អាល់ប៊ុមទាំង ៥ របស់ One Direction ត្រលប់មកជាប់នៅលើ Billboard 200 ម្ដងទៀត ក្រោយការចាកចេញរបស់ Liam Payne

ក្រោយពី Liam Payne សមាជិករបស់ One Direction បានបាត់បង់ជីវិតកាលពីថ្ងៃទី១៦ ខែតុលានេះ អ្នកគាំទ្រនាំគ្នាត្រលប់ទៅស្ដាប់ចម្រៀងរបស់ពួកគេម្ដងទៀតរហូតដល់អាល់អ៊ុមទាំង ៥បានជាប់ចំណាត់ថ្នាក់នៅលើ Billboard 200 សាជាថ្មី។

តាមរយៈ Variety បានឱ្យដឹងថា អាល់ប៊ុម Four ដែលបានចេញផ្សាយតាំងតែពីឆ្នាំ ២០១៤ បានជាប់នៅក្នុងលំដាប់លេខ ៣១ បន្តដោយចំណាត់ថ្នាក់លេខ ៣៨ ដែលបានធ្លាក់ទៅលើអាល់ប៊ុម Midnight Memories ដែលបានចេញជាផ្លូវការក្នុងឆ្នាំ ២០១៣។

ដោយឡែកសម្រាប់អាល់ប៊ុមចុងក្រោយបង្អស់របស់ក្រុមចម្រៀងសញ្ជាតិអង់គ្លេស-អៀរឡង់ Made in the A.M. ដែលបានចេញផ្សាយកាលពី ២០១៥ បានទទួលការពេញនិយមលំដាប់លេខ ៦២ បន្តដោយអាល់ប៊ុមដំបូងបង្អស់ Up All Night ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១១ បានជាប់ចំណាត់ថ្នាក់លេខ ៨៨។ សម្រាប់អាល់ប៊ុមដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២ ដូចជា Take Me Home វិញ បានទទួលចំណាត់ថ្នាក់លេខ ១០៣ នៅលើ Billboard 2០០។

បើត្រលប់ទៅកាន់គ្រាដំបូងដែលអាល់ប៊ុមនីមួយៗចេញលក់វិញ អាល់ប៊ុម ៤​ ក្នុងចំណោមអាល់អាល់ប៊ុមទាំង​ ៥សុទ្ធតែបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងតែមួយនេះ លើកលែងតែអាល់ប៊ុម Up All Night តែប៉ុណ្ណោះ ដែលទទួលបានចំណាត់ថ្នាក់លេខ ២។ នេះបើយោងតាមរយៈប្រភពដដែល។

គួរបញ្ជាក់ផងដែរថា Billboard 2០០ គឺជាចំណាត់ថ្នាក់នៃប្រជាប្រិយភាពរបស់អាល់ប៊ុមចម្រៀង និង Eps សរុបចំនួន ២០០ នៅក្នុងសហរដ្ឋអាមេរិកតាមសប្ដាហ៍នីមួយៗ ដែលចាត់ចែងដោយទស្សនាវដ្ដី Billboard។

សូមរំឭកផងដែរថា Liam Payne បានបាត់បង់ជីវិតនៅក្នុងវ័យ ៣១ឆ្នាំ ក្នុងឧបទ្ទវហេតុធ្លាក់ពីរានហាលជាន់ទី ៣ នៅក្នុងសណ្ឋាគារមួយនាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

Leave a Reply

Your email address will not be published.Required fields are marked *