តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញរបស់អង់គ្លេស Ed Sheeran ថ្មីៗនេះបានបញ្ចេញបទមនោសញ្ចេតនាបែបបុណ្យណូអែលជាលើកដំបូង ដែលជាបទចម្រៀងសម្រាប់ភាពយន្តគំនូរជីវចលថ្មីមួយរបស់ Netflix។ បទចម្រៀងបែបមនោសញ្ចេតនានេះមានចំណងជើងថា ‘Under the Tree’ ខណៈវីដេអូចម្រៀងបានចេញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

ត្រូវបាននិពន្ធឡើងសម្រាប់ខ្សែភាពយន្តគំនូរជីវចល ‘That Christmas’ របស់ក្រុមហ៊ុន Locksmith Animation ដែលត្រៀមចាក់ផ្សាយនៅលើ Netflix នៅខែក្រោយ អត្ថន័យទំនុកច្រៀងនៃបទនេះបានបង្ហាញពីប្រធានបទសំខាន់ៗពីខ្សែភាពយន្តដូចជាក្តីស្រឡាញ់ ភាពឯកកោ និងការចំណាយពេលរួមគ្នា។
តារាចម្រៀងកូន ២ និងជាម្ចាស់បទ “Shape of You” រូបនេះបានរៀបរាប់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា៖ “តាំងពីមានកូនមក ខ្ញុំហាក់ដូចជាពិបាកស្វែងរកភាពយន្តល្អៗឱ្យកូនមើលនៅថ្ងៃបុណ្យណូអែល ប៉ុន្តែរឿងថ្មីនេះមានគ្រប់ចំណុចដែលខ្ញុំចង់បាន។ បទចម្រៀងនេះសរសេរអំពីតួអង្គក្នុងរឿងដែលចង់ចំណាយពេលបុណ្យណូអែលជាមួយប៉ារបស់គេ ប៉ុន្តែមិនអាចធ្វើបាន ជារឿងគួរឲ្យសោកស្ដាយ ហើយជាអ្វីដែលមនុស្សជាច្រើនត្រូវឆ្លងកាត់តែម្នាក់ឯងជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យណូអែល”។

គួរបញ្ជាក់ថាសាច់រឿងនៃភាពយន្ត ‘That Christmas’ គឺជាផ្នែកមួយនៃសៀវភៅប្រលោមលោក ៣ ភាគរបស់អ្នកនិពន្ធ Richard Curtis។ វីដេអូចម្រៀងបទ “Under the Tree” នេះក៏ជាស្នាដៃដឹកនាំសម្ដែងរបស់លោក Richard Curtis ដែរ ព្រមទាំងមានការចូលរួមសម្ដែងពីតារាស្រីអង់គ្លេស Claudia Jessie ជាតួអង្គគូស្នេហ៍របស់ Ed Sheeran។ ចង់ដឹងថាបទចម្រៀងមានភាពលន្លង់លន្លោចបែបណានោះសូមទស្សនាវីដេអូ MV ខាងក្រោមនេះតែម្ដង៖























































Account
Security
Favourite Content