រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនដង ហើយ Version នីមួយៗសុទ្ធតែទទួលបានការគាំទ្រខ្លាំង។

ទោះជាយ៉ាងនេះក្ដី អ្នកគាំទ្រនឹងបានទស្សនារឿងនេះដែលជា Version ភាពយន្តខ្នាតធំថ្មីមួយទៀតក្នុងពេលឆាប់ៗ ដែលជាស្នាដៃដឹកនាំរបស់ផលិតករល្បីឈ្មោះចិន Tsui Hark និងមានការចូលរួមសម្ដែងដោយតារាប្រុសល្បីឈ្មោះ Xiao Zhan ជាតួឯកប្រុស Guo Jing និងតារាស្រី Sabrina Zhuang ជាតួឯកស្រី Huang Rong។
ត្បិតតែបច្ចុប្បន្ន version ថ្មីនេះកំពុងស្ថិតក្នុងដំណាក់កាលកាត់តនៅឡើយ ប៉ុន្តែភាពយន្តបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងរួចទៅហើយក្នុងសង្គមអនឡាញ។ ជាមួយកេរ្តិ៍ឈ្មោះរបស់ អ្នកដឹកនាំ Tsui Hark សម្រាប់ការផលិតខ្សែភាពយន្តក្បាច់គុន អ្នកគាំទ្រជាច្រើនមានការរំភើប និងរំពឹងថានឹងបានឃើញអ្វីថ្មីៗទាំងសិល្បៈក្បាច់គុន chemistry តួអង្គ និងរូបភាពប្លង់ល្អៗពីភាពយន្តនេះ។ មិនតែប៉ុណ្ណោះ នៅលើវេទិកាចែកចាយសំបុត្រកុនតាមអ៊ិនធឺណិត Taopiaopiao កាលពីពេលថ្មីៗ មានមនុស្សជាង ២ សែននាក់បានបង្ហាញចំណាប់អារម្មណ៍ថាពួកគេចង់មើលភាពយន្តនេះ។

សម្រាប់ការសម្ដែងរឿងមួយនេះ តារាប្រុស Xiao Zhan បានធ្វើការហ្វឹកហាត់យ៉ាងស្វិតស្វាញដើម្បីទទួលបានរូបរាងត្រូវនឹងតួអង្គ និងបានបង្កើនទម្ងន់របស់ខ្លួនរហូតដល់ ១០ គីឡូ ។ ចំណែកតារាស្រី Sabrina ក៏ប្រឈមមុខនឹងសម្ពាធខ្លាំងដែរក្នុងការសម្ដែងជាតួអង្គ Huang Rong ។ ជាមួយស្តង់ដារខ្ពស់គួរឱ្យកត់សម្គាល់របស់អ្នកដឹកនាំ Tsui Hark និងល្បីរឿងជេរស្ដីតារាសម្ដែងនៅពេលថតផងនោះ ក៏មានព័ត៌មានលេចឮថា Sabrina បានស្រក់ទឹកភ្នែកកំលុងពេលថតរឿងនេះដោយសារតែស្ត្រេស និងសម្ពាធខ្លាំងពេក ៕





















































Account
Security
Favourite Content