កាន់តែអស្ចារ្យមហោស្រពជាតិភាពយន្តខ្លីថ្នាក់ជាតិលើកទី៤ ឆ្នាំ ២០២៤ នេះ មានការចូលរួមពីកញ្ញា ស៊ីន យូប៊ីន និង លោក ខាំងវៃហាំង ដែលជាទូតសុឆន្ទៈប្រចាំមហោស្រពភាពយន្ត ដើម្បីធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលាយ។
កញ្ញា ស៊ីនយូប៊ីន បានលើកឡើងថា កញ្ញាបានទន្ទឹងរង់ចាំយូរមកហើយងតាំងពីមហោស្រពភាពយន្តបានធ្វើឡើងនៅឆ្នាំ ២០០១៧ ហើយពេលនោះដែរ កញ្ញាបានជាប់ជាតួសម្តែងឆ្នើមនៅក្នុងខ្សែរភាពយន្តមួយ ដែលស្របពេលនោះហើយដែលគំនិតមួយបានផុសឡើង ឲ្យតារាស្រីស្រស់ស្អាតរូបនេះ ចង់ឃើញមហោស្រពជាតិកាន់តែអស្ចារ្យដូចមហោស្រពអន្តជាតិល្បីៗ លើសកលលោក។ កញ្ញាបន្ថែមថា ការចូលរួមចំណែក ពីមហោជន អ្នកសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្កើត និងគាំទ្រព្រឹត្តការណ៌នេះគឺពិតជាផ្នែកមួយដ៏សំខាន់ដើម្បីបង្កើតធនធានផលិតករវ័យក្មេងនៅលើឧស្សាហកម្មភាពយន្ត ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌របស់យើង។
ចំណែកឯតារាប្រុសរូបសង្ហារ ខាត់ វ៉ៃហាំង វិញ បានលើកទឹកចិត្តដល់យុវជន យុវតីឲ្យចូលរួមក្នុងការការប្រកួតប្រជែងនៅក្នុងព្រឹត្តការណ៌នេះ ឲ្យកាន់តែច្រើន ក៏ដូចជាចែករំលែកនៅសាច់រឿងដ៏អស្ចារ្យទៅកាន់ទស្សនិកជន។
លោក ប៉ុក បូរក្ស ក្នុងនាមជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីលើកទី៤ បានបង្ហាញ គោលបំណងសំខាន់ បីធំៗនៃមហោស្រព៖ ទីមួយ ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឧកាសដល់យុវជន។ ទីពីរ ជាវេទិការមួយដើម្បីដឹងពីកម្រិតសមត្ថភាពរបស់ខ្លួន និងធ្វើការចែករំលែកទទួលយកបទពិសោធន៌ថ្មីៗ។ ទី៣ ជាការបង្កើតបរិយាកាសសម្បូរបែបបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីផលិតភាពយន្តដែលបង្កប់នូវអត្តសញ្ញាណប្រពៃណី វប្បធម៌ ក៏ដូចជាអ្វីដែលជាកិត្យានុភាពជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក ប៉ុក បូរក្ស មានឆន្ទៈក្នុងការពង្រីកវិសាលភាពនៃមហោស្រពដែលមានការចូលរួមជាអន្តជាតិ ទៅថ្ងៃអនាគត។
ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញចំណាប់អារម្មណ៌ថា ភាពយន្តខ្លី ជាជំហានដំបូង ដ៏សំខានសម្រាប់ផលិតករ ដើម្បីឆ្ពោះទៅផលិតខ្សែភាពយន្តវែង ហើយការផលិតភាពយន្តខ្លី គឺការបង្ហាញខ្លឹមសារដែលបង្កប់ទៅដោយការអប់រំ និងភាពច្នៃប្រឌិតខ្ពស់ដែលធ្វើឲ្យអ្នកទស្សនាចង់ដឹង និងតាមដាន។
មហោស្រពជាតិភាពយន្តខ្លីថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៤ និងបើកទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ!