ច្បាស់ៗ! ទោះចប់កុងត្រាផ្ដាច់មុខ តែ​ Soyeon នឹងនៅបន្ដដំណើរជាមួយក្រុម (G)I-DLE ទៅមុខទៀត

កាលពីខែវិច្ឆិកា​កន្លងទៅ កុងត្រាផ្ដាច់មុខរបស់ Soyeon មេក្រុម (G)I-DLE ត្រូវបានបញ្ចប់ក្រោយនាងសម្រេចចិត្តមិនបន្ដដោយសារមានមូលហេតុផ្សេងៗរួមទាំងការមិនពេញចិត្តជាមួយនឹងក្រុមហ៊ុនផងដែរ។ ដំណឹងមួយនេះបានធ្វើអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងអន្ទះសារង់ចាំមើលថាក្រុម (G)I-DLE នឹងបន្ដដំណើរដោយរបៀបណា ឬត្រូវរំសាយក្រុម។

ជាក់ស្ដែងកំលុងពេលទទួលពានរង្វាន់ Record of The Year នៅក្នុងកម្មវិធី Melon Music Awards ឆ្នាំ 2024 Soyeon បានប្រកាសដំណឹងមួយដែលធ្វើឱ្យទាំងអ្នកគាំទ្រ និងតារាកិត្តិយសចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថាសមាជិកទាំងប្រាំរបស់ (G)I-DLE បានបន្ដកិច្ចសន្យាជាមួយ Cube Entertainment។

Soyeon បាននិយាយដោយផ្ទាល់នៅលើឆាកដ៏ធំថា៖ ពួកយើងទាំងប្រាំនាក់មិនមែនតែខ្ញុំទេ បានសម្រេចចិត្តបន្តកុងត្រារបស់យើង។ យើ​ងបានពិភាក្សារឿងនេះមុនពេលឡើងឆាក ហើយវាជាការពិតដែលសមាជិកទាំងប្រាំនាក់បានចុះហត្ថលេខា។ យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា​នៅ​ឆ្នាំ​ក្រោយ ឆ្នាំក្រោយ​បន្ទាប់​ និង​ជា​រៀង​រហូត ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​មិន​បារម្ភ​ទៀតឡើយ។ យើង​នឹង​តបស្នង​ចំពោះក្ដីស្រឡាញ់​របស់​អ្នក​ជាមួយ​នឹង​តន្ត្រី​ដ៏​អស្ចារ្យ​នៅ​ឆ្នាំ​ក្រោយ ហើយ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ក្នុងនាមជា (G)I-DLE។

មិនត្រឹមប៉ុណ្ណេះ នៅថ្ងៃទី១ ខែធ្នូ ថ្មីៗនេះមេក្រុម (G)I-DLE រូបនេះក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ថ្លែងអំណរគុណទៅដល់ក្រុមអ្នកគាំទ្រ Neverland និងអ្នកស្រឡាញ់តន្រ្ដីរបស់ ​(G)I-DLE ដោយអត្ថន័យក្នុងសំណេរគឺក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ ក្រុមទាំងមូលជួបប្រទះនូវភាពរីករាយ សោកសៅ ការតានតឹង និងក្ដីសង្ឃឹមជាមួយគ្នា ហេតុនេះទើបអ្នកទាំងប្រាំអាចរីកចម្រើនបានកាន់តែខ្លាំងឡើង។

Jeon Soyeon បានបន្ដថាការសម្រេចចិត្តដែលនាំឱ្យសមាជិកក្រុមនៅជាមួយគ្នាបន្ដដំណើរទៅមុខទៀតគឺធ្វើឡើងជាឯកច្ឆន្ទ។ ជាពិសេសនាងពិតជាសប្បាយចិត្ត និងមានមោទនភាពបំផុតដែលអាចនៅបន្ដជាមួយក្រុម (G)I-DLE ក្នុងនាមជាអ្នកដឹកនាំអស់រយៈពេលជាយូរ។​ ជាមួយគ្នានេះ នាងក៏មិនភ្លេចអរគុណទៅដល់សមាជិកក្រុមបួននាក់ផ្សេងទៀតគឺ Miyeon, Minni, Yuqi និង Shuhua  ផងដែរ។

គួរបញ្ជាក់ដែរថា នៅក្នុងកម្មវិធី Melon Music Awards ឆ្នាំ 2024 ក្រុម (G)I-DLE បានទទួលពានរង្វាន់ទាំងអស់ចំនួន ៣ មានដូចជា៖ Record of The Year, Top 10 និង Songwriter Award សម្រាប់ Jeon Soyeon ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *