បើនិយាយពីតួស្រីដែលត្រូវសម្ដែងក្នុងរឿង «អប្សរាមហាអង្គរ» វិញ អ្នកដឹកនាំនិងជាអ្នកនិពន្ធ ហ្វៃ សំអាង បានប្រមូលមកសឹងទាំងអស់ហើយតួល្បីៗស្រុកខ្មែរ។

តួអង្គនីមួយៗនៅពេលដែលគ្រងឈុតបុរាណហើយ ពិតជាស្រស់ស្អាត និងស័ក្ដិសមជាទីបំផុត អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ មាន គួន មាឃ ជាអ្នករៀបចំគ្រឿងតុបតែងកាយរបស់តួអង្គក្នុងរឿងនេះ បានផុសរូបតួស្រីល្បីៗដូចជា អ៊ិន ម៉ូលីកា លីវ ឈីលី សារាយ សក្កណា ស៊ឹម ស្រីនិច ប៉ូគីមថង សុតធីតា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី កាត់តភ្ជាប់ជាមួយព្រះភ័ក្រ្តអប្សរានៅតាមជញ្ជាំងប្រាសាទ មើលទៅពិតជាស្រដៀងគ្នាខ្លាំងមែនទែន។
ក្រោយឃើញរូបភាពទាំងនោះបានភ្ជាប់គ្នាហើយ អ្នកលេង FB ជាច្រើនបានកោតសរសើរ អ្នករើសតួអង្គឲ្យស័ក្ដិសមជាមួយរូបចម្លាក់បុរាណ និងក៏ពោលកោតសរសើរអ្នករៀបចំគ្រឿងតុបតែងកាយ ដែលរៀបចំឲ្យតួអង្គនីមួយៗមើលទៅស្រស់ស្អាត ដូចរូបអប្សរាពិតៗ៕






រូបភាព FB៖ Meak Koun


























Account
Security
Favourite Content