២២ឆ្នាំមិនប្រែ! TVXQ ប្រកាសបន្តកុងត្រាថ្មីជាមួយ SM ត្រៀមបង្កើតស្នាដៃថ្មីកាន់តែពិសេសសម្រាប់អ្នកគាំទ្រ

ក្រុមចម្រៀងខេប៉ុប  TVXQ ដែលបច្ចុប្បន្ននៅសល់សមាជិក ២ រូបបានប្រកាស​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម SM Entertainment ​ជាការបង្ហាញ​ភាព​ជា​ដៃគូ​ដ៏រឹងមាំរវាងភាគីទាំងពីរក្រោយ​រយៈពេល ២២ ឆ្នាំ។

ផលិតកម្ម SM Entertainment បានឱ្យដឹងនៅថ្ងៃទី ២ ខែមេសានេះថា៖ “ពួកយើងពិតជារីករាយក្នុងការបន្តធ្វើការជាមួយ TVXQ ។ ក្នុងនាមពួកគេគឺជាសិល្បករ K-pop ជើងចាស់ដ៏ល្បីល្បាញ និងជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ផលិតកម្ម SM ដូច្នេះហើយពួកយើងនឹងគាំទ្រយ៉ាងសកម្មនូវសកម្មភាពដ៏ទូលំទូលាយរបស់សមាជិក Yunho និង Changmin លើគ្រប់វិស័យ”។

Yunho ជាសមាជិកមួយរូប បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងក្នុងការបន្តទំនាក់ទំនងជាមួយ SM ជាក្រុមហ៊ុនដែលនៅជាមួយលោកតាំងពីបង្ហាញខ្លួនលើកដំបូង។ ក្នុងនាមជាសមាជិក TVXQ លោកបានសន្យាថានឹងព្យាយាមបង្ហាញឱ្យអស់ពីសមត្ថភាពនៅគ្រប់ការងារដើម្បីតបស្នងនូវក្តីស្រលាញ់ និងការគាំទ្រដ៏ធំធេងពីអ្នកគាំទ្រ។

ទន្ទឹមនោះដែរ សមាជិក Changmin ក៏បានសម្តែងការដឹងគុណដោយនិយាយថា វាពិតជាមានន័យណាស់ដែលលោកបានដើរលើវិថីនេះជាមួយ SM ជាង ២០ ឆ្នាំមកហើយ។ រួមគ្នាជាមួយ SM ដែលតែងតែគាំទ្រ និងផ្តល់អំណាចដល់ពួកគេ Changmin សន្យាថានឹងបន្តបង្កើតអនាគតថ្មីដ៏គួរឱ្យកត់សម្គាល់ថែមទៀតសម្រាប់ TVXQ។

គួររំឭកថា ក្រុមចម្រៀង TVXQ ដែលត្រូវបានស្គាល់តាមរយៈបទចម្រៀងល្បីៗដូចជា Mirotic, Catch Me និង Keep Your Head Down បានបង្ហាញមុខដំបូងក្រោមផលិតកម្ម SM Entertainment ក្នុងឆ្នាំ២០០៣ ដោយមានសមាជិកដើមចំនួន ៥ នាក់ ប៉ុន្តែនៅឆ្នាំ២០១០ សមាជិក ៣ នាក់រួមមាន Jeajoong, Yoochun និង Junsu ក៏បានចាកចេញពីក្រុម។ ចាប់ពីពេលនោះក្រុម TVXQ ក៏បានបន្តដំណើរដោយមានសមាជិកតែពីររូបមកដល់បច្ចុប្បន្ន។

អាល់ប៊ុមចម្រៀងកូរ៉េចុងក្រោយរបស់ពួកគេដែលបានចេញផ្សាយគឺអាល់ប៊ុម “20&2” ដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៣ ជាអាល់ប៊ុមគម្រប់ខួប ២០ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេ ខណៈអាល់ប៊ុមចុងក្រោយជាភាសាជប៉ុនគឺអាល់ប៊ុម Zone ដែលចេញផ្សាយផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *