ដោយសារសមត្ថភាព ទឹកដមសំឡេង ផ្អែមត្រជាក់ ក្រអួនក្រអៅ បានធ្វើឱ្យតារាចម្រៀងវ័យក្មេង ម៉ម ពេជរិទ្ធ មានឱកាសបកស្រាយនូវចម្រៀងដ៏មានអត្ថន័យមួយបទ របស់ក្រសួងបរិស្ថាន ដែលមានចំណងជើងថា «នួននាង»។
ចម្រៀងដែលស្ដែងឱ្យឃើញពីសម្បត្តិធម្មជាតិ ជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជាមួយបទនេះ ត្រូវបានចេញជាផ្លូវការកាលពីថ្មីៗកន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកផេក ក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ និងនៅលើទំព័រហ្វេសប៊ុកផេក AMS-Infotainment ជាដើម។ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺចម្រៀងដ៏ពីរោះ មានខ្លឹមសារ និងអត្ថន័យផ្សារភ្ជាប់ទៅនឹងធម្មជាតិ បូករួមទាំងរូបភាព ទេសភាពបៃតងខ្ចី នៃដែនដីអភិរក្សព្រៃឈើនៅតាមតំបន់សំខាន់ៗមួយចំនួនរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ MV ចម្រៀង «នួននាង» បានបង្ហាញពីទឹកចិត្តស្នេហា និងក្ដីស្រលាញ់ជ្រាលជ្រៅ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ពីសំណាក់មន្ត្រីឧទ្យានុរក្ស ចំពោះសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជា។

ពាក្យពេចន៍គ្រប់ម៉ាត់ គ្រប់ឃ្លា នៅក្នុងបទចម្រៀងនេះ បូករួមនឹងទេសភាពដ៏ត្រកាលបានធ្វើឱ្យចម្រៀង «នួននាង» ក្លាយជាបទចម្រៀងដ៏មានតម្លៃ ដើម្បីជាការចូលរួមចំណែកផ្សព្វផ្សាយ ពីសម្បត្តិធម្មជាតិរបស់កម្ពុជា ក្នុងន័យបំផុសឱ្យយុវជន ក៏ដូចជាប្រជាជនទាំងអស់ ចូលរួមថែរក្សា ការពារ និងអភិរក្ស សម្បត្តិធម្មជាតិកម្ពុជាឱ្យនៅគង់វង្សជាដរាបតរៀងទៅ៕
ទស្សនា MV ដូចខាងក្រោមនេះ៖
























Account
Security
Favourite Content