ម្នាក់ៗភ្ញាក់ផ្អើលខ្លាំង ក្រោយយាយ យ៉យ ចូលប្រកួត Cambodian Idol

កម្មវិធី​ប្រកួត​លំដាប់​ពិភព​លោក​ Cambodian Idol រដូវ​កាលទី៤ បាន​កំពុង​ប្រព្រឹត្ត​ទៅ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ថែម​ទៀត​ផង ដោយ​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​មាន​បេក្ខភាព​ខ្លាំង​ៗ​ពោរពេញ​ដោយ​សមត្ថភាព​ជាច្រើន បាន​នាំ​គ្នា​សម្រុក​មក​ដាក់​ពាក្យ ដើម្បី​ដណ្ដើម​យក​ពាន​ជយលាភី។

កាន់​តែ​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក Cambodian Idol រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្ដាហ៍​ទី​២ ស្រាប់តែ​លេច​វត្ត​មាន​យាយ យ៉យ ដែល​ជា​សិល្ប​ការិនី​អាយ៉ៃ​ជើង​ចាស់ ​បាន​ចូល​រួម​ប្រកួត​ផ្នែក​ចម្រៀង​ផង​ដែរ ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ដោយសារ​តែ​ជា​សិល្ប​ការិនី​អាយ៉ៃ​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​យាយ យ៉យ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ ផ្ទុះ​សំណើច​ក្អាកក្អាយ​នា​ពេល​កំពុង​ប្រកួត​នោះ។

«ថ្ងៃ​លិច​អូន​ស្រណោះ» ជា​បទ​ចម្រៀង​ដែល​សិល្ប​ការិនី​អាយ៉ៃ​រូប​នេះ​បាន​ជ្រើសរើស​ចូល​ទៅ​ប្រកួតប្រជែង។ ថ្វី​ដ្បិត​មាន​វ័យ​ចំ​ណាស់​ក៏​ពិតមែន ប៉ុន្តែ​ដៃ​គូ​ព្រឹទ្ធាចារ្យ​អាយ៉ៃ ព្រហ្មម៉ាញ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បាន​បង្ហើរ​សំនៀង​យ៉ាង​ក្រអួន​នៅ​ចំពោះ​មុខ​គណៈកម្មការ ធ្វើ​ឱ្យ​គណៈកម្មការ​ស្រឡាំងកាំង ព្រោះ​ពុំ​ធ្លាប់​ឮ​សិល្ប​ការិនី​ជើង​ចាស់​រូប​នេះ​ច្រៀង​ឡើយ​ពី​មុន​មក ធ្លាប់​តែ​ដឹង​ថា​ជា​អ្នក​ច្រៀង​អាយ៉ៃ​ដ៏​ប៉ិនប្រសប់។

មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង ៤ ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ សូម្បី​មហាជន​ដែល​ស្គាល់​យាយ យ៉យ ក៏​មាន​ការ​ភ្ញាក់ផ្អើល​​ជាមួយ​ទឹក​ដម​សំនៀង​របស់ យាយ យ៉យ ផង​ដែរ ដោយ​បាន​ពោល​សរសើរ​យ៉ាង​ព្រោងព្រាត នៅ​ពី​ក្រោម​ឃ្លីប​ខ្លី​ដែល នាយ​ព្រែក ដែល​ជា​កូន​ប្រុស​បាន​កាត់ រួម​យក​ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ព្រម​ជាមួយ​ការ​អបអរ​អ្នក​ម្តាយ​ដែល​ទទួល​បាន​«Yes» ពី​គណៈកម្មការ​ទាំង ៤ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់។

មហាជន​បាន​នាំ​គ្នា Comment ថា៖ «អ្នក​មីង​ច្រៀង​ពីរោះ»  «ពីរោះ​ណាស់​អ្នក​ម្ដាយ» «សំខាន់​ម៉ែ​យ៉យ​ច្រៀង​ពីរោះ​ខ្លាំង» «អ្នក​ម៉ែ​ច្រៀង​ពីរោះ​ណាស់ ហើយ​បង​ណុប បាយារិទ្ធ ចេះ​ច្រៀង​អាយ៉ៃ​ទៀត​ឡូយ​ណាស់» «ពិរោះ​ណាស់​អូន យយ សង្ឃឹម​ថា​បាន​ពាន​ទៅ​ចុះ»។ ព្រម​ទាំង​ការ​ពោល​កោតសរសើរ​ជាច្រើន​ត​ទៀត៕

បន្ថែមពីលើនោះ មហាជនមួយចំនួនក៏បានពោលសរសើរដល់តារាចម្រៀង ណុប បញ្ញារិទ្ធ ផងដែរ ដែលលោកមានទេពកោសល្យអាចច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយ យាយយ៉យ បានយ៉ាងពិរោះរណ្តំ។

