Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។



សម្រាប់អ្នកទស្សនាហើយ សុទ្ធតែបានលើកឡើងដូចៗ ថា ភាពយន្ដមួយនេះគឺមានគុណភាព ដែលមានការសម្ដែងដ៏ល្អឥតខ្ចោះ អមជាមួយសាច់រឿងដ៏ជក់ចិត្ដ ស្ទើរតែមិនហ៊ានដកដង្ហើមកំឡុងពេលទស្សនា ជាពិសេសអ្នកទស្សនាទាយមិនដឹងពីសាច់រឿងឡើយ រហូតទាល់តែដល់ទីបញ្ចប់ទើបភ្ញាក់ខ្លួនតែម្ដង។ សម្រាប់រឿងនេះ ត្រូវបានគេលើកឡើងថា ផលិតឡើងដោយការយកចិត្ដទុកដាក់ រាប់ចាប់តាំងពីសម្លៀកបំពាក់ ការតុបតែងខ្លួន កាយវិការ និងការនិយាយស្ដី។


Exhuma ជាភាពយន្ដមានការចូលរួមសម្ដែងដោយតារាស្រី Kim GoEun, តារាប្រុស Lee Dohyun, Choi MinShik, Yoo HaeJin, Jeon JinKi, Kim Jae Chul និងផ្សេងៗ ជាច្រើនទៀត។ រឿងនេះបានដឹកនាំសម្ដែងដោយលោក Jang JaeHyeon ដែលធ្លាប់បានដឹកនាំរឿងល្បីដូចជា The Sixth Finger, The Priest និង 12th Assistant Daecon។ គិតត្រឹមពាក់កណ្ដាលខែ ៤ ឆ្នាំ ២០២៤ ភាពយន្ដ Exhuma អាចរកប្រាក់ចំណូលច្រើនជាង ៩០ លានដុល្លារអាមេរិក ធ្វើឲ្យរឿងនេះក្លាយជារឿងរបស់ប្រទេសកូរ៉េខាងត្បូងមួយដែលទទួលបានជោគជ័យខ្លាំងនៅដើមឆ្នាំ ២០២៤។


ភាពជោគជ័យបានធ្វើឲ្យភាពយន្ដ Exhuma ត្រៀមខ្លួនឡើងទៅដណ្ដើមពានរង្វាន់ធំៗ ចំនួន ៨ នៅកម្មវិធី Baeksang Arts Awards លើកទី ៦០។ កម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខ។ ពានរង្វាន់នោះរួមមានដូចជា Best Film, Best Director លោក Jang JaeHyun, Best Actor តារាប្រុស Choi MinShik, Best Actress តារាស្រី Kim GoEun, Best Supportin Actor តារាប្រុស Yoo HaeJin, Best New Actor តារាប្រុស Lee DoHyun, Best Scenario លោក Jang JaeHyun និង Best Technical Direction ផ្នែកសំឡេង លោក Kim Byun In។ ទន្ទឹមនេះ Exhuma ក៏ក្លាយជាភាពយន្ដទទួលបានការឈរឈ្មោះដណ្ដើមពានរង្វាន់ច្រើនជាងគេបំផុត ក្នុងកម្មវិធីពានរង្វាន់ Baeksang Arts Awards ឆ្នាំ ២០២៤ ផងដែរ។
តោះរង់ចាំមើលទាំងអស់គ្នា តើ Exhuma នឹងយកពានត្រឡប់ទៅផ្ទះវិញបានចំនួនប៉ុន្មាន?


























Account
Security
Favourite Content