អាល់ប៊ុម “Me” ដែលជាអាល់ប៊ុមទោលដំបូងរបស់ Jisoo ក្រុម BLACKPINK បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបន្ទាប់ពីចេញបានមួយថ្ងៃប៉ុណ្ណោះអាល់ប៊ុមនេះត្រូវបានលក់ដាច់អស់ជាង ៨៧៥ ០០០ ឈុត ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់អាល់ប៊ុមតារាចម្រៀងស្រីក្នុងប្រទេសកូរ៉េខាងត្បូង។


ខុសពីពេលបង្ហាញខ្លួនជាមួយក្រុមដែលភាគច្រើនជាស្ទីលបែបស្រីស្អាត ក្នុង MV បទ “Flower” ដែលជាបទសំខាន់ក្នុងអាល់ប៊ុមនេះ បងស្រីធំរបស់ BLACKPINK បានបញ្ចេញនូវស្ទីលប្លែកៗជាច្រើន។ ជាក់ស្ដែង នៅដើម MV Jisoo បានបង្ហាញខ្លួនជាមួយការស្លៀកពាក់បែបមនុស្សស្រី Cute Cute គួរឱ្យស្រឡាញ់។ ប៉ុន្តែចាប់ពីពាក់កណ្តាលបទ សម្លៀកបំពាក់របស់នាងមើលទៅកាន់តែសិចស៊ី ថែមទាំងមានការលេងពណ៌ និងរចនាម៉ូដប្លែកៗ ខណៈស្ទីលតុបតែងមុខ និងសក់របស់នាងក៏ត្រូវបានផ្លាស់ប្តូរឲ្យត្រូវនឹងសម្លៀកបំពាក់ដែលនាងស្លៀកដូចគ្នា។
ផ្អែកតាមសារព័ត៌មាន Star News សម្លៀកបំពាក់ទាំង ១១ ឈុតរបស់ Jisoo ក្នុង MV បទ “Flower” ដែលរួមមានម៉ាកល្បីៗដូចជា Dior, Jimmy Choo, Versace, និង Cartier ជាដើម មានតម្លៃសរុបចូលគ្នារហូតដល់ទៅជិត ៣ ម៉ឺនដុល្លារ ដោយមិនទាន់គិតលើថ្លៃចំណាយសម្រាប់គ្រឿងអលង្ការនោះឡើយ។
នេះគ្រាន់ជាផ្នែកតូចមួយប៉ុណ្ណោះនៃការចំណាយសម្រាប់ផលិត MV មួយនេះ ព្រោះកន្លងមកផលិតកម្ម YG Entertainment ធ្លាប់លើកឡើងថា MV បទនេះគឺជា MV ដែលចំណាយអស់ច្រើនបំផុតក្នុងចំណោម MV របស់ BLACKPINK ទាំងអស់។
ចុះប្រិយមិត្តវិញ តើមានការយល់ឃើញយ៉ាងណាចំពោះវីដេអូចម្រៀងមួយនេះ?

























Account
Security
Favourite Content