ចំណាត់ថ្នាក់កំពូលតារាខេប៉ុបល្បីៗដែលអាចក្ដោបក្ដាប់ពានរង្វាន់លើសពី ១០០ ពាន

ភាពជោគជ័យ​របស់តារាខេប៉ុបមិនត្រែមតែវាស់ដោយចំណាត់ថ្នាក់លើតារាងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏រួមមាននូវការឈ្នះពានរង្វាន់ក្នុងកម្មវិធីតន្រ្តីជាច្រើនដូចជា M Countdown, Inkigayo, Show Champion, Music Bank, The Show and Show! និង Music Core។ ការឈ្នះពានរង្វាន់ពីកម្មវិធីទាំងនេះកាន់តែច្រើនគឺកាន់តែបង្ហាញពីការរីកដុះដាលនៃប្រជាប្រិយភាព ទេពកោសល្យ និងវត្តមានដ៏រឹងមាំនៅក្នុងវិស័យខេប៉ុប។

ស្របពេលនេះ មានតែតារាប៉ុន្មានរូបប៉ុណ្ណោះអាចឈានដល់ដំណាក់កាលមួយដែលពួកគេសុទ្ធតែកាន់ពានរង្វាន់ជាង ១០០ ពានក្នុងដៃក្នុងអាជីពជាតារាខេប៉ុប។ ជាក់ស្ដែងដូចជាតារាខេប៉ុបទាំង​ ៦ ខាងក្រោមនេះ៖

៦. ក្រុម Girls’ Generation (១០០ ពានរង្វាន់)

បើទោះបីជាមិនមានសកម្មភាពដូចមុន តែក្រុម Girls’ Generation បានបន្សល់ទុកនូវស្នាដៃជាច្រើននៅលើវិស័យខេប៉ុប ហើយស្នាដៃទាំងនោះនៅតែធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាស្រស់ស្រាយដដែល។ ពួកគេគឺក្រុមខេប៉ុបដំបូងគេបង្អស់ដែលកាន់ពានរង្វាន់រហូតដល់ទៅ ១០០ ពានដោយសារសមត្ថភាព ទេពកោសល្យ និងភាពលេចធ្លោ។

៥. IU (១០១ ពានរង្វាន់)

ជាមួយនឹងការជាប់ចំណាត់ថ្នាក់លើកំពូលតារាងជាច្រើន IU បានក្លាយជាសិល្បករ និងអ្នកសម្ដែងមួយរូបដែលលេចធ្លោព្រមទាំងពោរពេញដោយក្ដីស្រឡាញ់ ថែមទាំងអាចឈានដល់ដំណាក់កាលមួយក័គួរឱ្យកត់សម្គាល់ផងដែរ។ ថ្មីៗនេះនាងក៏ត្រូវបានគេបញ្ចូលជាសមាជិកក្លឹបសិល្បករដែលឈ្នះពានចំនួន ១០០ ក្នុងកម្មវិធីតន្ដ្រីជាច្រើន។ លើសពីនេះ នាងក៏ជាសិល្បករខេប៉ុបទោលតែមួយគត់ដែលអាចកាន់រហូតដល់ទៅ ១០១ ពានរង្វាន់។

៤. ក្រុម BIGBANG (១០២​ ពានរង្វាន់)

ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរហូតដល់បទ “Still Life” ក្រុមតារាចម្រៀងបុរស BIGBANG តែងតែធ្វើបានល្អដោយទទួលបានជ័យលាភីសម្រាប់គ្រប់ការវិលត្រលប់មកវិញរបស់ពួកគេជានិច្ច។ ទោះបីជាបច្ចុប្បន្ននេះ ក្រុម BIGBANG មិនទាន់មានការប្រកាសព័ត៌មានណាមួយទាក់ទងនឹងការវិលត្រលប់មកវិញ ប៉ុន្តែពួកគេនៅតែអាចរក្សាពានរង្វាន់ក្នុងដៃរហូតដល់ទៅ ១០២ ពានឯណោះ។

៣. ក្រុម TWICE (១២១ ពានរង្វាន់)

TWICE ត្រូវបានរាប់បញ្ចូលជាក្រុមខេប៉ុបមួយដែលអង្រួនចំណាប់អារម្មណ៍របស់អ្នកគាំទ្រចាប់តាំងពីពេលបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ហើយក៏បានក្លាយជាធនធានមួយដ៏មានតម្លៃរបស់ប្រទេសកូរ៉េខាងត្បូង។ ការគាំទ្រដ៏ពេញនិយមរបស់បទ “Cheer Up,” “TT” និង “Fancy” បានជំរុញឱ្យពួកគេឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមកដោយពេលនេះពួកគេមានពានរហូតដល់ទៅ ១២១ ពានរង្វាន់ក្នុងដៃទៅហើយ។

២. ក្រុម EXO (១២២ ពានរង្វាន់)

EXO គឺជាក្រុមតារាចម្រៀងបុរសដំបូងគេដែលបានឈ្នះពានរង្វាន់ពីកម្មវិធីតន្រ្តីនានាចំនួន ១០០ ពាន។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេជាមួយបទ “Growl” បានធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេហាក់ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងឡើងគួរឱ្យកត់សម្គាល់។ ភាពជោគជ័យដែលគ្មានដែនកំណត់របស់ពួកគេបាននាំឱ្យក្រុមចម្រៀងបុរសមួយនេះកាន់ពានរហូតដល់ ១២២ ពានរង្វាន់។

១. ក្រុម BTS (១៦៤ ពានរង្វាន់)

BTS ជាក្រុមតារាចម្រៀងបុរសលំដាប់សកលលោកដែលបានបំបែកកំណត់ត្រាជាច្រើនជាមួយនឹងបទល្បីៗដូចជា “Boy With Luv” “Dynamite” “Butter” និងជាច្រើនទៀត។ ជាមួយនឹងការតស៊ូជម្នះឧបសគ្គ និងភាពលំបាកតាំងពីជាក្មេងប្រុសសាមញ្ញ ៧ នាក់រហូតដល់ក្លាយជាក្រុមខេប៉ុបដែលពិភពលោកទទួលស្គាល់ទាំងសមត្ថភាព ភាពវៃឆ្លាត ទេពកោសល្យ រួមជាមួយស្នាដៃផ្សេងៗលើសពីការផលិតត្រឹមបទចម្រៀងបានធ្វើឱ្យក្រុមចម្រៀងមួយនេះក្ដោបក្ដាប់ពានរង្វាន់ដល់ទៅ ១៦៤ ពានឯណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