Amazing! ចេញមិនដល់ ១ សប្ដាហ៍ផង Spider Man No Way Home អាចរកចំណូលបានជាង ៦០០លាន​ដុល្លារ

ដូច ប្រិយមិត្ត បានជ្រាបរួចមកហើយថា Spider-Man: No Way Home ជាកំពូលខ្សែភាពយន្ដមួយដែលអ្នកគាំទ្រជាច្រើនរបស់ Marvel បានទន្ទឹងរង់ចាំស្ទើរដាច់បាយដាច់ទឹក។ ខ្សែភាពយន្ដនេះ ក៏ទើបនឹងចេញផ្សាយជាផ្លូវការនៅតាមបណ្ដារោងកុននានាក្នុងពិភពលោកកាលពីថ្ងៃទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ២០២១។

ពិតជាមិនខកបំណង Spider-Man: No Way Home គឺត្រូវបានអ្នកគាំទ្រជាច្រើនស្ទើរតែឲ្យពិន្ទុពេញតែម្ដង និងចាត់ទុកថាជារឿងដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២១ ដោយសារតែបច្ចេកវិទ្យាកាត់តយ៉ាងអស្ចារ្យ ឈុតឆាកវ៉ៃគ្នាឡើងព្រឺព្រួច និងមិត្តភាព គ្រួសារ ស្នេហា មានបញ្ចូលលាយឡំគ្នាធ្វើឲ្យវគ្គខ្លះសឹងតែទប់ចិត្តមិនបានស្រក់ទឹកភ្នែកថែមទៀត។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រផ្កាប់មុខរបស់រឿង Spider Man ស្រែកហ៊ោចង់ផ្ទុះរោងកុននោះគឺ ការមកជួបជុំគ្នារបស់ Spider Man ទាំង ៣ ដែលសម្ដែងដោយ Tobey Maguire , Andrew Garfield និង Tom Holland អមជាមួយតួអង្គ Villain ធំៗ ជាច្រើនពីវគ្គមុនៗ  ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើបខ្លាំងៗ នឹកស្រមៃដល់កាលពីនៅក្មេងៗ អង្គុយមើលរឿង Spider Man។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ក្នុងសម័យកូវីត ១៩ ខណៈចេញផ្សាយជាផ្លូវការមិនទាន់បានមួយសប្ដាហ៍ផង Spider-Man: No Way Home អាចរកចំណូលសរុបទូទាំងពិភពលោករហូតដល់ទៅ ៦០០.៨ លានដុល្លារ មិនរាប់បញ្ចូលប្រទេស ចិន ដែលជាទីផ្សារភាពយន្ដធំមួយនោះឡើយ។ ដោយក្នុងនោះ ប្រទេស អាមេរិក អាចរកចំណូលបានជាង ២៦០​ លានដុល្លារ និងច្រើនជាង ៣០០ លានដុល្លារទៀតគឺប្រទេសផ្សេងៗ ជុំវិញពិភពលោក។

ការរកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែលនេះ ក៏បានធ្វើឲ្យ Spider-Man: No Way Home ជាប់ចំណាត់ថ្នាក់លេខ ៣ ជាខ្សែភាពយន្ដរកប្រាក់ចំណូលបានច្រើនបំផុតក្នុងសប្ដាហ៍ដំបូងបន្ទាប់ពី Avengers infinity war ( ៦៤០.៥ លានដុល្លារ) និង Avengers endgame (១.២ ពាន់លានដុល្លារ)។

ទន្ទឹមនេះ ការបង្ហាញវត្តមានសារជាថ្មីរបស់ Andrew Garfield ដែលជាតួអង្គ  Spider Man (Peter Parker) ម្នាក់ក្នុងចំណោមនោះ  ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានទទូចសុំឲ្យខាង Sony Picture ផ្ដល់ឱកាសក្នុងការផលិតរឿង The Amazing Spider Man 3 ព្រោះពួកគេចង់ឃើញពីរឿងរ៉ាវ និងដំណើរផ្សងព្រេងបន្ដរបស់ Peter Parker មួយនេះ។

សម្រាប់ ប្រិយមិត្ត ដែលមិនទាន់បានទស្សនា កុំរំលងណា៎ អាចទៅរកមើលតាមបណ្ដារោងកុន នានានៅប្រទេស កម្ពុជា ព្រោះបើខកខានពិតជាគួរឲ្យសោកស្ដាយណាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន