“John Wick” វគ្គ៤ កំពុងអុកឡុកតារាង Box Office ខ្លាំង និងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅជុំវិញពិភពលោក។ ខ្សែភាពយន្តបែបវាយប្រហារពីស្ទូឌីយោ Lionsgate និងតារាសម្ដែង Keanu Reeves បានផ្តួលភាពយន្ត “Shazam 2” របស់ DC ជាមួយនឹងចំណូលនៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ប្រមាណ ៧៣,៥ លានដុល្លារ។

ខ្សែភាពយន្តមួយនេះទទួលបានការវាយតម្លៃខ្ពស់ និងទទួលបានកម្រិត A CinemaScore ពីទស្សនិកជន ខណៈត្រូវបានចាក់បញ្ចាំងនៅតាមរោងភាពយន្តចំនួន ៣៨៥៥ នៅសហរដ្ឋអាមេរិក និងនៅក្នុងទីផ្សារអន្តរជាតិចំនួន ៧១។ នៅក្នុងទីផ្សារអន្តរជាតិ ភាពយន្តនេះរកចំណូលបានចំនួន ៦៤លានដុល្លារ ដែលសរុបប្រាក់ចំណូលជាសកលគឺទទួលបានចំណូល ១៣៧,៥ លានដុល្លារក្នុងសប្តាហ៍ដំបូង។
ចំណូលសម្រាប់វគ្គ ៤នេះ បានវ៉ាដាច់វគ្គ ៣ ត្រឹមរយៈពេលខ្លី ខណៈ John Wick វគ្គ៣ ឆ្នាំ ២០១៩ Parabellum រកចំណូលនៅអាមេរិកបានត្រឹម ៥៦,៨ លានដុល្លារនៃសប្តាហ៍ដំបូង។ រហូតមកដល់ពេលនេះ John Wick វគ្គ៤ គឺជាភាពយន្តរកចំណូលបានច្រើនបំផុតមួយក្នុងសប្តាហ៍ដំបូងចាប់តាំងពីជំងឺកូវីត១៩មក និងត្រូវបានគេចាត់ទុកថាជាភាពយន្តដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៣។
“John Wick: Chapter 4” ជាប់លេខ ១ នៅគ្រប់ទីផ្សារភាពយន្តទាំងអស់ ក្នុងសប្តាហ៍ដំបូង ដែលក្នុងនោះ នៅចក្រភពអង់គ្លេសនាំមុខគេ ៦,៧ លានដុល្លារអាមេរិក ៕
តារាសម្តែង Reeves ត្រលប់មកវិញក្នុងនាម Baba Yaga និង Chad Stahelski បានដឹកនាំខ្សែភាពយន្តនេះក្នុងនាមជាអ្នកដឹកនាំរឿង បានធ្វើឲ្យភាពយន្តនេះពោរពេញទៅដោយឈុតឆាកអស្ចារ្យជាច្រើន ខណៈវគ្គទីបួននេះមានតួអង្គបន្ថែមល្បីៗជាច្រើនដូច កុំកុំ (Donnie Yen), Bill Skarsgard, Laurence Fishburne, Hiroyuki Sanada, Shamier Anderson, Rina Sawayama, Ian McShane និង the late Lance Reddick ជាដើម។
តាមគេហទំព័រ Variety បានឲ្យដឹងទស្សនិកជនគិតត្រឹមមួយសប្តាហ៍ដំបូងនេះមានបុរសចំនួន ៦៩ភាគរយ ខណៈ ៧០ភាគរយនៃពួកគេមានអាយុលើសពី ២៥ ឆ្នាំ៕


























Account
Security
Favourite Content