ល្បីលើ Netflix មិនអស់ចិត្ត ភាពយន្ត “K-pop Demon Hunters” នៅអាចរកចំណូលបាន ១៨ លានដុល្លារទៀតពេលបញ្ចាំងក្នុងរោងភាពយន្តអាមេរិក។

ភាពយន្តគំនូរជីវចល ‘K-Pop Demon Hunters’ របស់ Netflix និង Sony Pictures Animation បានបង្កើតភាពភ្ញាក់ផ្អើលម្ដងទៀត បន្ទាប់ពីឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាងចំណូលភាពយន្ត Box Office នៅសហរដ្ឋអាមេរិកតាមរយៈការបញ្ចាំងពិសេសរយៈពេលពីរថ្ងៃ។ ការចេញបញ្ចាំងនេះគឺជាសកម្មភាពដ៏កម្រសម្រាប់ ភាពយន្តពី Netflix ដែលជាធម្មតាមិនមានចាក់បញ្ចាំងនៅក្នុងរោងកុនបែបនេះឡើយ។
ផ្អែកតាមរបាយការណ៍ពីគេហទំព័រ Box Office Mojo ក្នុងការបញ្ចាំងត្រឹមរយៈពេល ២ថ្ងៃនេះ ភាពយន្តគំនូរជីវចលនេះអាចយកឈ្នះខ្សែភាពយន្ដភ័យរន្ធត់ ‘Weapons’ របស់ New Line និង Warner Bros ដោយអាចរកចំណូលបានប្រមាណ ១៨ លានដុល្លារ ខណៈភាពយន្ត ‘Weapons’ តាមពីក្រោយដោយទទួលបាន ១៥.៦ លានដុល្លារនៅសប្តាហ៍ទីបីរបស់ខ្លួន។ ចំនួននេះគឺពិតជាមិនធម្មតាប៉ុន្មានទេ ដោយសារ ‘K-Pop Demon Hunters’ បានចាក់ផ្សាយនៅលើ Netflix អស់រយៈពេលជាង ២ ខែមុនហើយ ប៉ុន្តែនៅតែអាចឈរនៅកំពូលតារាង Box Office បាន។
ដឹកនាំដោយ Maggie Kang និង Chris Appelhans ភាពយន្ត ‘K-Pop Demon Hunters’ បានទាក់ទាញអ្នកចូលទស្សនានៅរោងកុនអាមេរិក ១.៥ លាននាក់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ ដោយក្នុងនោះសំបុត្រកុនស្តង់ដារមានតម្លៃជាមធ្យម ១៣.៦៣ ដុល្លារ ខណៈសំបុត្រ Premium មានតម្លៃ ១៦.៣១ ដុល្លារ និងមានចំនួន ១៨% នៃការចូលទស្សនាសរុប ៕




























Account
Security
Favourite Content