កុនខ្មែររឿង បូជាសពពោះធំ ដែលផលិតដោយផលិតកម្មក្នុងស្រុករបស់ប្រទេសកម្ពុជាកំពុងលេចវត្តមាននៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តធំៗក្នុងប្រទេសភូមា។ នេះបើតាមការបង្ហោះលើផេកផ្លូវការរោងកុនទាំងពីរ។


ភាពយន្តខ្នាតធំរឿង បូជាសពពោះធំ ឬជាភាសាអង់គ្លេស THE CREMATION ដែលផលិតដោយផលិតកម្ម សាស្ត្រាហ្វីម បានលេចវត្តមាននៅក្នុងរោងភាពយន្តធំចំនួន២ក្នុងប្រទេសភូមា J Cineplex និង Mega Ace Cineplex ។ តាមការបង្ហោះលើផេកផ្លូវការទាំងពីរខាងលើបានឱ្យដឹងថាភាពយន្តខ្មែរផ្អែកលើរឿងរ៉ាវពិតមួយនេះកំពុងតែចាក់បញ្ចាំង និងបន្តរហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥។



ដ្បិតថានេះមិនមែនជាលើកទី១ ប៉ុន្តែជាក្ដីរីករាយ និងមោទកភាពបំផុតដែលវិស័យកុនកម្ពុជាត្រូវបានបណ្ដារោងភាពយន្តនៅក្រៅប្រទេសចាប់អារម្មណ៍ និងជ្រើសយកទៅចាក់បញ្ចាំងសម្រាប់ទស្សនិកជនរបស់ពួកគេ។ ជាក់ស្ដែងដូចដែលបានឃើញនាពេលនេះគឺរឿងខ្មែរដែលផលិតដោយកូនខ្មែរកំពុងបង្ហាញវត្តមាននៅតាមបណ្ដារោងភាពយន្តធំៗក្នុងប្រទេសភូមា៕
ប្រភព ៖ J Cineplex Vs Mega Ace Cineplex


























Account
Security
Favourite Content