វេទិកាប្រកួតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 កាន់តែក្តៅគគុក ដោយគេសង្កេតថាត្រឹមវគ្គ Judge Audition សប្តាហ៍ទី2 ប៉ុណ្ណោះ ក៏មានវត្តមានបុគ្គលល្បីៗខ្លាំងៗ ពោរពេញដោយសមត្ថភាពបានមកដាក់ពាក្យចូលរួមប្រកួតដើម្បីពានឆ្នាំនេះទៅហើយ តួយ៉ាងឆ្នាំនេះមានបុគ្គលល្បីៗជាច្រើនដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈជាច្រើនទៀតបានមកដាក់ពាក្យចូលរួមប្រកួតផងដែរ ដូចជា ជី ស្រីណែត កូនស្រីតារាកំប្លែងជើងចាស់ នាយកុយ តារាចម្រៀង ឈីន រតនៈ កញ្ញា មាស នីតា អ្នកCover «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដ៏ល្បីល្បាញ និងបុគ្គលខ្លាំងផ្សេងៗជាច្រើនរូបទៀត៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ស្នេហ៍ ៩ឆ្នាំចាញ់​គេកន្លះឆ្នាំ! Weir ប្រកាស​រៀបការ​ជាមួយ​សង្សារ​ថ្មី ក្រោយ​បែក​ពី​ Bella ៧ខែ

តារា​សម្ដែង​ថៃ Weir Sukolwat នៅ​ថ្ងៃ​ទី​១ ខែកក្កដានេះ​បាន ប្រកាសចូលរោងការ ជាមួយ​មិត្ត​ស្រី​​ថ្មី​ដែល​មិនមែន​ជា​អ្នក​សិល្បៈ ​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ដោយ​បាន​ត្រៀម​ខ្លួន​គ្រប់​យ៉ាង​ទាំង​សម្រាប់​
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

មុនចេញច្រៀង តារា K-pop ១២ រូបនេះសុទ្ធតែធ្លាប់រស់នៅប្រទេស ហ្វីលីពីន

ប្រិយមិត្តអ្នកនិយមតាមដានក្រុមចម្រៀងខេប៉ុបជឿថាប្រាកដជាធ្លាប់បានឃើញ និងបានស្គាល់តារាទាំង ១២ ខាងក្រោមនេះ។ ប៉ុន្ដែប្រហែលមិនធ្លាប់បានដឹងឡើយថាពួកគេសុទ្ធតែធ្លាប់រស់នៅលើទឹកដីប្រទេស ហ្វីលីពីន មុនមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

៥ ចំណុច​ដែល​បង្ហាញ​ថា​ សង្សារ​របស់​អ្នក​អាច​ក្លាយ​ជា​គូ​អនាគត​ដ៏​ល្អ​នៅ​ថ្ងៃ​ក្រោយ

ពាក្យ​ចាស់​លោក​ពោល​ថា ធ្វើ​ស្រែ​ខុស​មួយ​ឆ្នាំ​អាច​ត្រូវ​មួយ​ឆ្នាំ ប៉ុន្តែ​បើ​យក​ប្ដី​ប្រពន្ធ​វិញ​បើ​ខុស​ម្ដង​ហើយ​គឺ​ខុស​មួយ​ជីវិត។ ស្ដាប់​មើល​ទៅ​វា​ដូចជា​ត្រឹមត្រូវ​ម្យ៉ាង​ដែរ ពីព្រោះ​ថា​ការ​ជ្រើសរើស​ដៃគូ​ជីវិត​នីមួយ​ៗ មិនមែន​ជា​រឿង​ងាយ​ទេ ដូច្នេះ​ហើយ​មុន​និង​សម្រេច​ចិត្ត​ថា​ទទួល​អ្នកណា​មក​ធ្វើ​ជា​ស្វាមី ឬ​ភរិយា​យើង​គួរតែ​ធ្វើ​ការ​មើល​ចិត្ត​គ្នា​ជាមុន​សិន ប្រសើរ​ជាង​ពេល​រៀបការ​ហើយ​ចាំ​មើល​ចិត្ត​គ្នា​តាម​ក្រោយ។ យ៉ាងណាមិញ​ បើ​សិន​អ្នក​ចង់​ដឹង​ថា​ បុរស ឬ នារី ​ដែល​អ្នក​កំពុង​តែ​សេពគប់ ​គឺ​ជា​មនុស្ស​ដែល​អាច​ដើរ​លើ​វិថី​ជីវិត​តែ​មួយ​ជាមួយ​អ្នក​បាន អ្នក​គួរតែ​សង្កេត​ទៅ​លើ​ចំណុច ៥ ខាងក្រោម​នេះ៖
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ថតរឿងលើកដំបូង ងិន ម៉ារ៉ាឌី ប៉ះតំណែងធំ តែជួបផលលំបាកមិននឹកស្មាន

បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានប្រាប់ឱ្យដឹងក្នុងកិច្ចសម្ផាសន៍មួយកាលពីពេលថ្មីៗនេះថា កញ្ញាទើបទទួលបានឱកាសសម្តែងភាពយន្តជាលើកទី១ ដោយក្នុងរឿងដំបូងនេះ កញ្ញាក្តោបបានតំណែងតួធំ …
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ស្ដេចកំប្លងទិនហ្វី ស្នើផលិតករ​ភាពយន្តជំនាន់ក្រោយ ផ្សព្វផ្សាយប្រវត្តិសាស្ត្រ​ឲ្យ​បាន​ច្រើន

កំពូល​តារា​សម្ដែង និងផលិតករ​ភាពយន្តហុងកុង Stephen Chow (ទិនហ្វី) ថ្មី​ៗនេះ​បានផ្ដាំផ្ញើដល់ផលិតករភាពយន្តជំនាន់ក្រោយៗ ឲ្យជួយ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ ក្នុង​បទសម្ភាសជាមួយ​ទូរទស្សន៍​
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ក្រោយមានបញ្ហា Visa ឥឡូវ អ៊ិន លក្ខិណា និង ឡៅ បញ្ញា ចេញទៅប្រកួតនៅ ប៉ូឡូញ បានហើយ

ព្រោះ​តែ​បញ្ហា Visaធ្វើ​ឱ្យ​ដំណើរ​ការ​ហោះ​ចេញ​ទៅ​ប្រទេស​ប៉ូឡូញ​របស់ Miss/Mister Supranational Cambodia 2022 គឺ​កញ្ញា អ៊ិន លក្ខិណា និង​លោក ឡៅ បញ្ញា មាន​ការ​យឺតយ៉ាវ ខណៈ​
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ស្រដៀងពេក! អ្នកគាំទ្រលាន់មាត់តារាស្រីម្នាក់នេះមុខដូច Zhao LiYing ខ្លាំង

ថ្មីៗ នេះ តារាស្រីចិន Yuan Bing Yan ដែលជាតួឯកស្រីក្នុងរឿងភាគល្បី “ចង្កៀងមេឃា” បានថតឱ្យទស្សវដ្ដី Garazia សម្រាប់ vol.564។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រឡើងចំហមាត់ធ្លុងនោះរូបរាងរបស់នាងសឹងតែដូចតារាស្រី Zhao LiYing បេះបិត បើមិនចាប់អារម្មណ៍ច្រឡំគ្នាមិនខាន។
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ជាតារាល្បីប្រចាំប្រទេស តែ Zhao LiYing មិនលាក់លៀមរឿងខ្លួនជាកូនអ្នកស្រែចម្ការ

កាលពីថ្ងៃទី ២៩ ខែ មិថុនា កន្លងទៅ រឿងភាគថ្មីរបស់តារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន Zhao LiYing បានចាក់ផ្សាយជាផ្លូវការ។ រឿង “Story Of XingFu” នេះដែរមានការចូលរួមសម្ដែងពីតារាល្បីផ្សេងទៀតដូចជា Liu Wei, Tang Zheng, Lou Jin និង Cao Zheng។
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ព្រោះអ្វីទើប មាន សូនីតា ចង់ថតភាពយន្តជាមួយផលិតករបរទេស?

មួយ​រយៈ​ចុងក្រោយ​នេះ​រាជនីក្រមា មាន សូនីតា បាន​ងាក​ត្រឡប់​មក​រក​វិស័យ​ភាពយន្ត​ខ្មែរ​ច្រើន​ឡើង​វិញ​ហើយ ដោយ​នាង​បាន​ទទួល​ថត​រឿង​ភាគ និង​ដុំ​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​ជា​បន្ត​បន្ទាប់។ មិន​តែ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ក្រោយទាក់ទងគ្នាយូរ ថ្ងៃនេះ សយ រតនៈ និង ប៉ាច គីមមួយ ចូលរោងភ្ជាប់ពាក្យហើយ!

ដូច​ដែល​អ្នក​គាំទ្រ​ដឹង​រួច​ហើយ​ថា​តារា​រួម​ទ្រនំ​ហង្សមាស​តែ​មួយ គឺ​លោក សយ រតនៈ និង ប៉ាច គីមមួយ បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​បើក​ចំហ​ជា​យូរ​ហើយ​ដែរ។ ថ្ងៃនេះ​គូស្នេហ៍​ដែល​ជា​តារា​ចម្រៀង