ក្រោយ YG បញ្ចេញគម្រោងសម្រាប់សិល្បករក្នុងឆ្នាំ​ ២០២៥ ភ្លាម អ្នកគាំទ្របែរចេញប្រតិកម្មបែបនេះ

វីដេអូរៀបរាប់គម្រោងរ​បស់សិល្បករសម្រាប់ឆ្នាំថ្មីពីផលិតកម្ម YG កំពុងទទួលរងការរិះគន់ពីសាធារណជន ដោយមានអ្នកគាំទ្រខ្លះខឹងសម្បាររហូតស្នើសុំឱ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំក្រុមហ៊ុនថ្មីទៀតផង។

កាលពីថ្ងៃទី២ ខែធ្នូនេះ YG Entertainment បានបញ្ចេញនូវវីដេអូដែលមានចំណងជើងថា “TREASURE NEWS & YG 2025 PLAN” ដោយមានសហស្ថាបនិក Yang Hyun Suk ជាអ្នកអត្ថាធិប្បាយនូវគម្រោងថ្មីៗរបស់សិល្បកររបស់ខ្លួន ជាពិសេស​គឺក្រុម TREASURE តែម្ដង។

រយៈពេលជាង ២នាទីដំបូង លោក​ Yang Hyun Suk បានរៀបរាប់ពីសកម្មភាពរបស់ក្រុមចម្រៀងបុរស TREASURE សម្រាប់ឆ្នាំថ្មីដែលកំពុងតែឈានចូលមកដល់ ដោយក្រុមការងារបានគ្រោងបញ្ចេញនូវបទចម្រៀងដំណើរប្រគំតន្ត្រី ក៏ដូចជាការផ្លាស់ប្ដូរមេក្រុមថ្មី ២រូបផងដែរ។

ជាក់ស្ដែង បច្ចុប្បន្ននេះ TREASURE មាន​ Jihoon និង Hyunsuk ជាមេក្រុមដែលបានកាន់តំណែងមួយនេះតាំងពីចាប់ផ្ដើមកម៉្លេះ។ សហស្ថាបនិករូបនេះ បានរៀបរាប់ថា កន្លងមកធ្លាប់មានការស្នើសុំ​ឱ្យធ្វើការផ្លាស់ប្ដូរមេក្រុមថ្មីរៀងរាល់ ២ទៅ៣ឆ្នាំម្ដង​ ហេតុនេះហើយ ទើបនៅដើមឆ្នាំនេះ គឺថ្ងៃទី១ ខែមករា  Kim Junkyu នឹងសហការគ្នាជាមួយ Asahi ឡើងកាន់តំណែងជាអ្នកដឹកនាំសមាជិកទាំង ១០រូប។

ជាមួយនឹងការផ្លាស់ប្ដូរថ្មីនេះ ត្បិតមានអ្នកខ្លះនៅអាឡោះអាល័យអតីតមេក្រុមទាំងពីនៅឡើយ តែក្រុមអ្នកគាំទ្រ Treasure Maker ជាច្រើនរូបបានចូលរួមអបរអរសាទរដល់អនាគតមេក្រុមទាំងពីររូប។ តួយ៉ាង ម្ចាស់គណនី @luaynabila4293 បានសរសេរថា៖ “ស្វាគមន៍មេក្រុម Junkyu &​ Asahi។​ អរគុណមេក្រុម Hyunsuk និង Jihoon”។

ទន្ទឹមគ្នានោះ មានអ្នកគាំទ្រជាច្រើនរូបនេះទៀត​បានសម្ដែងការពេញចិត្តចំពោះការសម្រេចចិត្តរបស់ YG ដោយពួកគេយល់ថា នេះជាការផ្តល់ឱកាសដល់សមាជិកក្រុមឯទៀតក្នុងការបង្ហាញសមត្ថភាព និងអាចអភិវឌ្ឍក្រុមឱ្យកាន់តែល្អប្រសើរជាងមុន។

បន្តពីនេះ នៅក្នុងវីដេអូ “TREASURE NEWS & YG 2025 PLAN” ដដែល លោក​ Yang Hyun Suk បានរៀបរាប់ត្រួសៗពីសិល្បករដទៃទៀតក្នុងរយៈពេលប្រមាណ ៣០វិនាទីតែប៉ុណ្ណោះ ដោយលោកនិយាយថា ក្រុម BABYMONSTER និងក្រុមចម្រៀងបងប្អូន AKMU គ្រោងនឹងមានសកម្មភាពជាច្រើននៅក្នុងឆ្នាំថ្មី។ ឯក្រុមចម្រៀង WINNER ក៏ដូចជាក្រុម BLACKPINK ក៏នឹងមានដំណើរប្រគំតន្រ្តីផងដែរ។ បន្ថែមគម្រោងខាងលើ ស្ថាបនិករូបនេះបាននិយាយថា ឆ្នាំ ២០២៥ ជាឆ្នាំដ៏ធំមួយរបស់ YG ព្រោះក្រុមហ៊ុនកំពុងតែមានគម្រោងបង្ហាញវត្តមាន trainees ជាច្រើនរូបជូនដល់ទស្សនិកជន។

ឆ្លើយតបនឹងគម្រោងត្រួសៗនេះ អ្នកគាំទ្រមួយចំនួនធំបានបង្ហាញអារម្មណ៍មិនពេញចិត្ត ដោយសារតែលោក Yang Hyun Suk មិនបានផ្ដល់ព័ត៌មានច្បាស់លាស់ពីសិល្បករឯទៀត ឱ្យដូចក្រុម TREASURE ក៏ដូចជាបញ្ចេញមតិទៅលើគ្រប់គ្រងតារាក្រោមទ្រនំខ្លួនផងដែរ។ តាមរយៈការបកប្រែរបស់​ Koreaboo អ្នកគាំទ្រម្នាក់បាននិយាយថា៖ “ WINNER ត្រៀមធ្វើកម្មវិធីប្រគំតន្រ្តី ទាំងមិនទាន់ចេញអាល់ប៊ុមពេញ​? សូមចេញអាល់ប៊ុមពេញសិនមក ចាំធ្វើគម្រោងបន្ត”។

“BABYMONSTER, សូមមេត្តាចេញបទពីរោះៗឱ្យពួកយើងច្រើនជាងនេះបន្តិចមក។ មិនមែនលេងសើចទេ តែសុំឱ្យមានអ្វីដែលប្រសើរជាងនេះផង។ ពួកគេមានសមត្ថភាពណាស់ តែគុណភាពចម្រៀងនៅមានកម្រិតនៅឡើយ” អ្នកគាំទ្រម្នាក់ទៀតលើកឡើងបែបនេះ។

ដោយឡែក មានអ្នកខ្លះទៀតបានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនជារួមតែម្ដង ដោយមានអ្នកគាំទ្រម្នាក់និយាយថា YG ចូលចិត្តឃោសនាពន្លើសដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទន្ទឹមគ្នានឹងអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា គម្រោងដែលលោក Yang Hyun Suk លើកឡើង នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត អ្នកគាំទ្រម្នាក់បានស្នើសុំឱ្យ YG ដូរអ្នកដឹកនាំថ្មីចេញតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *