។

វេទិកាប្រកួតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 កាន់តែក្តៅគគុក ដោយគេសង្កេតថាត្រឹមវគ្គ Judge Audition សប្តាហ៍ទី2 ប៉ុណ្ណោះ ក៏មានវត្តមានបុគ្គលល្បីៗខ្លាំងៗ ពោរពេញដោយសមត្ថភាពបានមកដាក់ពាក្យចូលរួមប្រកួតដើម្បីពានឆ្នាំនេះទៅហើយ តួយ៉ាងឆ្នាំនេះមានបុគ្គលល្បីៗជាច្រើនដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈជាច្រើនទៀតបានមកដាក់ពាក្យចូលរួមប្រកួតផងដែរ ដូចជា ជី ស្រីណែត កូនស្រីតារាកំប្លែងជើងចាស់ នាយកុយ តារាចម្រៀង ឈីន រតនៈ កញ្ញា មាស នីតា អ្នកCover «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដ៏ល្បីល្បាញ និងបុគ្គលខ្លាំងផ្សេងៗជាច្រើនរូបទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា