«RUN THE TOWN» របស់ វណ្ណដា និង Rapper ថៃពិតជាឡូយមែន!

ដូច​ដែល​ព្រាង​ទុក​មែន​បទចម្រៀង «RUN THE TOWN» របស់ វណ្ណដា Ft ជាមួយ​តារា​រ៉េប​ថៃ ៣ នាក់​ផ្សេង​ទៀត​បាន​ចេញ​កាលពី​យប់មិញ​នេះ។ ដោយសារតែអ្នកទាំង ៤ សុទ្ធតែជាកំពូល Rapper ប្រចាំ​ប្រទេស​ទៅហើយ​នោះ ​បទ​ថ្មី​របស់ វណ្ណដា, F.HERO, 1MILL និង SPRITE ពិតជា​មាន​ចង្វាក់ភ្លេង ព្រម​ជាមួយ​អត្ថន័យ​ចម្រៀង​ល្អ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល វណ្ណដា បាន​សហការ​ជាមួយ​តារា​ថៃ ហើយ​ចម្រៀង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ហ្វេន​ទាំង ២ ប្រទេស ព្រោះ​ត្រឹម​រយៈពេល​ជាង ១០ ម៉ោង​ប៉ុណ្ណោះ «RUN THE TOWN» ទាក់ទាញ​អ្នក​មើល​បាន​ជាង ៥០ ម៉ឺន view បាត់​ទៅ​ហើយ។ ក្រៅ​ពី​អ្នក​គាំទ្រ​ទាំង ២ ប្រទេស​គេ​ក៏​ឃើញ​មាន YouTuber ជាច្រើន​បាន react បទ​នេះ ព្រម​ទាំង​ពោល​សរសើរ​ពី​សមត្ថបទ​ច្រើន​របស់​អ្នក​ទាំង ៤៕