តារាសម្តែងកូរ៉េខាងត្បូង Lim Ji-yeon បានឲ្យដឹងពីអារម្មណ៍មិនចូលចិត្តតួអង្គ Park Yeon-jin របស់ខ្លួនយ៉ាងខ្លាំងនៅក្នុងរឿង «The Glory» របស់ Netflixហើយនាងក៏ចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ដូចគ្នាចំពោះតួអង្គចិត្តអាក្រក់ក្នុងរឿងនេះផងដែរ។
ក្នុងសាច់រឿង The Glory កញ្ញា Lim Ji-yeon សម្តែងជាតួអង្គ Park Yeon-jin ដែលជាមេខ្លោងដឹកនាំក្រុម bullies អ្នកដទៃអំឡុងពេលសិក្សានៅវិទ្យាល័យរបស់នាង។ ក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Korea Times កញ្ញា Lim បានបើកចំហពីអារម្មណ៍របស់ខ្លួនថា ចង់ឱ្យពិភពលោកទាំងមូលស្អប់ខ្លួន [Yeon-jin] ពេលសម្តែងជាតួអង្គនោះ។

Lim Ji-yeon បានឲ្យដឹងថា «នៅពេលដែលខ្ញុំដើរតួណាមួយ ខ្ញុំព្យាយាមធ្វើឱ្យអ្នកទស្សនាស្រលាញ់ ពីអ្វីៗដែលទាក់ទងនឹងតួអង្គរបស់ខ្ញុំ» តួយ៉ាងដូចក្នុងរឿង Money Heist: Korea – Joint Economic Area របស់ Netflix ។
តែសម្រាប់តួអង្គ Yeon-jin កញ្ញា Lim បន្តឲ្យដឹងថា «ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងមិនអត់ឱននាង សូម្បីតែខ្ញុំដែលដើរតួជា Yeon-jin ក្នុងរឿងភាគនេះ ក៏មិនអាចអត់ទោសឱ្យតួអង្គនោះដែរ»។
គួរជម្រាបថា «The Glory» ជាសាច់រឿងមួយដែលរៀបរាប់ពីក្មេងស្រីម្នាក់ឈ្មោះ Moon Dong-eun ជាសិស្សដែលមានក្តីស្រមៃចង់ក្លាយជាស្ថាបត្យករប៉ុន្តែត្រូវបរាជ័យ ដោយសារជារឿយៗនៅសាលានាងត្រូវបានគេធ្វើបាបចាស់ដៃ ពិសេសពីតួអង្គ Yeon-jin និងក្រុមមិត្តភក្តិរបស់នាង។ Moon បានបោះបង់ការសិក្សា ជាមួយចិត្តពោរពេញដោយគំនុំ និងបន្ទាប់មកប្រើជីវិតថ្មីរបស់ខ្លួនរៀបចំគម្រោងដើម្បីតែសងសឹងក្រុមដែល Bullies នាងប៉ុណ្ណោះ។
គួរបញ្ចាក់ដែរថា ភាពយន្តបែបសងសឹកខាងលើនេះទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានចំណាត់ថ្នាក់នៅក្នុង Netflix ជារឿងភាគមិនមែនភាសាអង់គ្លេសដែលមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី៧៕
























Account
Security
Favourite Content