ឈុតទី១ ថ្ងៃទៅដល់ប្រទេស​ម៉ិកស៊ីកូ របស់ ប្រាសាទ ដាវីន មើលទៅថ្លៃថ្នូរពិតៗ

ថ្ងៃ​ទី​១ នៃ​ការ​ទៅ​ដល់​ទីក្រុង​ម៉ិកស៊ីកូ របស់​អ្នកនាង ប្រាសាទ ដាវីន និង​បវរកញ្ញា​ចក្រវាល​នៃ​ប្រទេស​ដទៃ​ទៀត​នោះ បាន​ទាក់​ចិត្ត​អ្នក​រៀបចំ​កម្មវិធី និង​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ។ ថ្ងៃ​ទី​១ នៃ​ការ​មក​ដល់​បាន​ចាប់ផ្ដើម​ហើយ​ជាមួយ Outfit បែប​ផ្លូវ​ការ តែ​មើល​ទៅ​ស្អាត​មិន​ធម្មតា។


ការ​ទៅ​ដល់​នៃ​បវរកញ្ញា​ចក្រវាល ២០២៤ មាន​មិន​ទាន់​ច្រើន​ប៉ុន្មាន​ទេ ហើយ Miss Universe Cambodia 2024 ប្រាសាទ ដាវីន គឺ​បានទៅ​ដល់​ថ្ងៃ​ដំបូង ​រួម​ជាមួយ​បេក្ខភាព​​ប្រទេស​ដទៃទៀត ក្នុង​ចំណោម​បវរកញ្ញា ១៣០ ប្រទេស ដែល​ត្រូវ​​ចូលរួម​ប្រកួត។

សម្រាប់ Outfit ថ្ងៃ​ទី​១ របស់ ប្រាសាទ ដាវីន គឺ​ជា​សម្លៀកបំពាក់​របស់​ហាង Suelbee Studio ដែល​ជា​ប្រភេទ​អាវ​ធំ សំពត់​ខ្លីក្រឡា និង​ស្បែក​ជើង​ស្បែក​ក​វែង​ពណ៌​ខ្មៅ ពិត​ជា​មើល​ទៅ​ស្អាត​ឥត​ខ្ចោះ​មែន ហើយ​រូបភាព​របស់ Miss Universe Cambodia 2024 ក៏​ត្រូវ​បាន​ខាង​ស្ថាប័ន Miss Universe បង្ហោះ​មើល​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភ្លាម​ៗ ក្រោយ​ទ​ដល់​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​របស់ ប្រាសាទ ដាវីន ទៅ​ប្រទេស​ម៉ិកស៊ីកូ​ក្នុង​កម្មវិធី Miss Universe ទទួល​បាន​អ្នក​ឧបត្ថម្ភ​ច្រើន ទាំង​សម្លៀកបំពាក់​ប្រចាំ​ថ្ងៃ ​បែប​រាត្រីសមោសរ ឈុត​តំណាង​ជាតិ Evening Gown និង​គ្រឿងអលង្ការ​ផ្សេង​ៗ មាន​ក្រុមហ៊ុន និង​ហាង​ល្បី​ៗ​ជួយ​ឧបត្ថម្ភ​ដល់​រូប​នាង ដើម្បី​ឲ្យ​មើល​ទៅ​កាន់តែ​លេចធ្លោ​ខ្លាំង។

បេក្ខភាព Miss Universe Cambodia ឆ្នាំ​នេះ ពិតជា​រើស​បាន​យ៉ាង​ស័ក្ដិសម ដែល​អ្នកនាង​មាន​ទាំង​ ចំណេះដឹង បទ​ពិសោធន៍​ការងារ​សង្គម ភាព​ជឿជាក់ សម្រស់ អ្វី​ដែល​សំខាន់​សូម្បី​តែ​ម្ចាស់​ស្ថាប័ន Miss Universe អ្នកស្រី Jakkaphong Jakrajutatip បាន​លាន់​មាត់​និយាយ​ក្នុង Live កន្លង​មក ថា​ពី​សម្រស់ ដាវីន ថា​ស្អាត​ខ្លាំង​ៗ​ទៀត​ផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published.Required fields are marked *