ការពិត ៩ យ៉ាងរបស់ Park Bo Gum តួប្រុសបណ្ដូលចិត្តទស្សនិកជនពីរឿង When Life Gives You Tangerines

ក្រោយសម្រាកពីការងារសិល្បៈអស់ពេលមួយរយៈ Park Bo Gum បានត្រឡប់មកចាប់យកប្រជាប្រិយភាពជាថ្មីម្ដងទៀតតាមរយៈរឿង When Life Gives You ជាមួយនឹងដៃគូ IU នាំឱ្យអ្នកគាំទ្រជាច្រើនរូបបាននឹកគិត រំឭកដល់សកម្មភាពលេចធ្លោចចាស់ៗរបស់តារាប្រុសវ័យ ៣១ រូបនេះ។

ថ្ងៃនេះ AMS សូមលើកយកការពិតគួរឱ្យចាប់អារម្មណ៍ ៩ រឿង ដែលអ្នកគាំទ្រ Park Bo Gum គួរតែដឹង៖

១. ​Park Bu Gum បានចាប់ផ្ដើមប្រឡូកអាជីពជាអ្នកសម្ដែងកាលពីឆ្នាំ​ ២០១១ ជាមួយនឹងតួអង្គរាយរងនៅក្នុងរឿង Blind។ មកដល់ឆ្នាំ ២០១៥ មហាជនចាប់ផ្ដើមអាចចំណាំមុខលោកបាន តាមរយៈភាពជោគជ័យពីរឿង Reply 1988 និងបន្តទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគជាច្រើនចំណងជើងទៀត ដូចជារឿង Encounter, Record of Youth, និង Love in the Moonlight ជាដើម។

២. ត្រឹមវ័យ ២៣ឆ្នាំ​ ពោលគឺនៅក្នុងឆ្នាំ ២០១៦ Park Bo Gum បានក្លាយជាសិល្បករវ័យក្មេងបំផុត ដែលស្ថានីយទូរទស្សន៍ Gallup Korea បានតែងតាំងជា តារាសម្ដែងប្រុសឆ្នើមប្រចាំឆ្នាំ។

៣. នៅឆ្នាំបន្ទាប់ លោកបានទទួលងារជាតារាសម្ដែងដំបូងគេដែលបានឈរលើកំពូលតារាង Forbes Korea Power Celebrity ទាំងដែលមានអាយុខ្ទង់ ២០ឆ្នាំនៅឡើយ។

៤. ដំបូងឡើយ Bark Bo Gum មានគោលបំណងចង់ធ្វើជាតារាចម្រៀង និងអ្នកនិពន្ធចម្រៀង ដោយបានហ្វឹកហាត់លេងព្យាណូទៀតផង។ នៅពេលដែលសិក្សាថ្នាក់វិទ្យាល័យ លោកបានថតវីដេអូដែលខ្លួនច្រៀង​ និងលេងព្យាណូ ហើយផ្ញើទៅកាន់ទីភ្នាក់ងារជាច្រើន។ ក៏ប៉ុន្តែនៅគ្រានោះ លោកមិនទទួលបានជោគជ័យនោះទេ។

យ៉ាងណាមិញ នៅពេលក្រោយមកលោកប្រធានរបស់ YG Entertainment គឺ Yang Hyunsuk បាននិយាយថា គាត់ពិតជាសោកស្ដាយដែលបានធ្វើឱ្យតារាប្រុសពេញដោយសមត្ថភាពរូបនេះរបូតផុតពីដៃ។

៥.​ Bark Bo Gum ធ្លាប់ទទួលបានភារកិច្ចសំខាន់ ជាតំណាងរបស់ប្រទេសកូរ៉េខាងត្បូង ចូលរួមជាអ្នកកាន់ភ្លើងគប់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Pyeongchang ឆ្នាំ ២០១៨ និងបានលេចមុខក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗទៀតរបស់ព្រឹត្តិការណ៍មួយនេះ។

៦. Park Bo Gum បានបញ្ចប់ការសិក្សាពីនាយកដ្ឋានភាពយន្ត និងតន្ត្រីនៃសាកលវិទ្យាល័យ Myongji របស់ប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំ ២០១៥ តារាប្រុសរូបនេះបានតំណាងឱ្យសាកលវិទ្យាល័យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅឯអឺរ៉ុប។ ក្រោយមក លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក New Media Music ពីសាកលវិទ្យាល័យ Sangmyung ។

៧. ក្រៅពីការងារសម្ដែង និងចម្រៀង Park Bo Gum ក៏មានជំនាញខាងកីឡាមិនធម្មតាដែរ។ ជាពិសេស គឺហែលទឹក។ ជាក់ស្ដែង ដូចដែលលោកបានបង្ហាញឱ្យទស្សនិកបានឃើញនៅក្នុងរឿង When Life Gives You Tangerines។ តារាប្រុសរូបនេះក៏ធ្លាប់ជាសមាជិកក្រុមហែលទឹក ប្រចាំសាលាមធ្យមសិក្សា Seoul Mokdong ផងដែរ។

៨. Park Bo Gum ក៏ជាតារាប្រុសម្នាក់ដែលតែងចូលរួមក្នុងសកម្មភាពសប្បុរសផងដែរ។ ជាក់ស្ដែង លោកបានធ្វើការស្ម័គ្រចិត្តដោយលួចលាក់ នៅមណ្ឌលកុមារកំព្រា Myeonggjin Flower Love Village ចាប់តាំងពីឆ្នាំ ២០២៣ មកម៉្លេះ ហើយថែមទាំងបានចូលរួមក្នុងកម្មវិធីរត់ Miracle365 ដើម្បីរៃអង្គាសថវិកា សម្រាប់សាងសង់មន្ទីរពេទ្យផងដែរ។

៩. Park Bo Gum ជាតារាប្រុសម្នាក់ដែលជាបណ្ដូលចិត្តរបស់ទស្សនិកជនកូរ៉េខាងត្បូង​មិនតិចរូបទេ។ ជាញឹកញយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតែងដាក់ឈ្មោះហៅក្រៅឱ្យលោកថា សង្សារប្រចាំប្រទេស ស្វាមីប្រចាំប្រទេស កូនប្រសាប្រុសប្រចាំប្រទេស ព្រះរាជបុត្រប្រចាំប្រទេស បុរសនៃឥទ្ធិពលល្អប្រចាំប្រទេស និងប្អូនប្រុសតូចប្រចាំប្រទេសជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *