Rosé និង Bruno Mars គ្រងចំណាត់ថ្នាក់​កំពូល ៤ តារាងក្នុងបញ្ជីបទចម្រៀងប្រចាំឆ្នាំរបស់ Apple Music

មិនត្រឹមបានជាប់ជាបេក្ខភាពពានរង្វាន់ Grammy ប៉ុន្តែបទចម្រៀង “APT” របស់សមាជិក BLACKPINK Rosé និងតារាចម្រៀងអាមេរិក Bruno Mars ក៏បានជាប់ជាបទចម្រៀងកំពូលរបស់ Apple Music សម្រាប់ឆ្នាំ ២០២៥ ដែរ។

កាលពីថ្ងៃទី ២ ខែធ្នូ Apple Music បានចេញផ្សាយតារាងចំណាត់ថ្នាក់ចម្រៀងចុងឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ជាផ្នែកមួយនៃបទពិសោធន៍ “Replay ’25” ដែលជាការបញ្ចប់ឆ្នាំ ២០២៥ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវការរបាយការណ៍សង្ខេបផ្ទាល់ខ្លួនអំពីទម្លាប់ស្តាប់របស់ពួកគេពេញមួយឆ្នាំ។

ក្នុងនោះ បទ “APT” បានជាប់ចំណាត់ថ្នាក់ចំណាត់ថ្នាក់លេខ ១ ចំនួន ៤ តារាងក្នុងចំណោមតារាងចម្រៀងចុងឆ្នាំជាច្រើនរបស់ Apple Music សម្រាប់ឆ្នាំ ២០២៥ ដោយមិនត្រឹមតែបានក្លាយជាបទចម្រៀងមានអ្នកស្តាប់ច្រើនជាងគេទូទាំងពិភពលោកនៅលើវេទិកា Apple ប៉ុណ្ណោះទេ ប៉ុន្តែបទនេះក៏ជាបទចម្រៀងមានអ្នកស្គាល់ច្រើនជាងគេនៅលើ Shazam, ជាបទចម្រៀងមានអ្នកស្តាប់ច្រើនជាងគេនៅលើវិទ្យុសកល និងជាបទចម្រៀងដែលមានអ្នកអានទំនុកច្រៀងច្រើនជាងគេប្រចាំឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ បទចម្រៀងល្បីរបស់ក្រុមចម្រៀងនារីប្រឌិត HUNTR/X មានចំណងជើងថា “Golden” ពីខ្សែភាពយន្តគំនូរជីវចល “KPop Demon Hunters” គឺជាបទចម្រៀងមានអ្នកអានទំនុកច្រៀងច្រើនជាងគេលំដាប់ទីបួនក្នុងឆ្នាំ ២០២៥។

ខាងក្រោមនេះគឺចំណាត់ថ្នាក់កំពូលទាំង ៥ សម្រាប់តារាងចម្រៀងចុងឆ្នាំនីមួយៗរបស់ Apple Music៖

ផ្នែក Top Songs of 2025: Global

Rosé & Bruno Mars – “APT.”

Kendrick Lamar & SZA – “luther”

Lady Gaga & Bruno Mars – “Die With A Smile”

Kendrick Lamar – “Not Like Us”

Billie Eilish – “BIRDS OF A FEATHER”

ផ្នែក Top 100: Shazam

Rosé & Bruno Mars – “APT.”

Lola Young – “Messy”

Lady Gaga & Bruno Mars – “Die With A Smile”

Alex Warren – “Ordinary”

MOLIY, Silent Addy, Skillibeng, & Shenseea – “Shake It To the Max (FLY) [Remix]”

ផ្នែក Top 100: Global Radio

Rosé & Bruno Mars – “APT.”

Lady Gaga & Bruno Mars – “Die With A Smile”

Lola Young – “Messy”

Alex Warren – “Ordinary”

Billie Eilish – “BIRDS OF A FEATHER”

ផ្នែក Top 100: Lyrics

Rosé & Bruno Mars – “APT.”

Kendrick Lamar & SZA – “luther”

Lady Gaga & Bruno Mars – “Die With A Smile”

HUNTR/X – “Golden” (sung by EJAE, Audrey Nuna, and Rei Ami)

Kendrick Lamar – “Not Like Us”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រកាសបិទចក្រវាលថ្ងៃមុនសោះ! ឥឡូវ Warner Bros ប្រាប់ថាកំពុងផលិតរឿង The Conjuring ភាគថ្មី

Warner Bros ប្រកាសផលិត The Conjuring ភាគថ្មី ក្រោមចំណងជើងថា The Conjuring: First Communion ក្រោយពីភាពយន្តរឿង The Conjuring: Last Rites ដែលក្រុមហ៊ុនធ្លាប់អះអាងថាជាភាពយន្តបិទចក្រវាលបានចាក់

«ក្មេងតែងបង្កកំហុស!» David Beckham លើកឡើងបែបនេះ ក្រោយកូនប្រុសបកអាក្រាតជម្លោះផ្ទៃក្នុងគ្រួសារ

កាលពីថ្ងៃទី២០ ខែមករានេះ Brooklyn Beckham កូនប្រុសច្បងវ័យ ២៦ ឆ្នាំរបស់ប្តីប្រពន្ធដ៏មានឥទ្ធិពល David និង Victoria Beckham បានសរសេរសារយ៉ាងវែងរៀបរាប់ពីបញ្ហាផ្ទៃក្នុងគ្រួសារតាមការយល់ឃើញរបស់គេ

Song Zu’er ស្រកគីឡូខ្លាំង ហាក់គ្មានកម្លាំងកំហែងក្នុងខ្លួន

កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ Song Zu’er បានចូលរួមក្នុងកម្មវិធីរបស់ម៉ាកយីហោល្បីឈ្មោះមួយ ដោយវត្តមានលើកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់តារាស្រី ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិត

សោកស្ដាយ! ខន សុរិយា សម្រេចដកខ្លួនចេញពីការប្រកួត Miss World

យប់​មិញ​នេះ បវរ​កញ្ញា​ដែល​ត្រូវ​តំណាង​កម្ពុជាចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss World កញ្ញា ខន សូរិយា បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ក្រោម​ហេតុផល​មួយ​ចំនួន​ដែល​នាង​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា

មិនទាន់ចេញផង អាល់ប៊ុម “ARIRANG” របស់ BTS បំបែកកំណត់ត្រាដ៏អស្ចារ្យមួយបាត់លើ Spotify

ទោះបីអាល់ប៊ុមថ្មីរបស់ក្រុម BTS ដែលមានចំណងជើងថា "ARIRANG" មិនទាន់ត្រូវបានបញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែស្នាដៃថ្មីនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីរួចជាស្រេចទៅហើយ។

សម្ពាធការងារលើសលប់ធ្វើឱ្យតារាស្រីល្បីៗនៅចិនមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តបន្ទាប់

ភាពស្រស់ឆើតឆាយក្នុងវិស័យសិល្បៈ ជារឿយៗតែងតែលាក់បាំងនូវការពិតដ៏ខ្មៅងងឹតមួយ គឺនៅពីក្រោយភាពស្រស់ស្អាតទាំងនោះ តារាសម្តែងស្រីល្បីៗរបស់ចិនជាច្រើនរូបកំពុងរងទុក្ខដោយសារបញ្ហាសុខភាពផ្លូវកាយ និងផ្លូវ

ឆ្លៀតម៉ោងទំនេរ បុរសចិនម្នាក់បើកថា្នក់បង្រៀនជិះកង់ បានកម្រៃខ្ពស់ជិត​ ៤ម៉ឺនដុល្លារ

បុរសជនជាតិចិនម្នាក់ ត្រកូល Li អាចរកចំណូលបានដល់ ២៧ម៉ឺនយន់ ឬ ៣៩ ០០០ដុល្លារអាមេរិកក្នុងពេលត្រឹម ២ឆ្នាំ តាមរយៈការបើកថ្នាក់បង្រៀនជិះកង់ មានកូនសិស្សជាង ៧០០នាក់ រាប់ចាប់ពីអាយុ ៤ឆ្នាំដល់ ៦៨ឆ្នាំ។​

Sydney Marith មកពីអាមេរិកភ្លាម ចេញធ្វើការងារវិញភ្លែត រឿងដំបូងគឺ Miss Planet Cambodia ២០២៥

តារា​បង្ហាញ​ម៉ូដ ក៏​ជា Miss Planet Cambodia 2025 កញ្ញា Sydney Marith បាន​វិល​ត្រឡប់​ពី​អាមេរិក​វិញ ក្រោយ​វិស្សមកាល​រយៈពេល។ ក្រោយ​មក​ដល់​ដី​ខ្មែរ​វិញ​ភ្លាម Sydney បាន​ចាប់​ការងារ​ភ្លាម​ៗ​តែម្ដង ហើយ​

ព្រះនាង នរោត្តម អេម៉ា ត្រៀមបង្ហាញវត្តមានក្នុងភាពយន្តក្នុងស្រុកឆាប់ៗនេះ

ព្រះ​នាង នរោត្តម អេម៉ា ជាសែ​រាជវង្ស​មួយ​អង្គ​ដែល​​បង្ហាញ​វត្តមាន​យាង​ចូលរួម​ពិធី​មង្គល​ការ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចាប់អារម្មណ៍​ខ្លាំងនាគ្រា​នោះ ពេល​

ប្រេម៉ា ចែករំលែក Tip សម្រាប់អ្នកចង់សម្រកបាន ៥-៦ គីឡូ

​ប្រេម៉ា តារា​ចម្រៀង​ស្រីអាច​ច្រៀង​បាន​ច្រើន​ភាសា ​មិន​ត្រឹម​មាន​ទឹកដម​សំឡេង​ពីរោះ​នោះ​ឡើយ អ្នក​គាំទ្រ​តែង​ចាប់អារម្មណ៍​ពី​រូប​សម្រស់ និង​រាងរៅ​គួរឲ្យ​ស្រលាញ់​របស់​នាង​ដែរ។ មួយ​រយៈ​មុន​ម្ចាស់​បទ " SAD LIFE” មាន​

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *