គ្រាន់តែបើកឆាក ថ្ងៃដំបូងនៃការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំរឿង «បណ្ដាសានាងរាត្រី» គឺទទួលបានការឱ្យពិន្ទុពេញៗពីទស្សនិកជនជនតែម្ដង។ មិនតែប៉ុណ្ណោះ Hall ចាក់បញ្ចាំងខ្សែភាពយន្តមួយនេះគឺពេញគ្រប់ម៉ោងតែម្ដង។

ភាពយន្តខ្នាតធំរឿង «បណ្ដាសានាងរាត្រី» របស់ LD កំពុងមានសន្ទុះគាំទ្រខ្លាំងនៅតាមបណ្ដារោងកុនធំៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ ជាថ្ងៃទី១ នៃការចាក់បញ្ចាំងខ្សែភាពយន្តបែបលងបន្លាច យ៉ាងរន្ធត់ នៅតាមបណ្ដារោងកុន ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសន្ទុះនៃការគាំទ្រខ្សែរឿងមួយនេះពិតជាធម្មតារហូតរោងកុនដ៏ធំបង្ហាញចំនួនកៅអីនៅក្នុង Hall ចាក់បញ្ចាំងនៅតាមម៉ោងនីមួយៗត្រូវបានកក់ពេញស្ទើរតែមិនសល់កៅអី។ មិនតែប៉ុណ្ណោះ ហ្វេនៗដែលបានទស្សនាខ្សែរឿង បណ្ដាសានាងរាត្រី លាន់មាត់សរសើរគ្រប់ៗគ្នាទាំងសាច់់រឿង និងការសំដែងនៅក្នុងឈុតឆាកនីមួយៗ រហូតហ៊ានឱ្យពិន្ទុ ១០ ពេញគ្រប់គ្នាតែម្ដង។



គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំរឿង «បណ្ដាសានាងរាត្រី» មានការចូលរួមសម្ដែងពីតារាប្រុសជនជាតិភូមា Paing Takhon ស៊ីន យូប៊ីន ព្រះនាងតូច នរោត្ដម ជេនណា និងតារាស្រីប្រុសល្បីៗជាច្រើនទៀត។ នេះជាខ្សែភាពយន្ដខ្មែរខ្នាតធំដែលមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនក្នុងស្រុក។ ចង់ដឹងសាច់រឿងយ៉ាងណានោះ ចូលរួមទស្សនាឱ្យបានកុះករ និងគាំទ្រភាពយន្តខ្មែរដែលផលិតដោយដោយស្នាដៃកូនខ្មែរ និងចូលរួមចែករំលែកទៅកាន់បរទេសដើម្បីពិភពលោកបានដឹង៕



























Account
Security
Favourite Content