Jennie គឺជាសមាជិកចុងក្រោយរបស់ BLACKPINK ដែលបានចេញអាល់ប៊ុមទោលក្រោយផ្អាកសកម្មភាពជាមួយ YG ដែលអាល់ប៊ុមថ្មីរបស់នាងមានចំណងជើងថា ‘Ruby’!


ផ្អែកតាមសារព័ត៌មាន allkpop អាល់ប៊ុមទោលបែបពេញលេញទី ១ របស់ Jennie មានបទចម្រៀងសរុប ១៥ បទ ដែលក្នុងនោះគឺសុទ្ធតែ Jennie បានចូលរួមនិពន្ធ និងផលិតគ្រប់បទ។ អាល់ប៊ុមនេះដែរទទួលបានការបំផុសគំនិតពីល្ខោនរឿង ‘As You Like It’ របស់អ្នកនិពន្ធល្បីអង់គ្លេស Shakespeare ដោយមាន concept បង្ហាញពី Jennie ដើរតួជាតួអង្គផ្សេងៗក្នុងរឿងនោះ ប៉ុន្តែតួអង្គនីមួយៗសុទ្ធតែមានបង្កប់លក្ខណៈផ្ទាល់ខ្លួនរបស់នាង។
ព្រមជាមួយការបញ្ចេញអាល់ប៊ុមជាផ្លូវការ សមាជិក BLACKPINK រូបនេះក៏បានទម្លាក់វីដេអូចម្រៀងសម្រាប់បទ “Like JENNIE” ដែលបង្ហាញពីការសម្ដែងក្បាច់រាំដ៏អស្ចារ្យរបស់នាងម្ដងទៀតជាមួយអ្នករាំជាច្រើននាក់ ក្នុងឆាកបែបលោកអនាគត។ ចង់ដឹងថាអេមកម្រិតណាអាចទស្សនាខាងក្រោមនេះ៖
មិនតែប៉ុណ្ណោះ អាល់ប៊ុមនេះក៏រួមមានការសហការជាមួយសិល្បករល្បីអន្តរជាតិជាច្រើន ដូចជាតារាចម្រៀងរ៉េបអាមេរិកម្ចាស់ពានរង្វាន់ Grammy Doechii សម្រាប់បទ “ExtraL” និងតន្ត្រីករអាមេរិក Dominic Fike ក្នុងបទ “Love Hangover” ។
សិល្បករផ្សេងទៀតរួមមានតារាចម្រៀងរ៉េបអាមេរិក Childish Gambino តារាប៉ុបអង់គ្លេស Dua Lipa តារាចម្រៀងអេឡិចត្រូនិកបារាំង FKJ និងតារាចម្រៀងអាមេរិក Kali Uchis ។
ទន្ទឹមនឹងការចេញអាល់ប៊ុមថ្មី នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ Jennie នឹងជួបជាមួយអ្នកគាំទ្រតាមរយៈកម្មវិធី ‘The Ruby Experience’ នៅ Radio City Music Hall ក្នុងទីក្រុង New York រួចហើយនឹងបន្តទៅកាន់ Inspire Arena ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី ១៥ ខែមីនា។
គួរបញ្ជាក់ថា អាល់ប៊ុម “Ruby” គឺជាអាល់ប៊ុមចុងក្រោយក្នុងចំណោមអាល់ប៊ុមទោលដែលចេញដោយសមាជិកទាំង ៤ របស់ BLACKPINK បន្ទាប់ពីពួកគេលែងបន្ដកុងត្រាការងារទោលជាមួយ YG ដោយមុននេះ Lisa បានបញ្ចេញអាល់ប៊ុម “Alter Ego” កាលពីថ្ងៃទី២៨ ខែកុម្ភៈ Jisoo បានចេញអាល់ប៊ុម “Amortage” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ខណៈ Rosé បានចេញអាល់ប៊ុម “Rosie” កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំមុន ៕


























Account
Security
Favourite Content