ដ្បិតបច្ចុប្បន្នបទចម្រៀងមនោសញ្ចេតនា និងបទញាក់កន្ត្រាក់ ជាប្រភេទបទចម្រៀងដែលមានទីផ្សារខ្ពស់ តែបទចម្រៀងបែបអប់រំក្នុងន័យឆ្លុះបញ្ចាំងឱ្យឃើញពីទិដ្ឋភាពសង្គមក្នុងផ្នែកណាមួយ ក៏ជាទីចាប់អារម្មណ៍ដូចគ្នាដែរ។ តួយ៉ាង ដូចជាបទចម្រៀងរៀបរាប់ពីធម្មជាតិ ព្រៃព្រឹក្សា និងបរិស្ថានផ្សេងៗ ត្រូវតាក់តែងនិពន្ធឡើងយ៉ាងមានអត្ថន័យ ដើម្បីជាគំនិតបំផុសដល់អ្នកស្តាប់។ ខាងក្រោមជាចម្រៀងមួយចំនួនដែលឆ្លុះបញ្ចាំង និងលើកតម្កើងពីបរិស្ថាននៅកម្ពុជា។ ក្នុងដំណើរឆ្ពោះទៅវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ AMS សូមបង្ហាញចម្រៀង ៣ បទ និយាយពីបរិស្ថាន ជាពិសេសគឺការប្រើប្រាស់ប្លាស្ទិក៖
«បុត្រីនៃមាតាធម្មជាតិ» បកស្រាយដោយ តារាចម្រៀង សុភ័ក្រ កុសុម៉ា, វណ្ណដា, ជូវី លីន
«គោលការណ៍ប្លាស្ទិក៤ក» បកស្រាយដោយ ព្រះនាងតូចនរោត្តម ជេនណា
«សំរាម» បកស្រាយដោយ តារាចម្រៀង ខេម






















































Account
Security
Favourite Content