នៅថ្ងៃទី១៦ ខែកក្កដា កន្លងទៅ មហោស្រពតន្ត្រី EDM Tomorrowland ដែលរៀបចំធ្វើឡើងឯប្រទេសបែលហ្ស៉ិក កំពុងតែប្រឈមមុខនឹងបញ្ហាធំ ក្រោយឆាកធំបំផុតរបស់កម្មវិធីត្រូវបានឆាបឆេះស្ទើរទាំងស្រុង ស្របពេលដែលកម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ខាងមុខនេះ។

យោងតាមសារព័ត៌មានក្នុងស្រុក VRT អគ្គិភ័យបានឆាបឆេះឆាកគោលរបស់កម្មវិធីស្ទើរទាំងស្រុង បើទោះបីជាក្រុមការងារសង្គ្រោះបន្ទាប់បានទៅដល់ទៅតាំងទៅហើយក្ដី ក៏នៅតែមិនអាចគ្រប់គ្រងភ្លើងបាន។
យ៉ាងណាមិញ អ្នករៀបចំកម្មវិធីដោយផ្ទាល់ បានឱ្យដឹងតាមរយៈគេហទំព័រផ្លូវការថា មិនមាននរណាម្នាក់រងរបួសពីគ្រោះថ្នាក់នេះទេ ដោយក្រុមការងារទាំងមូលបានជម្លៀសចេញពីកន្លែងកើតហេតុរួចទៅហើយ។ ទន្ទឺមគ្នានេះ Tomorrowland ក៏បានបញ្ជាក់ដែរថា កម្មវិធីនឹងនៅតែបន្តដូចដើម ដោយព្យាយាមស្វែងរកដំណោះស្រាយឱ្យអស់ពីសមត្ថភាព។
គួរឱ្យដឹងផងដែរថា មហោស្រពតន្ត្រី Tomorrowland អាចនឹងទទួលបានអ្នកចូលរួមប្រមាណ ៣ ៨០០០នាក់នៅថ្ងៃស្រុក ទី១៨ នេះ ស្របពេលដែលកម្មវិធីទាំង ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែកក្កដា រំពឹងថា នឹងមានចូលរួមសរុបប្រមាណ ១សែននាក់៕



























Account
Security
Favourite Content