បន្ទាប់ពីភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវសម្ពោធជាផ្លូវការ ភាពយន្តចម្រៀងទី២ «ទុក្ខស្រីប្តីព្រាត់» ជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវប្រកាសថ្ងៃសម្ពោធជាផ្លូវការហើយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះ នៅសាលសន្និសិទចតុម្មុខ។
ទំព័រហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister បានបង្ហោះឡើងថា «ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់”
ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់ ដែលនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សូមអញ្ជើញបងប្អូនរង់ចាំទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV»។
ប្រជាជនកម្ពុជាទូទាំងប្រទេសបានកំពុងរង់ចាំមើលភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» យ៉ាងអន្ទះសា ព្រោះបទនេះធ្វើឱ្យប្រជាជនកម្ពុជានឹករលឹកដល់អតីតកាលដ៏កម្សត់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ខណៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត កំពុងពពោះកូនក្នុងផ្ទៃ។
ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង និងផលិតករចំនួន ៣ រូប រួមមានតារាសម្ដែង ចន ច័ន្ទលក្ខិណា ,ហេង ឡុង និងលោកឧកញ៉ា អ៊ឹង លីហេង ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកឧបត្ថម្ភសម្ភារៈ និងកាមេរ៉ាថត។
ក្រឡេកមកតួអង្គសំខាន់ៗក្នុងភាពយន្តចម្រៀងនេះវិញ មានដូចជា លោក ប៉ាន់ ខែមម៉ានូ សម្តែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន កញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។ ក្នុងនោះ កំពូលតារាចម្រៀង មាស សុខសោភា ត្រូវជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នេះ បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងទី១ដែលធ្លាប់បកស្រាយបទនេះ កាលពីអំឡុងឆ្នាំ ២០០០ ក្រោមការផលិតរបស់ផលិតកម្មរស្មីហង្សមាស។


សូមជម្រាបផងដែរថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រជាជនកម្ពុជា អាចទស្សនាការសម្ពោធចាក់បញ្ចាំងភាពយន្តចម្រៀងជាផ្លូវការបាននៅក្នុងផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ៕




















































Account
Security
Favourite Content