LISA បង្កើត​កំណត់​ត្រា​ថ្មី​លើ Spotify ខណៈ​អាល់​ប៊ុមដំបូងមានអ្នកស្ដាប់ដល់ខ្ទង់ពាន់​លាន​ដង​តាំងពីមិនទាន់ចេញផ្លូវការ

អាល់ប៊ុមទោលពេញលេញដំបូងរបស់ LISA មានចំណងជើងថា ALTER EGO បានក្លាយជាអាល់ប៊ុមចម្រៀងដំបូងដែលអាចទទួលបានការចូលស្ដាប់គ្រប់ ១ ពាន់លានដងនៅលើ Spotify តាំងពីមុនការចេញផ្សាយអាល់ប៊ុមពេញលេញនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ។

សមិទ្ធផល​​នេះក៏​​បាន​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​តារា K-pop ស្រី​ដែល​មានអាល់ប៊ុមចម្រៀងមានអ្នកស្ដាប់​ច្រើនដល់ខ្ទង់ពាន់លានលឿនបំផុតផងដែរ​ ដោយបានបំបែកកំណត់ត្រាពីមុនដែលកាន់កាប់ដោយអាល់ប៊ុមរបស់ Rosé ដែលចំណាយពេល ២១ ថ្ងៃដើម្បីឈានដល់ចំនួនដូចគ្នា។

ចំនួននៃការស្ដាប់រហូតដល់ ១ ពាន់លានលើកនេះ បានមកពីបទចម្រៀងផ្សេងៗដែលនាង​បាន​បញ្ចេញ​ម្ដងមួយៗមុនចេញអាល់ប៊ុមពេញផ្លូវការដូចជាបទ ROCKSTAR ដែលទទួលបានការស្ដាប់ជាង ៣៦១ លានដង បទ NEW WoMAN ដែលសហការជាមួយ Rosalía ទទួលបានការស្ដាប់ ២៨២ លានដង បទ MOONLIT FLOOR (Kiss Me) ទទួលបានការស្ដាប់ ២៧៧ លានដង និងបទ BORN AGAIN ដែលសហការជាមួយ Doja Cat & RAYE ទទួលបានការស្ដាប់ ៧៧ លានដង។

នៅថ្ងៃទី២៨ ខែកុម្ភៈនេះដែរ Lisa ក៏បានចេញវីដេអូចម្រៀងបទ FUTW និងបទចម្រៀងផ្សេងទៀតសម្រាប់អាល់ប៊ុមនេះមានដូចជាបទ Elastigirl, Thunder, FXCK UP THE WORLD (feat. Future), Rapunzel (feat. Megan Thee Stallion), When I’m With You (feat. Tyla), BADGRRRRL, Lifestyle, Chill, Dream និងបទផ្សេងទៀតដែលទំនងជាអាចបង្កើតកំណត់ត្រាថ្មីជាច្រើនបន្តបន្ទាប់ទៀត។

គួររំឭកថា Lisa បានធ្វើការលើអាល់ប៊ុម ALTER EGO នេះអស់រយៈពេលជាងមួយឆ្នាំកន្លះ បន្ទាប់ពីបានប្រកាសថានាងនឹងលែងធ្វើការងារទោលក្រោមផលិតកម្ម YG Entertainment ទៀតហើយ លើកលែងតែការងារជាមួយ BLACKPINK។ នាងបានថតបទចម្រៀងសម្រាប់អាល់ប៊ុមនេះនៅទីតាំងជាច្រើនជុំវិញពិភពលោក រួមទាំងនៅទីក្រុង Los Angeles និង Miami សហរដ្ឋអាមេរិក ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ និងនៅភូកេត ប្រទេសថៃ ខណៈពេលកំពុងថតរឿង The White Lotus Season 3។

នៅថ្ងៃទី២ ខែមីនាខាងមុខនេះ Lisa នឹងឡើងសម្ដែងនៅឆាក Oscar ហើយនៅខែមេសា នឹងសម្ដែងនៅមហោស្រពតន្ត្រីអាមេរិក Coachella មុននឹង​ចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកជាមួយសមាជិក BLACKPINK នៅខែកក្កដា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published.Required fields are marked *