មកដឹងពីប្រាក់ចំណូល និងសិល្បករដែលរកលុយឱ្យក្រុមហ៊ុនមេ GMMTV បានច្រើនជាងគេប្រចាំដើមឆ្នាំ២០២៥

របាយការណ៍ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថាក្នុងត្រីមាសដំបូងឆ្នាំ2025 ក្រុមហ៊ុន The One Enterprise Public Company Limited (ONEE) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកម្សាន្តថៃជាច្រើនរួមទាំងទូរទស្សន៍ ONE31 និង GMMTV អាចរកប្រាក់ចំណូលសរុបបាន 1464 លានបាត (ស្មើនឹងប្រមាណ 44.7  លានដុល្លារ) ដែលកើនឡើង 4.8 % ធៀបនឹងត្រីមាសដំបូងឆ្នាំមុន។

ក្នុងនោះប្រាក់ចំណូលធំជាងគេគឺបានពីអាជីវកម្មមាតិកា (Content Marketing) មានចំនួន 780 លានបាត (ស្មើនឹងប្រមាណ 23.8 លានដុល្លារ) ដែលថយចុះ 13.22 % ធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណូលសំខាន់មួយផ្នែកទៀតគឺបានពីអាជីវកម្មពាក់ព័ន្ធសិល្បករ (Idol Marketing) មានចំនួន 657 លានបាត (ស្មើនឹងប្រមាណ 20 លានដុល្លារ) ដែលកើនឡើង 48.36% ធៀបនឹងឆ្នាំមុន។

បើទោះជាអាចរកចំណូលបានច្រើនដល់ថ្នាក់នេះ ប៉ុន្តែប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ONEE លោក Narun Poomsiri បានបង្ហាញថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2025 ក្រុមហ៊ុននេះមានការខាតបង់សុទ្ធចំនួន 22.42 លានបាត (ប្រមាណ 68 ម៉ឺនដុល្លារ) ដោយសារតែការថយចុះនៃប្រាក់ចំណេញសរុប។ មូលហេតុធំៗនៃការថយចុះប្រាក់ចំណេញនេះបណ្តាលមកពី៖

  • ប្រាក់ចំណូលពីអាជីវកម្មមាតិកាមានការធ្លាក់ចុះ។
  • ការរងផលប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ច និងការកាត់បន្ថយកញ្ចប់ថវិកាផ្សាយពាណិជ្ជកម្ម (TV Ads)។
  • មានមាតិកាចាក់ផ្សាយតិចជាងមុន។

ទោះបីជាប្រាក់ចំណូលពីអាជីវកម្ម Idol មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជួយឱ្យប្រាក់ចំណូលសរុបបន្តកើនឡើង ប៉ុន្តែដោយសារអត្រាប្រាក់ចំណេញនៃអាជីវកម្ម Idol នេះមានកម្រិតទាប ដូច្នេះហើយគឺមិនអាចប៉ះប៉ូវផលប៉ះពាល់ខាងលើទាំងអស់នោះទេ។

ចំពោះចំណូលពីអាជីវកម្ម Idol ចំនួន 20 លានដុល្លារនេះដែរត្រូវបានបែងចែកជា 3 ប្រភពសំខាន់ៗបន្តទៀតរួមមាន៖

1. ចំណូលពីការគ្រប់គ្រងសិល្បករ (Artist Management) បានចំនួន 10 លានដុល្លារ។ ធៀបនឹងឆ្នាំមុន ចំណូលផ្នែកនេះបានកើនឡើងខ្លាំងគឺរហូតដល់ 45.19% ស្របពេលម៉ាកយីហោទាំងក្នុងស្រុកនិងក្រៅស្រុក​ងាកមកជ្រើសរើសសិល្បករធ្វើជា Presenter និង Brand Ambassador កាន់តែច្រើន។

2. ចំណូលពីការប្រគំតន្ត្រី & ព្រឹត្តិការណ៍ បានចំនួន 4.6 លានដុល្លារ ដែលកើនឡើង 19.47% ធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសដំបូងនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ចំនួន 66 លើក ក្នុងនោះមានព្រឹត្តិការណ៍ក្នុងប្រទេសចំនួន 12 លើក និងព្រឹត្តិការណ៍ក្រៅប្រទេសចំនួន 54 លើក។ ព្រឹត្តិការណ៍ក្នុងប្រទេសដែលទទួលបានការគាំទ្រខ្លាំងលេចធ្លោមានជាអាទិ៍ដូចជាកម្មវិធី SKY-NANI FRIENOMENON FANCON, កម្មវិធី PEBACA WHAT A CONCERT, កម្មវិធី PERFECT 10 LINERS MID TERM និងកម្មវិធី NAMTAN FILM PRINCESS’S TALE FAN MEETING។

3. ចំណូលការលក់ទំនិញ (Merchandise) បានចំនួន 4.7 លានបាត ដែលមានការកើនឡើងខ្លាំងជាងគេគឺរហូតដល់ 107.22% ធៀបនឹងឆ្នាំមុន។ ទំនិញវត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធសិល្បករដែលលក់ដាច់ខ្លាំងមានដូចជាសម្លៀកបំពាក់ តុក្កតា សៀវភៅរូបថត និងទំនិញ Limited Edition ផ្សេងៗ។

ផ្អែកតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមសិល្បករជាង 300 នាក់ដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន សិល្បករដែលទទួលបានការគាំទ្រខ្លាំងនិងអាចរកប្រាក់ចំណូលឱ្យក្រុមហ៊ុនច្រើនជាងគេសម្រាប់ត្រីមាសដំបូងនេះរួមមាន “Sky-Nani”, “Win Metawin”, “Gemini -Fourth”, “Daou-Offroad”, “Bright Norapat”, “Jimmy-Sea”, “Off-Gun” និង “Lookmhee-Sonya” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

Leave a Reply

Your email address will not be published. Required fields are marked *